សុខភាព
សំណួររសើបពីការរួមភេទ អំឡុងពេលមានវិបត្តិកូវីដ-១៩
បើខ្ញុំរួមភេទ អំឡុងពេលវិបត្តិជំងឺរាតត្បាត COVID-19 តើមានសុវត្ថិភាពឬទេ? នឹងអាចឆ្លងវីរុស COVID-19 ឬទេ? នេះជាសំនួរពេញនិយមមួយ ដែលសួរលើបណ្តាញអ៊ិនធើណេត ក៏ប៉ុន្តែគ្នាយើងមួយចំនួនអាចមានភាពខ្មាសអៀន មិនហ៊ានសួរទៅគ្រូពេទ្យដោយផ្ទាល់។

ពាក់ព័ន្ធនឹងសំនួររសើបខាងលើ លោកវេជ្ជបណ្ឌិត Alex George ធ្វើការទាក់ទងនឹងផ្នែកឆ្លើយតបនឹងស្ថានភាពជំងឺ និងអាសន្នភ្លាមៗ នៃមន្ទីរពេទ្យសាកលវិទ្យាល័យ Lewisham ក្រុងឡុងដ៍ចក្រភពអង់គ្លេស បានឆ្លើយថា៖ បើសិនជាយើងមានទំនាក់ទំនងស្នេហា ជាដៃគូជីវិត រស់នៅជាមួយគ្នា គឺពុំមែនជាហានិភ័យអ្វីឡើយ ក្នុងករណីដៃគូទាំងពីរនាក់ ដឹងច្បាស់ខ្លួនឯងអំពីប្រវត្តិសុខភាពរបស់ខ្លួន និយាយងាយយល់គឺ អ្នកទាំងពីរដឹងខ្លួនច្បាស់ និងពុំបានអនុវត្តខុសពីវិធានការ ការពារខ្លួនពី COVID-19 ដូចនេះការរួមភេទ ពុំនាំជាបញ្ហាអ្វីឡើយ។ យ៉ាងណាមិញ រឿងដែលគួរបង្ការ គឺដៃគូណាម្នាក់ មានអាការៈរោគសញ្ញាពាក់ព័ន្ធនឹងជំងឺនេះ ដែលគួរចៀសវាង ទាំងការរួមភេទ និងសូម្បីការប៉ះពាល់គ្នាដោយផ្ទាល់ ដែលនឹងបង្កហានិភ័យឆ្លងខ្ពស់។
តើខ្ញុំ នឹងអាចឆ្លងវីរុសកូរ៉ូណា ឬទេ ដោយការបំពេញចំណង់សិច ដោយការប៉ះពាល់ប្រដាប់ភេទគ្នា?

លោកវេជ្ជបណ្ឌិតអង់គ្លេសខាងលើដដែលបានឱ្យដឹងថា ការស្ទាបអង្គជាតិគ្នា ដើម្បីបំពេញចំណង់ផ្លូវភេទ ក៏ជាផ្នែកមួយនាំឱ្យឆ្លងជំងឺរាតត្បាតខាងលើនេះផងដែរ ព្រោះថា វីរុសនោះ គឺឆ្លងតាមផ្លូវដង្ហើម មានច្រមុះ មាត់ តាមរយៈទឹកមាត់ ពីដៃមានជាប់មេរោគរួចប៉ះលើមាត់ និងលើអង្គជាតិ ដែលសុទ្ធសឹងជាហានិភ័យឆ្លង បើដៃគូមានផ្ទុកមេរោគនេះ។ សរុបមកគឺយើងមិនត្រូវប៉ះពាល់ផ្ទាល់ ជាមួយអ្នកខាងក្រៅ ដែលមិនស្គាល់ច្បាស់ ឬមានដៃគូ ដែលសង្ស័យថាមានផ្ទុកវីរុសផ្លូវដង្ហើម COVID-19ឡើយ។
ចុងក្រោយ លោកវេជ្ជបណ្ឌិត អង់គ្លេសក៏បានបន្ថែមថា ពេលខ្លះទំនាក់ទំនងផ្លូវភេទ រវាងដៃគូស្នេហា គឺជាផ្នែកតូចមួយនៃសេចក្តីត្រូវការរបស់ភាគីម្ខាងៗតែប៉ុណ្ណោះ ដែលការចូលរួមអនុវត្តវិធានការការពារ និងបង្ការពីការឆ្លងវីរុសផ្លូវដង្ហើមថ្មីនេះ ទើបជាសេចក្តីស្រឡាញ់គួរអនុវត្តក្នុងអំឡុងពេលពិភពលោកកំពុងជួបវិបត្តិនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការរួមភេទ ផ្ដល់ប្រយោជន៍សុខភាព ចំពោះអ្នកធ្លាប់គាំងបេះដូង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


