KPT+
ស្រលាញ់កូនឲ្យដឹងចិត្តពេក អាចទឹកភ្នែកដោយសារកូន?
ការស្រលាញ់កូន ផ្ដល់ឲ្យតាមគ្រប់តម្រូវការកូនចង់បាន ជាអ្វីៗដែលម៉ាក់ប៉ាគ្រប់រូបព្យាយាមបំពេញឲ្យកូន ក្នុងនាមជាឪពុកម្ដាយ។ ក្នុងការចិញ្ចឹមកូន ម៉ាក់ប៉ាតែងព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដើម្បីឲ្យកូនសប្បាយចិត្ត រហូតមានមតិមួយលើកឡើងថា ស្រលាញ់កូនឲ្យដឹងចិត្តពេក អ្នកពិបាក និងទឹកភ្នែកជាម៉ាក់ប៉ា។ តើការលើកឡើងបែបនេះខុស ឬត្រូវ?

ឆ្លើយតបនឹងមតិខាងលើ លោកស្រី សរ មុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា បានពន្យល់ឲ្យដឹងថា ចំពោះការលើកឡើងបែបនេះ មានទាំងខុស មានទាំងត្រូវ។ ការស្រលាញ់កូនមិនមានអ្វីខុសទេ ប៉ុន្តែអ្វីដែលមិនសមគួរនោះគឺពាក្យថា ស្រលាញ់កូនពេក ពោលគឺការស្រលាញ់កូនជ្រុលពេក អាចបណ្ដាលឲ្យកូនខូចបាន។ ម៉ាក់ប៉ាខ្លះដោយសារតែស្រលាញ់កូនពេក មិនហ៊ានប្រដៅ មិនណែនាំពេលកូនធ្វើខុសទេ ខ្លាចកូនយំអន់ចិត្ត។ ការបង្ហាញក្ដីស្រលាញ់បែបនេះដល់កូន ពិតជាធ្វើឲ្យកូនខូចដូចចាស់ៗនិយាយពិតមែន។

ផ្ទុយទៅវិញ លោកស្រីបន្តទៀតថា ភាពខុសរបស់មតិមួយនេះ គឺការស្រលាញ់កូនធ្វើឲ្យក្មេងខូច។ តាមពិតទៅ ឲ្យតែម៉ាក់ប៉ាស្រលាញ់កូនត្រឹមត្រូវ មិនមានអ្វីខុសទេ។ ការស្រលាញ់កូនក៏មានបែបបទដែរ វាមិនមែនគ្រាន់តែជាពាក្យនិយាយចេញតែពីមាត់ទេ ការស្រលាញ់កូនក៏អាស្រ័យទៅលើទង្វើម៉ាក់ប៉ាបង្ហាញឲ្យកូនឃើញដែរ។

ម៉ាក់ប៉ាមិនចាំបាច់ផ្ដល់របស់របរថ្លៃៗ ស្អាតៗឲ្យកូនគ្រប់ពេលទើបហៅថាសេចក្ដីស្រលាញ់ទេ។ ទង្វើតូចតាចរាល់ថ្ងៃរបស់ម៉ាក់ប៉ាដូចជា នៅក្បែរកូន ចាំអប់រំណែនាំពេលកូនខុស អធ្យាស្រ័យកំហុសរបស់កូន សរសើរលើកទឹកចិត្តកូន ក៏ផ្ដល់អារម្មណ៍ថាស្រលាញ់ទៅដល់កូនបាត់ទៅហើយ។ ការបង្ហាញក្ដីស្រលាញ់ដល់កូនបែបនេះ ធានាថាកូនមិនខូចដូចមតិខាងលើលើកឡើងទេ។

នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជាបន្ថែមពីលើ ធម្មជាតិក្មេងគ្រប់រូប ត្រូវការណាស់សេចក្ដីស្រលាញ់ និងភាពកក់ក្ដៅពីប៉ាម៉ាក់។ ដូចនេះហើយ ការស្រលាញ់កូនចាំបាច់ គឺត្រូវធ្វើឲ្យកូនដឹង តាមរយៈការចំណាយពេលជាមួយកូន ប្រលែងលេងជាមួយកូន ឱបថើបកូនមុនពេលចូលគេង និងនិយាយឲ្យចំៗថា ម៉ាក់ប៉ាស្រលាញ់កូន។ ការបង្ហាញក្ដីស្រលាញ់បែបនេះ ធ្វើឲ្យកូនមានអារម្មណ៍កក់ក្ដៅ និងមានចរិយាសមសួន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហេតុអ្វីម៉ាក់ៗខ្លះសុខចិត្តចោលការងារប្រាក់ខែរាប់រយ មកនៅផ្ទះមើលកូន?
ចុចអាន៖ ជួយក្មេងជំទង់លេង FACEBOOK យ៉ាងណាកុំឲ្យសុខភាពផ្លូវចិត្តរងការប៉ះពាល់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


