សុខភាព
ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូច ដោយមិនដឹងខ្លួន
ទម្លាប់ប្រចាំថ្ងៃជាច្រើនដែលអាចធ្វើឲ្យធ្មេញរបស់យើងខូចបាន។ តើទម្លាប់អាក្រក់អ្វីខ្លះ ដែលយើងត្រូវជៀសវាង? អត្ថបទនេះនឹងបង្ហាញអំពីចំណុចចំនួន ៨ ដែលធ្វើឲ្យធ្មេញខូចបាន ហើយយើងក៏គួរជៀសវាងផងដែរ។

១- ទំពារទឹកកក
ក្រោមអាកាសធាតុក្ដៅគ្មានអ្វីក្រៅពីចង់ទំពារដុំទឹកកកឲ្យបានត្រជាក់ខ្លះនោះទេ។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីទំពាររួច នោះធ្មេញរបស់យើងនឹងខូចខាតធ្ងន់ធ្ងរ វិវត្តទៅរកភាពខូចខាតឬបាក់បែកបាន។
២- ចោះក្រវិលក្នុងមាត់
ការចោះក្រវិលក្នុងមាត់អាចបង្កឲ្យមានការបង្ករោគស្រៀវធ្មេញ បាត់បង់ធ្មេញនិងស្រកអញ្ចាញធ្មេញ។
៣- ចូលចិត្តទំពារស្ករ
អ្នកណាៗក៏ដឹងថាស្ករនេះឆ្ងាញ់ដែ រប៉ុន្តែនៅពេលដែលយើងទទួលទានច្រើនពេក នឹងធ្វើឲ្យជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ព្រមទាំងធ្វើឲ្យខូចធ្មេញទៀតផង។
៤- ប្រើធ្មេញសម្រាប់ហែកឬទាញអ្វីឲ្យរបើក
អ្នកខ្លះចូលចិត្តប្រើធ្មេញខាំ ឬហែករបស់អ្វីមួយ ដោយគិតថាវិធីបែបនេះគឺចំណេញពេលវេលាសម្រាប់ធ្វើអ្វីផ្សេងទៀតជាជាងការដែលទៅស្វែងរកកន្ត្រៃយកមកប្រើប្រាស់ តែវិធីនេះអាចធ្វើឲ្យប៉ះពាល់ធ្មេញបាន។
៥- ញ៉ាំមិនឈប់
គ្នាយើងដឹងហើយថាអាហារគឺសំខាន់សម្រាប់យើងគ្រប់គ្នា តែការទំពារជាប់រហូត ឬផឹកភេសជ្ជៈឥតឈប់អាចធ្វើឲ្យធ្មេញមានជីវិតខ្លីងាយនឹងស្រៀវ។
៦- ជក់បារី
ការជក់បារី ឬប្រើផលិតផលពីថ្នាំជក់ មិនត្រឹមតែធ្វើឲ្យខូចសុខភាពប៉ុណ្ណោះទេ (ជាពិសេសទៅលើសួត) ប៉ុន្តែថែមទាំងធ្វើឲ្យខូចធ្មេញទៀតផង។ ដូចនេះហើយ សូមបញ្ឈប់ការជក់បារីនេះភ្លាម ដើម្បីកុំឲ្យហួសពេល។
៧- ផឹកកាហ្វេច្រើនពេក
សម្រាប់គ្នាយើងមួយចំនួន ការផឹកកាហ្វេបានក្លាយជាទម្លាប់ដែលខ្វះមិនបានទៅហើយ។ កាហ្វេមានផ្ទុកទៅដោយសារធាតុកាហ្វេអ៊ីនដែលជួយដាស់ស្មារតី និងប្រមូលអារម្មណ៍។ ហេតុនេះហើយទើបអ្នកធ្វើការជាច្រើនត្រូវការកាហ្វេខ្លាំងណាស់។ ម្យ៉ាងទៀតជាតិកាហ្វេអ៊ីនធ្វើឲ្យប៉ះពាល់ដល់ធ្មេញរបស់យើងសារធាតុនេះបង្អាក់ដល់លំហូរទឹកមាត់ធ្វើឲ្យស្ងួតមាត់ និងក្នុងរយៈពេលយូរអាចបណ្ដាលឲ្យខូចធ្មេញ។
៨- ផឹកទឹកផ្លែឈើច្រើនជ្រុល
ទោះបីជាទឹកផ្លែឈើសំបូរទៅដោយវីតាមីន A វីតាមីន C និងសារធាតុរ៉ែសំខាន់ផ្សេងទៀតក៏ពិតមែន តែការទទួលទានច្រើនជ្រុល អាចធ្វើឲ្យធ្មេញខូចបាន។ មូលហេតុនោះគឺបណ្ដាលមកពីជាតិស្ករធម្មជាតិនៅក្នុងផ្លែឈើទៅកម្ទេចធ្មេញរបស់យើង។
សរុបសេចក្ដីមក ទម្លាប់ខ្លះមើលទៅមិនសូវមានគ្រោះថ្នាក់ប៉ុន្មានទេ ប៉ុន្តែអាចជាកត្តាគ្រោះថ្នាក់បណ្ដាលឲ្យធ្មេញយើងខូចបាន។ ត្រូវចងចាំក្នុងចិត្តថាទម្លាប់ទាំង ៨ ខាងលើនេះ គឺជាអ្វីដែលយើងត្រូវជៀសវាងដើម្បីការពាររោគពុកធ្មេញ៕
ចុចអាន៖ធ្មេញងាប់ មានគ្រោះថ្នាក់នៅខាងក្នុងមាត់ បើប្រហែសអាចគ្រោះថ្នាក់បាន
ចុចអាន៖ទម្លាប់ខុសមួយចំនួន ដែលមនុស្សមានទំនោរធ្វើ បន្ទាប់ពីដុសធ្មេញរួច
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


