សុខភាព
ឆ្លងរោគផ្សិតក្រោយមករដូវរួច បណ្ដាលមកពីអ្វី?
ការឆ្លងមេរោគផ្សិតបន្ទាប់ពីមករដូវរួច អាចបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន និងកត្តាជាក់លាក់មួយចំនួនទៀត។ ពិតណាស់ ការឆ្លងមេរោគផ្សិតនេះ ជាជំងឺទូទៅមួយដែលបណ្ដាលមកពីការរីកធំធាត់នៃមេរោគCandida ជាផ្សិតដែលមាននៅក្នុងទ្វារមាស។

មូលហេតុនៃការឆ្លងមេរោគផ្សិត បន្ទាប់ពីមករដូវ?
ការឆ្លងមេរោគផ្សិតបន្ទាប់ពីមករដូវ អាចកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូនដែលប៉ះពាល់ដល់តុល្យភាពនៃផ្សិត និងបាក់តេរីនៅក្នុងទ្វារមាស។ នៅពេលអ័រម៉ូនចាប់ផ្ដើមកើនឡើង និងធ្លាក់ចុះ ជាពិសេសគឺអ័រម៉ូនestrogen វាអាចសម្លាប់បាក់តេរីដែលរស់នៅក្នុងទ្វារមាស ហើយប្រសិនបើមិនមានបាក់តេរីប្រឆាំងនឹងការលូតលាស់នៃផ្សិតទេនោះ យើងអាចប្រឈមនឹងការឆ្លងមេរោគផ្សិតក្នុងទ្វារមាស។
កត្តាហានិភ័យ
ស្រីៗមួយចំនួនងាយនឹងឆ្លងមេរោគផ្សិត បន្ទាប់ពីមករដូវរួច ប្រសិនបើ៖
- ការប្រើប្រាស់ថ្នាំផ្សះ៖ ថ្នាំផ្សះត្រូវបានប្រើប្រាស់សម្រាប់កម្ចាត់បាក់តេរី ដែលបណ្ដាលឲ្យយើងឈឺ។ ប៉ុន្តែ វាក៏សម្លាប់បាក់តេរីល្អដូចគ្នា ដែលកត្តានេះនាំឲ្យមេរោគផ្សិតCandidaលូតលាស់ និងបង្កជាការឆ្លងមេរោគផ្សិត។
- ប្រព័ន្ធភាពស៊ាំចុះខ្សោយ៖ ប្រព័ន្ធភាពស៊ាំចុះខ្សោយធ្វើឲ្យរាងកាយពិបាកក្នុងការប្រឆាំងនឹងការឆ្លងមេរោគណាមួយ។ អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ តែងតែត្រូវប្រើប្រាស់ថ្នាំដែលអាចបណ្ដាលឲ្យអតុល្យភាពនៃបាក់តេរី និងបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សិត។
- ជំងឺទឹកនោមផ្អែម៖ ប្រសិនបើយើងមានជំងឺទឹកនោមផ្អែម ហើយមិនអាចគ្រប់គ្រងស្ថានភាពជំងឺបានល្អទេនោះ វាអាចបណ្ដាលឲ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ នៅពេលដែលជាតិគ្លុយកូសក្នុងឈាមខ្ពស់ ផ្សិតក៏អាចលូតលាស់បាន ពីព្រោះវាបឺតជាតិស្ករ ដែលអាចបង្កើនឱកាសនៃការឆ្លងមេរោគផ្សិតខ្ពស់។
- កម្រិតស្រ្តេសខ្ពស់៖ កម្រិតស្រ្តេសខ្ពស់ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពទាំងមូលរបស់យើងដូចគ្នា ជាពិសេសមុខងារភាពស៊ាំ។ នៅពេលដែលប្រព័ន្ធភាពស៊ាំចុះខ្សោយដោយស្រ្តេស ហានិភ័យនៃការលូតលាស់នៃមេរោគផ្សិតCandidaនឹងកើនឡើង។
- ការឆ្លងមេរោគផ្សិតម្ដងទៀត៖ អ្នកដែលធ្លាប់ឆ្លងមេរោគផ្សិត អាចនឹងប្រឈមនឹងការកើតជំងឺនេះម្ដងទៀត បន្ទាប់ពីមករដូវ។ នេះអាចបណ្ដាលមកពីការធ្វើអនាម័យមិនបានល្អ ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ។
រោគសញ្ញា
មិនមែនអ្នកដែលឆ្លងមេរោគផ្សិតសុទ្ធតែមានរោគសញ្ញាឡើយ។ យ៉ាងណាមិញ រោគសញ្ញាទូទៅនៃការឆ្លងមេរោគផ្សិតរួមមាន៖
- រមាស់ក្នុងទ្វារមាស
- ទឹករម្អិលពណ៌សខាប់
- ហើម និងក្រហមទ្វារមាស
- នោមក្រហាយ
- ស្នាមរលាត់ ឬប្រេះនៅស្បែកស្ដើងនៃទ្វារមាស

រោគសញ្ញាដទៃទៀតនៃការឆ្លងមេរោគផ្សិត គឺធ្លាក់ឈាមតិចតួច ហើយវាមានការពិបាកក្នុងការកំណត់ថាតើជាការធ្លាក់ឈាមនៅពេលអស់រដូវ ឬបណ្ដាលមកពីការឆ្លងមេរោគផ្សិត។ ហេតុនេះហើយ ប្រសិនបើស្រីៗយើងមានធ្លាក់ឈាមតិចតួច និងមានរោគសញ្ញាដទៃទៀតនៃការឆ្លងមេរោគផ្សិត ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
តិចនិកបង្ការការឆ្លងមេរោគផ្សិត
- ផ្លាស់ប្ដូរសំឡីអនាម័យឲ្យបានញឹកញាប់
- ប្រើប្រាស់ខោក្នុងដែលមានខ្យល់ចេញចូលល្អ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


