Connect with us

KPT+

កុំរំលង! សំណុំក្ដីថ្មី ក្នុងស្នាដៃទី៦របស់សំណេររឿង “អាពាហ៍ពិពាហ៍​ក្រាលឈាម”

បានផុស

នៅ

រឿង “អាពាហ៍ពិពាហ៍​ក្រាលឈាម” ស្នាដៃទី៦ របស់ក្រុម សំណេរ ទើបតែចេញផ្សាយថ្មីៗនេះ កំពុងទាក់ទាញអ្នកអានខ្លាំង តាមរយៈចំណងជើងនិងក្រប ជាពិសេសគុណតម្លៃដែលបានបង្កប់មកជាមួយសាច់រឿង។

No description available.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រលោមលោកឃាតកម្ម “អាពាហ៍ពិពាហ៍​ក្រាលឈាម”  ជាការតាក់តែងរួមគ្នារបស់អ្នកនិពន្ធ ទឹកសន្សើមនិងវាយោ ហើយជារឿងមួយដែលបានលើកយកនូវទំនៀមទម្លាប់ពិធីរៀបការរបស់ដូនតាខ្មែរមកបរិយាយដើម្បីបង្ហាញពីប្រពៃណីដ៏ផូរផង់នេះទៅកាន់មហាជន។

May be an image of 1 person and indoor

ដំណើរដើមទងមុនពេលចាប់​ផ្តើម​សរសេររឿងនេះ ត្រូវបានអ្នកនិពន្ធបង្ហើបថា ដំបូងឡើយអ្នកនិពន្ធទាំងពីររូបគិតអំពី concept (គំនិតផ្ដួចផ្ដើម) ទាក់ទងនឹងអាពាហ៍ពិពាហ៍​ បូកជាមួយសំណុំក្ដីឃាតកម្ម​ ដោយចង់​បង្កើត​ជាសាច់រឿងប្រភេទថ្មីដែល សំណេរ មិនធ្លាប់ធ្វើពីមុនមក។

No description available.

បន្ទាប់ពីនោះ ការផលិតសៀវភៅនេះ អ្នកនិពន្ធចង់លាតត្រដាងអំពីពិធី​អាពាហ៍ពិពាហ៍​ខ្មែរ​ដល់អ្នកអានឱ្យមកងាកចាប់​អារម្មណ៍លើប្រពៃណីរបស់ជនជាតិកម្ពុជាយើង​ ហើយទម្រាំបានបោះពុម្ភផ្សាយ អ្នកនិពន្ធមានការ​ស្រាវជ្រាវ​ជាច្រើនលើក​ច្រើនសារ​ ទាក់ទងនឹង​ពិធីមួយនេះផងដែរ។ បន្ទាប់ពី​ប្រមូលបាន​ឯកសារជាច្រើនមក​ វាយោនិងទឹកសន្សើម ក៏សហការគ្នាចាប់ផ្តើម​បង្កើតឆ្អឹងរឿង​ និងតួអង្គ។ រីឯចំណងជើងពីដំបូងក៏មានច្រើនជម្រើសដូចជា​ អាពាហ៍ពិពាហ៍​ក្រហម​, មង្គលការ​កម្រាលឈាម, អាពាហ៍ពិពាហ៍​ក្រាលឈាម​។ល។ ដោយហេតុថាចង់ជ្រើសរើសឱ្យពិធី​មង្គលការ​ប្រែក្លាយជា​បុណ្យ​សព​ អ្នកនិពន្ធក៏សម្រេចចិត្តដាក់ចំណងជើងសៀវភៅមួយក្បាលនេះថា “អាពាហ៍ពិពាហ៍​ក្រាលឈាម​” តែម្តងទៅ។

No description available.

ដោយឡែក “អាពាហ៍ពិពាហ៍​ក្រាលឈាម​” ក៏ចង់បង្ហាញនូវគុណតម្លៃសម្រាប់អ្នកអានគ្រប់គ្នា តាមរយៈសាច់រឿងនេះដែរ។ រឿងក្ដីឃាតកម្មនេះ ក្រៅពីបានលើកយកពិធីសំខាន់ៗមួយចំនួនក្នុង​អាពាហ៍ពិពាហ៍​ខ្មែរ​​មកពណ៌នាហើយ វាក៏ផ្តល់នូវសារ​អប់រំ​ជាច្រើនទៀត ដែលមិត្តអ្នកអានមិនគួររំលង។ យ៉ាងណាមិញគោលគំនិតសំខាន់ជាងគេនៃប្រលោមលោកនេះគឺ ពេលខ្លះការពិតមួយចំនួន មិនមែនសុទ្ធតែជាការពិតនោះទេ​ វាគ្រាន់តែជាការ​បំភាន់​ភ្នែកប៉ុណ្ណោះ​៕

No description available.

អត្ថបទ៖ សន្យា

ចុចអាន៖ “សំណុំឯកសារ Z22” ក្លាយជារឿងមានអ្នកអានច្រើនជាងគេក្នុងចំណោមសំណុំក្ដីរបស់ សុភាប្រុស

ចុចអាន៖ ចំណុចពិសេស ៣ នៃរឿង “មកតាមសន្យា” ដែលនឹងបង្ហាញវត្តមានឆាប់ៗនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ៣៤ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ៣៤ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម