KPT+
បើដឹងខ្លួនថាមកពីកន្លែងផ្ទុកវីរុសកូវីដ សូមប្រញាប់ធ្វើរឿងនេះភ្លាមៗ
ប្រសិនបើអ្នកចេញទៅខាងក្រៅ មិនថាទៅទីជិតឬឆ្ងាយឡើយ ចូរធ្វើបែបនេះភា្លមៗ ដើម្បីការពារវីរុសកូវីដ ដែលកំពុងរាតត្បាតសព្វថ្ងៃនេះ។

យោងតាមការស៊ើបអង្កេតលើជំងឺនេះ ចំពោះអ្នកដែលឆ្លងមេរោគ ត្រូវបានគេកត់សម្គាល់ថា ជាបុគ្គលដែលឆ្លងមិនអាចកំណត់អត្តសញ្ញាណ ឬប្រភពនៃការឆ្លងបានច្បាស់លាស់ទេ។ ដូច្នេះនាយកដ្ឋានត្រួតពិនិត្យជំងឺបានផ្ដោតលើការការពារ បន្ទាប់ពីចេញក្រៅនិងចូលលំនៅឋាន តាមដែលអាចធ្វើទៅបាន។ ជាពិសេសដើម្បីឲ្យផ្ទះឬកន្លែងស្នាក់នៅជាតំបន់ដែលមានសុវត្ថិភាព និងមិនបារម្ភថា ខ្លួនក្លាយជាជនចម្លងទៅកាន់ឪពុកម្ដាយ ជីដូនជីតា និងក្មេងៗឡើយ។
១ ប្រញាប់បាញ់អាកុលលើដៃម៉ូតូឬរថយន្ត ជារួមគឺយានជំនិះដែលយើងប្រើជាមធ្យោបាយធ្វើដំណើរ និងបើអាចសូមលាងសម្អាតជាសាប៊ូឬថ្នាំសម្លាប់មេរោគ។ សម្រាប់រថយន្តសូមជូតសម្អាតទ្វារឡាន និងផ្នែកខាងក្នុងរថយន្តដូចជា កៅអី ដៃចង្កូត ប៊ូតុង ម៉ាស៊ីនត្រជាក់ វិទ្យុ។ ល។
២ ដោះស្បែកជើងរបស់អ្នកទុកនៅខាងក្រៅផ្ទះសិន ឬនៅខាងក្រៅបន្ទប់។ ការពារមេរោគតោងជាប់ស្បែកជើងរបស់យើង។
៣ ម៉ាសត្រូវដោះចេញ ហើយដាក់ក្នុងថង់ចងមាត់ឲ្យជិតតាមការណែនាំ និងបោះវានៅក្នុងធុងសំរាមដែលមានគម្របដាច់ដោយឡែក។
៤ ជូតសម្អាតកាបូបទូរសព្ទខ្សែដៃ វ៉ែនតា កូនសោម៉ូតូ ឬឡាន ជាមួយថ្នាំសំលាប់មេរោគឬអាកុលនិងជែល។
៥ លាងសម្អាតដៃជាមួយសាប៊ូ ឲ្យបានយ៉ាងហោចណាស់ ២០ វិនាទី សិនចាំសម្អាតជាមួយទឹកស្អាត។
៦ ជៀសវាងការប៉ះរបស់របរក្នុងផ្ទះ ឬអង្គុយលើកៅអី សាឡុង មុនពេលងូតទឹក។
៧ កុំប៉ះសត្វចិញ្ចឹម ឬបុគ្គលក្នុងផ្ទះមុនពេលងូតទឹក។
៨ ដោះសំលៀកបំពាក់ដែលអ្នកស្លៀកនៅខាងក្រៅផ្ទះ ហើយដាក់ដាច់ដោយឡែកពីសំលៀកបំពាក់ដែលអ្នកពាក់នៅក្នុងផ្ទះ។
៩ ងូតទឹកកកក់សក់របស់អ្នកភ្លាមៗ កុំបង្អង់យូរ។
១០ នៅពេលបរិភោគអាហារជាមួយសមាជិកក្នុងផ្ទះ សូមប្រើស្លាបព្រាចំលង។

ការអនុវត្តទាំង ១០ នេះ នឹងបំពេញបន្ថែមវិធានការរបស់រដ្ឋាភិបាលបានយ៉ាងល្អ ជាពិសេសគឺយុវវ័យតែម្ដង។ សូមកាត់បន្ថយការចេញទៅខាងក្រៅដោយមិនចាំបាច់ និងថែរក្សាសុខភាពអ្នករស់នៅក្នុងផ្ទះជាមួយឲ្យបានល្អបំផុត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ
ចុចអាន៖ដុកទ័រណែនាំ ៤ ចំណុចសំខាន់ៗ ត្រូវតែមានក្នុងផ្ទះដាច់ខាត ខណៈបម្រាមគោចរត្រូវបានដាក់ម្ដងទៀត
ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


