សុខភាព
សញ្ញាព្រមានទាំង ៦ អាចជាគ្រោះថ្នាក់សរសៃ ឈាមខួរក្បាល
គ្រោះថ្នាក់សរសៃឈាមខួរក្បាលមានរោគសញ្ញាប្រហាក់ប្រហែលនឹងការគាំងបេះដូងដែរ។ ជាក់ស្ដែង គ្រោះថ្នាក់សរសៃឈាមខួរក្បាល កើតឡើងនៅពេលដែលផ្នែកខ្លះនៃខួរក្បាលត្រូវបានរំខាន និងធ្វើឲ្យរាងកាយមិនអាចដំណើរការបានប្រក្រតី។
ផ្នែកដែលប៉ះពាល់នៃខួរក្បាល ត្រូវការជំនួយបន្ទាន់ ដោយសារតែខួរក្បាលត្រូវការអុកស៊ីសែនដើម្បីបំពេញមុខងាររបស់ខ្លួន។ យ៉ាងណាមិញ រោគសញ្ញានៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលអាចអភិវឌ្ឍយ៉ាងឆាប់រហ័ស ហេតុនេះហើយគ្នាយើងមិនត្រូវធ្វេសប្រហែសនឹងសញ្ញាព្រមានខាងក្រោមនេះឡើយ។

១. សម្ពាធឈាមខ្ពស់
សម្ពាធឈាមខ្ពស់អាចបណ្ដាលឲ្យយើងមានបញ្ហាធ្ងន់ធ្ងរជាច្រើន ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដោយបំផ្លាញសរសៃប្រសាទខួរក្បាល ឬធ្វើឲ្យសរសៃឈាមចុះខ្សោយ និងបណ្ដាលឲ្យសរសៃឈាមធ្លុះធ្លាយ។ ក្រៅពីនេះ សម្ពាធឈាមខ្ពស់ក៏ជាមូលហេតុដែលបង្កជាកំណកឈាមនៅក្នុងចរន្តឈាម និងអាចធ្វើដំណើរទៅកាន់ខួរក្បាល ដែលនាំឲ្យយើងកើតមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលដូចគ្នា។
២. បញ្ហាភ្នែក
មួយវិញទៀត គ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏អាចនាំឲ្យយើងមើលឃើញរូបភាពពីរ ងងឹតភ្នែកម្ខាង ឬព្រិលភ្នែកផងដែរ។
៣. ស្ពឹកមួយចំហៀងខ្លួន មុខ ដៃ ឬជើង
ជាទូទៅ អាការស្ពឹក ឬខ្សោយផ្ទៃមុខ ដៃ ឬជើងម្ខាង ឬទាំងសងខាង ក៏ជាសញ្ញានៃគ្រោះថ្នាក់សរសៃឈាមដូចគ្នា។ នៅក្នុងករណីខ្លះ វាក៏អាចពិការអវយវៈផ្នែកម្ខាងទៀតនៅត្រង់ទីតាំងដែលកើតមានបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
៤. វិលមុខ ឬអស់កម្លាំងដោយគ្មានមូលហេតុ
នៅក្នុងការសិក្សាមួយបានបង្ហាញថា អាការវិលមុខ ក៏ជាកត្តាទូទៅក្នុងចំណោមអ្នកដែលកើតមានអាការៈគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ស្ថានភាពនៃការវង្វេងស្មារតីអាចជាលទ្ធផលនៃផ្នែកខួរក្បាលដែលរងផលប៉ះពាល់។
៥. ឈឺក្បាលប្រកាំងភ្លាមៗ ឬឈឺក្បាលធ្ងន់ធ្ងរ
ក្នុងពេលដែលកើតមានអាការៈគ្រោះថ្នាក់សរសៃឈាមខួរក្បាល លំហូរឈាមទៅកាន់ខួរក្បាលត្រូវបានរារាំង ឬកាត់ផ្ដាច់ ដោយសារតែការរំខានដែលបណ្ដាលមកពីចរន្តឈាម។ កត្តានេះអាចបណ្ដាលឲ្យមានការដាច់រហែក ឬខូចខាតសរសៃឈាម ជាលទ្ធផល វាធ្វើឲ្យយើងចាប់ផ្ដើមឈឺក្បាលប្រកាំង ឬឈឺក្បាលភ្លាមៗ។
៦. រួយក ឬឈឺស្មា
សរសៃឈាមដែលដាច់រហែកនៅក្នុងខួរក្បាល អាចបណ្ដាលឲ្យយើងរួយក ឬស្មា។ ប្រសិនបើយើងមិនអាចយកចង្ការបស់ខ្លួនប៉ះទៅនឹងទ្រូងខ្លួនឯងបានទេនោះ ចូរប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
អ្នកណាខ្លះមានហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខ្ពស់?
- អ្នកដែលមានសម្ពាធឈាមខ្ពស់
- បុរសវ័យចំណាស់
- អ្នកជក់បារី
- អ្នកជំងឺទឹកនោមផ្អែម
- ជំងឺបេះដូង
កត្តាហានិភ័យដទៃទៀតមានដូចជា៖
- អ្នកប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំញៀន
- ធាត់ជ្រុល
- ញ៉ាំអាហារអាហារកញ្ចប់ ឬបំពងច្រើន
- ថប់បារម្ភ/ជំងឺបាក់ទឹកចិត្ត
- កង្វះសកម្មភាពរាងកាយ
- បញ្ហាប្រព័ន្ធសរសៃប្រសាទផ្សេងទៀត៕

អត្ថបទផ្ដល់ដោយ៖Hello Krupet
ចុចអាន៖មិនចង់គ្រោះថ្នាក់ដល់រាងកាយ កុំហូបអាហារទាំងនេះក្នុងពេលតែមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


