Connect with us

KPT+

គួរចេះគ្រប់គ្រងកំហឹង តែមិនមែន​លាក់ទុករហូតក្លាយជាបញ្ហាធំនោះទេ

បានផុស

នៅ

កំហឹងមិនមែនតែងតែអាក្រក់ទេ តែការដោះស្រាយឯណោះវិញ និងនាំបញ្ហា​ឬអត់។ ការគិត​ឱ្យបានសមរម្យពេលកំបុងខឹង ពិបាកធ្វើណាស់ ភាគច្រើន​មនុស្ស​ក្លាយជាខ្វះការ​ ពិចារណានៅរាល់ពេលត្រូវរងឥទ្ធិពលដោយ​គោលបំណងដែលចង់ឆ្លើយតបនឹង​កំហឹងចិត្ត បម្រើភាពក្រេចក្រោធរបស់ខ្លួន។

ខាងក្រោមនេះមាន​វិធីសាស្រ្តល្អក្នុងការគ្រប់គ្រងកំហឹង៖

១ ដោយការបង្កើតសំណួរបញ្ច្រាស
កំហឹងជាទូទៅមិនមែនជាបញ្ហាទេ តែរបៀបដែលយកទៅដោះស្រាយជាមួយនឹងនាំបញ្ហា ពិចារណាលក្ខណៈនៃកំហឹងដែលញឹកញាប់ ហើយ​មិនមាន​វិធីគ្រប់គ្រងបាន។ អ្វីដែលគ្រប់គ្នា​គួរធ្វើ នៅពេលប្រឈមមុខនឹងស្ថានការណ៍ ឬជាមួយ​នរណាម្នាក់ដែលយើងគិតថា​បានបង្កកំហឹងមិនអាចគ្រប់គ្រងបានឱ្យមកយើង ជាជាងវាយបក​ គួរសួរបញ្ច្រាស់​មកខ្លួនឯងវិញថា ហេត្តអ្វីគេធ្វើដូច្នោះ ​គេនោះល្ងង់ខ្លៅ បំផ្លាញ​ខ្លួនគេ ឬកំពុងបញ្ឆេះឱ្យយើងខឹងក្នុងបំណង​ណាមួយ​?
កំហឹងគឺជាការឆ្លើយតបតាមធម្មជាតិចំពោះការគំរាមកំហែងឬមិនស្របចិត្ត​។ កំហឹង​ចូលមកដល់ក៏​បណ្តាលឱ្យរាងកាយរបស់មនុស្ស​យើង​បញ្ចេញ adrenaline ធ្វើឱ្យសាច់ដុំតឹងតែងហើយចង្វាក់បេះដូងនិងសម្ពាធឈាមកើនឡើង។ អារម្មណ៍យើង​អាចឈានទៅក្រពុល ស្រួចស្រាវជាងមុនហើយ​យើងប្តូរចរិតលក្ខណៈ។ មនុស្សខ្លះខឹងរាប់ឆ្នាំ ខណៈ​អ្នកខ្លះត្រឹម​តែ​១០នាទី ក៏វិលមកធម្មតាវិញ​ ដូច្នេះ​ការប្រើសំណួបញ្ច្រាស់ភ្លាមៗបានជួយឱ្យខ្លួនឯង​ងាកមកប្រើការគិតបានវិញ ហើយសន្សឹមៗ​ការគិត​អាចមកគ្រប់ដណ្តប់ពីលើភាពតក់ក្រហល់ ឈាន​ដល់ការគ្រប់គ្រង​គំនិតបានទាំងស្រុងវិញដោយប្រជ្ញា។

ទោះជាយ៉ាងណាក៏ដោយកំហឹងក្លាយជាបញ្ហាតែនៅពេលដែលអ្នកមិនគ្រប់គ្រងវាតាមរបៀបដែលមានសុខភាពល្អ។

ដូច្នេះវាមិនអាក្រក់ទេដែលខឹង?
ការខឹងមិនមែនតែងតែជារឿងអាក្រក់ទេ។ ការខឹងអាចជួយឱ្យអ្នកចែករំលែកការព្រួយបារម្ភរបស់អ្នក។ វាអាចរារាំងអ្នកដទៃមិនឱ្យដើរជុំវិញអ្នក។ វាអាចជំរុញឱ្យអ្នកធ្វើអ្វីមួយវិជ្ជមាន។ ចំណុចសំខាន់គឺការគ្រប់គ្រងកំហឹងរបស់អ្នកតាមរបៀបដែលមានសុខភាពល្អ។

២ គិតថា តើអ្វីទៅ​ដែលបណ្តាលឱ្យយើង​ខឹង ពេលនេះ?
មានមូលហេតុជាច្រើនសម្រាប់បង្កើត​កំហឹង ដូចជាការបាត់បង់ការអត់ធ្មត់ ដោយ​ការប្រឹងប្រែងមិនត្រូវបានគេកោតសរសើរឬភាពអយុត្តិធម៌នានា។ មូលហេតុផ្សេងទៀតនៃកំហឹងរួមមានការចងចាំពីព្រឹត្តិការណ៍ដ៏តក់ស្លុតឬការខឹងនិងការព្រួយបារម្ភអំពីបញ្ហាផ្ទាល់ខ្លួនការ​ស្អប់គុំគួនអ្នកណាម្នាកើ់ដោយលំអៀង។

កំហឹងផ្អែកលើអ្វីដែលយើង​ចងចាំនិងបង្គាប់ខ្លួនយើង។ មនុស្ស​រឹងមាំ ត្រូវបង្រៀនខ្លួនឱ្យឈប់រំពឹងពីការចាត់ថ្នាក់​វាយតម្លៃដោយ​សម្តីអ្នកដទៃនិងពិភពលោកជុំវិញទៀត ទំនងជា​ជួយឱ្យប្រតិកម្ម«ខឹង»ធ្លាក់ចុះ។ ឧទាហរណ៍ប្រសិនបើយើង​បញ្ចេញកំហឹងមិនបានត្រឹមត្រូវ ការអាក់អន់ចិត្តអាចរីករាលដាល​ហើយភាព​ស្រឡាំងកាំងនៃលទ្ធផលរបស់វាពិបាកទប់ទល់ណាស់​ខាតទាំងពេលវេលា​និងផ្លូវចិត្ត ។ វិធីសាស្ត្រដែលល្អបំផុតដើម្បីដោះស្រាយកំហឹងអាចធ្វើបាន តាមរយះការបញ្ចេញមតិ ពិភាក្សាក្ពីភាពសមហេតុសមផលនិង​ការបង្ក្រាបកំហឹងបំលែងវាទៅជាឥរិយាបថស្ថាបនាបន្ថែមទៀត។

ទោះជាយ៉ាងណាក៏ដោយការទប់កំហឹងអាចបណ្តាលឱ្យមនុស្ស​បញ្ចេញ​អាកប្បកិរិយាអកម្ម
មនុស្ស​ខ្លះទៅជា​ស្ងប់ស្ងាត់ឯកោនិងទុយមុយឬសោះកកក្រោះ។ ឥរិយាបថខាងក្រៅនិងការឆ្លើយតបខាងក្នុងរបស់យើងត្រូវការ​វិធីដឹងរបៀប​ទុកឱ្យអារម្មណ៍បានស្ងប់។
ជ្រើសរើសយកការបញ្ចេញមតិបែបស្ថាបនា ដោយបញ្ជាក់ពីកង្វល់និងសេចក្តីត្រូវការអោយច្បាស់លាស់ និងដោយមិនចាំបាច់ធ្វើបាបអ្នកដទៃតបត ឬព្យាយាមគ្រប់គ្រងមាត់ពួកគេ​ឡើយ។ រាលពេលដែលយើងបាននិយាយច្បាស់ហើយ ជឿមិនជឿមិនសំខាន់​សំខាន់យើងបានបកស្រាយហើយ។ ការបកស្រាយដោយកំហឹង និងកម្រោល មិនបានការគោរពអ្វីទាល់តែសោះថែមទាំង​បង្កើតបន្ថែមនូវកំហឹង​។

តើកំហឹងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពយើង​ធ្ងន់ទេ?
ការស្រាវជ្រាវខ្លះបានបង្ហាញថា ការបង្ហាញកំហឹងមិនសមរម្យ ច្រង៉េងច្រង៉ាង អាចបង្កគ្រោះថ្នាក់ដល់សុខភាពប៉ុន្តែ ការទប់កំហឹងរ៉ាំរ៉ៃកាន់តែធ្ងន់ធ្ងរដូចសន្សំទុកនូួវការឈឺចាប់។

មានភ័ស្តុតាងដែលបង្ហាញថាកំហឹងនិងអរិភាពត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង ជំងឺលើសឈាម ដំបៅក្រពះនិងជំងឺដាច់សរសៃឈាមខួរក្បាល។
ការរៀនទប់កំហឹង គឺជាជំនួយល្អនិងចាំបាច់សម្រាប់គ្រប់គ្នា​។ ប្រសិនបើកំហឹងរបស់យើង​ហាក់ដូចជាមិនអាចគ្រប់គ្រងបាន ធ្វើឱ្យយើងខ្លួនឯងទេដែល ភ្លាត់ទៅធ្វើរឿងមិនល្អបង្កើតការ​សោកស្តាយទៅថ្ងៃមុខ។ ការធ្វើឱ្យអ្នកដែលនៅជុំវិញយើង​ត្រូវឈឺចាប់ដោយសារកំហឹង​មួយពេល ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួនយូរអង្វែងបាន។

​ប្រភព abc

ចុចអាន ប្រធានបទ៦ដែលមិនគួរនិយាយលេងនៅកន្លែងការងារ​

ចុចអាន មិនគួរនិយាយច្រើនជាងសកម្មភាពទេនៅពេល​ឡើងជាមដឹកនាំគេ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣១ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម