Connect with us

សុខភាព

អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត

បានផុស

នៅ

ប្រសិនបើអ្នកតាមដានព័ត៌មានអំពី ជំងឹកូវីដ-១៩ ប្រហែលជាដឹងហើយថា ចំនួនអ្នកស្លាប់ដោយសារជំងឺនេះមិនមែនជាអ្នក សុទ្ធតែមានជំងឺរ៉ាំរ៉ៃនោះទេ។

ជាលទ្ធផល ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋដែលមានហានិភ័យនៃជំងឺចំនួន ៧ ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានឆាប់ដើម្បីការពារជំងឺធ្ងន់ធ្ងរ និងកាត់បន្ថយអត្រាស្លាប់។

១. ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ

Respiratory Diseases: The Leading Cause of Death That Most P...
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

          ដោយសារមេរោគកូវីដ ចូលក្នុងរាងកាយតាមរយៈប្រព័ន្ធដង្ហើមនិងបំផ្លាញសួត មេរោគនេះនឹងធ្វើឲ្យខូចជាលិកាសួត។ ហើយដោយសារសួតមិនដំណើរការតាមសក្តានុពលពេញលេញ អ្នកជំងឺសួតរ៉ាំរ៉ៃអាចមានរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។ ដូចទៅនឹងជំងឺហឺតដែរ ការឆ្លងមេរោគនេះអាចធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរឡើងៗ។

២. ជំងឺសរសៃឈាមបេះដូង

high-risk disease

           ជាធម្មតា អ្នកជំងឺមានសាច់ដុំបេះដូងខុសពីធម្មតា ប្រសិនបើឆ្លងមេរោគកូវីដហើយ និងហើយឆ្លងមេរោគដល់សួត នឹងបណ្តាលឲ្យខ្វះខ្យល់អុកស៊ីសែននៅក្នុងឈាម។ បេះដូងត្រូវធ្វើការកាន់តែខ្លាំងដើម្បីបូមឈាមទៅកាន់រាងកាយ ដែលនៅសល់ដូចពីមុន។ វានឹងបណ្តាលឲ្យចង្វាក់បេះដូងលោតលឿន រហូតដល់ហានិភ័យនៃការរលាកស្រទាប់ខាងក្នុង ឬកើនឡើងហានិភ័យនៃការកកឈាម ដោយសារការថយចុះកម្រិតអុកស៊ីសែននៅក្នុងឈាម។ប្រសិនបើការឆ្លងមេរោគធ្ងន់ធ្ងរ មុខងារសាច់ដុំបេះដូងអាចចុះខ្សោយយ៉ាងឆាប់រហ័ស។ នេះអាចបណ្តាលឲ្យគាំងបេះដូងឬខ្សោយបេះដូង។

៣. ជំងឺទឹកនោមផ្អែម

Alsafa Polyclinic | Diabetes Specialties Center in Royapettah, Chennai.

          ការស្រាវជ្រាវបានរកឃើញថា អ្នកដែលមានជំងឺទឹកនោមផ្អែមដែលឆ្លងវីរុសកូវីដ មានហានិភ័យទ្វេដងនៃការវិវត្តទៅជាផលវិបាកជាងអ្នកដែលមិនមានជំងឺទឹកនោមផ្អែម ហើយអត្រាមរណភាពគឺខ្ពស់ជាងបីដង។ ការចាក់វ៉ាក់សាំងអាចកាត់បន្ថយភាពធ្ងន់ធ្ងរនៃការឆ្លងមេរោគ និងកាត់បន្ថយអត្រាមរណភាពជាង៩០ភាគរយ។

ឥទ្ធិពលរបស់វីរុស អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមប្រែប្រួលនិងពិបាកគ្រប់គ្រង។

រាងកាយមានប្រតិកម្មទៅនឹងមេរោគហើយបណ្តាលអោយរលាក។ ជាលទ្ធផលកម្រិតជាតិស្ករក្នុងឈាមខ្ពស់ធ្វើឲ្យមេរោគ រីករាលដាលយ៉ាងងាយស្រួល។

៤. ធាត់

high-risk disease

នៅពេលរាងកាយត្រូវបានឆ្លងមេរោគ ជាតិខ្លាញ់ក្នុងរាងកាយច្រើនពេក ធ្វើឲ្យរលាក។

អ្នកដែលធាត់ខ្លាំង គឺប្រឈមនឹងរោគសញ្ញាពិបាកដកដង្ហើមស្រួចស្រាវ (ARDS) ព្រោះជាតិខ្លាញ់នៅក្នុងពោះ រុញឲ្យស្រទាប់ស្ដើងនៃជាលិកាឡើងដល់សួត។ ជាលទ្ធផល ការពង្រីកសួតមានកំណត់ ដូច្នេះមានហានិភ័យកាន់តែខ្ពស់។

អ្នកដែលធាត់ច្រើនតែមានផលវិបាកផ្សេងៗដូចជាសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែមដែលអាចកាន់តែធ្ងន់ធ្ងរឡើងយ៉ាងឆាប់រហ័ស។

មនុស្សធាត់ងាយនឹងមានកំណកឈាមនៅជើង។ ដោយសាររាងកាយមិនមានចលនាហើយដុំឈាមអាចស្ទះដល់សួត ខួរក្បាលឬបេះដូង ហើយកូវីដ បានបង្កឲ្យស្ទះសរសៃឈាមសួតរួចទៅហើយ។ ដូច្នេះនៅពេលដែលអ្នកធាត់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងវា រោគសញ្ញានៃការកកស្ទះសរសៃឈាមកាន់តែធ្ងន់ធ្ងរ។

មនុស្សធាត់មានកម្រិតនៃភាពស៊ាំទាបជាងធម្មតា ក៏ដូចជាមិនសូវឆ្លើយតបទៅនឹងវ៉ាក់សាំងនិងថ្នាំដែលប្រើដើម្បីព្យាបាលពួកគេជាងមនុស្សធម្មតាផងដែរ។

៥. ជំងឺតម្រងនោម

What is Dialysis and Chronic Kidney Disease? - Dialysis Patient Citizens  Education Center

អ្នកជំងឺដែលមានបញ្ហាតម្រងនោម មានហានិភ័យនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ នៅពេលឆ្លងកូវីដ។ ដោយសារតែមុខងារតម្រងនោមខុសពីធម្មតា វាត្រូវបានគេរកឃើញថា អ្នកជំងឺដែលមានបញ្ហាតម្រងនោមដំណាក់កាលចុងក្រោយ ដែលត្រូវការការលាងឈាមតាមពោះវៀនឬទទួលការប្តូរតម្រងនោម គឺមានឱកាសស្លាប់រហូតដល់ ៣០ទៅ៤០ភាគរយ ព្រោះប្រព័ន្ធការពាររាងកាយទាបជាងមនុស្សធម្មតា។

៦. ជំងឺដាច់សរសៃឈាមខួរក្បាល

high-risk disease

           ជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺគ្រោះថ្នាក់ព្រោះនៅពេលឆ្លងមេរោគកូវីដ-១៩ អាចគំរាមកំហែងដល់អាយុជីវិត ដោយសារមេរោគនេះ ជួយជំរុញឲ្យឈាមកកបានស្រួលជាងធម្មតា។

៧. មហារីក

What Is Cancer?

          ដោយសារតែអ្នកជំងឺមហារីកមានភាពស៊ាំចុះខ្សោយ ភាពស៊ាំចុះខ្សោយទំនងជាបណ្តាលឲ្យពួកគេងាយស្លាប់ជាងមនុស្សទូទៅ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kapook

ចុចអាន៖ ដំបៅមាត់ បើកើតយូរប៉ុណ្ណា ហើយគួរព្យាបាលម៉េច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសរើសសិស្សអាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

តើការវាយប្រហារភេរវកម្មនៅ រុស្ស៊ី ជាស្នាដៃរបស់លោក Zelensky មែនឬ?

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋបាលខេត្តព្រះវិហារ បដិសេធការផ្សាយថា ពលរដ្ឋរត់ទៅពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនពីអាជ្ញាធរខេត្ត

ព័ត៌មានជាតិ៣៣ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្មពេញមួយឆ្នាំ

ជីវិតកម្សាន្ដ៤៩ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម