សុខភាព
នោមឈឺ ក្រហាយពេលពពោះ បណ្ដាលមកពីអ្វី? បង្ការយ៉ាងម៉េច?
អំឡុងពេលមានគភ៌ ម៉ាក់ៗប្រហែលជានោមញឹកញាប់ជាងមុនមិនខាន ដែលនេះជាអាការៈធម្មតាប៉ុណ្ណោះ សម្រាប់ស្ត្រីពពោះ។ យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗមានអារម្មណ៍ឈឺអួល ឬក្រហាយនៅពេលនោម វាអាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដូចខាងក្រោម។

មូលហេតុអ្វីបានជាម៉ាក់ៗនោមឈឺអំឡុងពេលពពោះ?
ពិតណាស់ មានកត្តាមួយចំនួនដែលនាំឲ្យស្ត្រីពពោះឈឺអួល ឬក្រហាយនៅពេលនោម ហើយមូលហេតុទូទៅគឺការបង្ករោគប្រព័ន្ធទឹកនោម (UTI) ដែលកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន និងរាងកាយ។ ស្ថានភាពសុខភាពខាងក្រោមអាចនាំឲ្យកើតមានការបង្ករោគប្រព័ន្ធទឹកនោម ឬអាចជាមូលហេតុនៃការឈឺចាប់ប្លោកនោម និងនោមឈឺអំឡុងពេលពពោះ។
១. បាក់តេរីនៅទ្វារមាស
បាក់តេរីនៅទ្វារមាស ជាបញ្ហាសុខភាពទូទៅដែលបណ្ដាលមកពីអតុល្យភាពនៃបាក់តេរីធម្មតា ដែលរស់នៅក្នុងទ្វារមាស។ វាអាចបណ្ដាលឲ្យនោមឈឺ ដោយសារតែការរលាកនៅកន្លែងដដែល ឬដោយការធ្លាក់បាក់តេរីចូលទៅក្នុងផ្លូវទឹកនោម ដែលអាចនាំឲ្យមានការបង្ករោគលើប្រព័ន្ធទឹកនោម។
២. ជំងឺកាមរោគ (STIs)
ជំងឺកាមរោគដែលមិនបានធ្វើរោគវិនិច្ឆ័យ អាចបណ្ដាលឲ្យម៉ាក់ៗនោមឈឺអួល ឬក្រហាយនៅអំឡុងពេលពពោះ។ ពិតណាស់ ជំងឺកាមរោគអាចបង្កជាការឈឺចាប់នៅអាងត្រគាក ជួនកាលនៅទ្វារមាស ឬធ្វើឲ្យយើងនោមឈឺជាដើម។
៣. រើមលើប្រដាប់ភេទ
ជាមួយគ្នានេះដែរ រើមអាចបណ្ដាលឲ្យនោមឈឺ មិនថាយើងមានផ្ទៃពោះ ឬអត់នោះទេ។ ប៉ុន្តែ បញ្ហាសុខភាពមួយនេះ អាចបង្កជាផលវិបាកបន្ថែមអំឡុងពេលមានផ្ទៃពោះ។ ដូច្នេះហើយ ស្ត្រីពពោះដែលកើតរើម គប្បីអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ជាពិសេសនៅពេលដែលយើងជិតដល់ថ្ងៃសម្រាល។
នោមឈឺអួល អំឡុងពេលមានគភ៌គ្រោះថ្នាក់ទេ?
ប្រសិនបើម៉ាក់ៗកំពុងពពោះ ជួបប្រទះការឈឺចាប់នៅពេលនោម ឬឈឺប្លោកនោម គប្បីពិគ្រោះជាមួយគ្រូពេទ្យ ទើបជាការប្រសើរ ពីព្រោះថាការបង្ករោគផ្លូវទឹកនោមដែលមិនបានព្យាបាល អាចនាំឲ្យមានផលវិបាកនៃការមានផ្ទៃពោះ ដូចជាសម្រាលកូនមិនគ្រប់ខែ ឬអាចធ្វើឲ្យម៉ាក់ៗខូចតម្រងនោម ឆ្លងមេរោគពេញរាងកាយ ឬហៅថាជំងឺSepsisក្នុងអំឡុងពេលពពោះ។

តិចនិកបង្ការការនោមឈឺអំឡុងពេលពពោះ
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ជៀសវាងទប់នោម
- ជូតបរិវេណប្រដាប់ភេទពីខាងមុខទៅខាងក្រោយ ដើម្បីបញ្ចៀសបាក់តេរីចូលទៅក្នុងទ្វារមាស
- នោមមុន និងក្រោយពេលរួមភេទ
- ពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស។
ចុចអាន៖១១ ចំណុច បង្ហាញថា អ្នកកំពុងពរពោះកូនស្រីហើយ!
ចុចអាន៖បន្ថយអាការចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


