សុខភាព
ទម្លាប់ទាំង ៥ យ៉ាង គួរតែចៀសវាងអំឡុងពេលសម្រកទម្ងន់
ក្នុងដំណើរការសម្រកទម្ងន់ មនុស្សជាច្រើនមានអនុវត្តយ៉ាងខ្លាំងក្នុងការហាត់ប្រាណក៏ដូចជាការតមចំណីអាហារ ប៉ុន្តែវានៅតែមិនមានប្រសិទ្ធភាព។ ក្នុងនោះមានមានកត្តារួមទាំងទម្លាប់ជាច្រើនដែល អាចជះឥទ្ធិពលអវិជ្ជមានដល់ការសម្រក ទម្ងន់របស់អ្នក ។
ខាងក្រោមនេះជាទម្លាប់អាក្រក់ទាំង ៥ ដែលគួរតែចៀសវាងអំឡុងពេលសម្រកទម្ងន់៖
១. ការញ៉ាំអាហារសម្រន់ផ្ដេសផ្ដាស

នៅពេលអ្នកញ៉ាំអាហារសម្រន់ផ្ដេសផ្ដាសឫច្រើនពេក អ្នកមិនទទួលបានការសម្រកគឺឡូនោះទេ ដោយសារការគ្រប់គ្រងការញ៉ាំរបស់អ្នកមិនល្អ។ អ្នកគួរតែមានទម្ងន់ចេះមើលកម្រិតកាឡូរីក្នុងអាហារដើម្បីដឹងពីចំនួនកាឡូរីញ៉ាំប្រចាំថ្ងៃ និងកំណត់ការទទួលទានអាហារជាច្រើនចូលទៅក្នុងរាងកាយ ។
២. តមអាហារ

ការតមអាហារជាផ្នែកនៃផែនការសម្រកទម្ងន់ហើយជាកំហុសមួយ សកម្មភាពនេះមិនត្រឹមត្រូវទេ ព្រោះវាធ្វើឱ្យរាងកាយបាត់បង់សារធាតុចិញ្ចឹមសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានប៉ះពាល់ខ្លាំង ដល់ប្រព័ន្ធរំលាយអាហារផងដែរ ដោយហេតុនេះងាយធ្វើឱ្យអ្នកធ្លាក់ចូលទៅក្នុងស្ថានភាពនៃការឡើងទម្ងន់ ។ ក្រៅពីនេះ ការតមអាហារក៏ប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម និងអាចបង្កជាជំងឺ ទឹកនោមផ្អែម ។
៣. ផឹកភេសជ្ជៈដែលមានកាឡូរីខ្ពស់

សូដា ទឹកផ្លែឈើ ស្រា ស្រាបៀរជាដើមសុទ្ធតែជាភេសជ្ជៈដែលមានកាឡូរីទទេជាច្រើននិងមានជាតិស្ករខ្ពស់។ កាឡូរីរាវពីភេសជ្ជៈដែលមានជាតិហ្គាសទឹកផ្លែឈើ និងគ្រឿងស្រវឹងអាចបណ្តាលឱ្យឡើងទម្ងន់យ៉ាងឆាប់រហ័ស ហើយការទទួលទានភេសជ្ជៈដែលមានកាឡូរីខ្ពស់មិនត្រឹមតែនាំឱ្យឡើងទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកថយចុះផងដែរ ។
៤. សម្រាកមិនគ្រប់គ្រាន់

យោងទៅតាមការស្រាវជ្រាវ អ្នកសម្រាកមិនគ្រប់គ្រាន់កាន់តែច្រើន នោះអ្នកទំនងជាឡើងទម្ងន់ នៅពេលដែលរាងកាយមិនបានសម្រាកគ្រប់គ្រាន់ រាងកាយនឹងបាត់បង់តុល្យភាពអ័រម៉ូនបន្តិចម្តងៗ និងជំរុញចំណង់អាហារ។ លើសពីនេះ ការសម្រាកឱ្យបានគ្រប់គ្រាន់ក៏ជួយឱ្យរាងកាយ និងខួរក្បាល សម្រាក បញ្ចូលថាមពលឱ្យបានគ្រប់គ្រាន់ថែមទៀត ។
៥. ការមិនយកចិត្តទុកដាក់លើអាហារូបត្ថម្ភ

លំហាត់ប្រាណគឺជាគន្លឹះក្នុងការសម្រកទម្ងន់ប៉ុន្តែអាហារូបត្ថម្ភក៏ដើរតួនាទីដែរ មិនថាអ្នកហាត់ប្រា ណយូរប៉ុណ្ណានោះទេ ប្រសិនបើរបបអាហាររបស់អ្នកមានកាឡូរីខ្ពស់ វានឹងពិបាកសម្រាប់អ្នកក្នុង ការសម្រកទម្ងន់។ អ្នកត្រូវដុតបំផ្លាញកាឡូរីច្រើនជាងអ្នកញ៉ាំ ហើយមានរបបអាហារសមរម្យដើម្បី សម្រេចបានលទ្ធផលសម្រកទម្ងន់បានល្អបំផុត ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


