KPT+
ក្លិនពីរុក្ខជាតិទាំង ៤ នេះ អាចកាត់បន្ថយភាពតានតឹងបាន
ភាពតានតឹង (ស្ត្រេស) គឺជាការឆ្លើយតបរបស់រាងកាយទៅនឹងសម្ពាធផ្លូវចិត្ត ឬអារម្មណ៍។ ពេលមានភាពតានតឹង រាងកាយយើងនឹងបញ្ចេញអ័រម៉ូនដែលធ្វើឲ្យបេះដូងយើងដើរលឿន ដកដង្ហើមញាប់ និងធ្វើឲ្យសាច់ដុំឡើងតឹង ។ យូរៗទៅវាអាចបង្កឲ្យមានជំងឺដូចជា បេះដូង ធាត់ ឈឺក្បាល គេងមិនលក់ ថប់អារម្មណ៍ បាក់ទឹកចិត្តជាដើម។ យើងអាចកាត់បន្ថយភាពតានតឹងតាមវីធីជាច្រើន ក្នុងនោះការព្យាបាលដោយក្លិនក៏ជាជម្រើសមួយដ៏មានប្រសិទ្ធភាពដែរ។
តាមការសិក្សាបានឲ្យដឹងថាក្លិនពីរុក្ខជាតិងាយរកទាំង ៤ ខាងក្រោមនេះអាចកាត់បន្ថយភាពតានតឹងបាន៖
១. ផ្លែឈើអម្បូរក្រូច៖ ការស្រាវជ្រាវពីបណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិកបានបង្ហាញថា ក្លិនពីសម្បកផ្លែឈើអម្បូរក្រូចដូចជា ក្រូចឆ្មា ក្រូចឈ្វិច ក្រូច ឬក្រូចថ្លុងជាដើមអាចជួយកាត់បន្ថយភាពតានតឹង និងរំងាប់ប្រព័ន្ធសរសៃប្រសាទ។ ពេលយើងច្របាច់សម្បកផ្លែឈើអម្បូរក្រូចណាមួយ វានឹងបញ្ចេញក្លិនក្រអូប ហើយធ្វើឱ្យយើងមានអារម្មណ៍ល្អភ្លាមៗ។

២. ជីរអង្កាម៖ យោងតាមវិទ្យាស្ថាន Sense of Smell ក្លិនប្រហើររបស់ជីរអង្កាម អាចជួយបង្កើនការចងចាំ ជំរុញទឹកចិត្ត សម្រួលដល់ការដកដង្ហើម កាត់បន្ថយអារម្មណ៍សោកសៅ និងភាពតានតឹងផ្លូវចិត្ត។
៣. ផ្កាម្លិះ៖ ក្លិនក្រអូបរបស់ផ្កាម្លិះធ្វើឲ្យអារម្មណ៍របស់យើងល្អ និងកាត់បន្ថយការថប់បារម្ភ ព្រមទាំងជួយឲ្យយើងគេងលក់ស្រួល ។ ការហិតក្លិនផ្កាម្លិះបង្កើនឥទ្ធិពលរបស់សារធាតុ GABA ដែលជួយរារាំង ឬកាត់បន្ថយសកម្មភាពរបស់ណឺរ៉ូន ឬកោសិកាប្រសាទ នៅពេលមានអារម្មណ៍រំជួលខ្លាំង។

៤. ផ្កាកូលាប៖ ផ្កាកូលាបមិនត្រឹមតែស្រស់ស្អាត និងមានភាពទាក់ទាញទេ ក្លិនដ៏ស្រាលស្រទន់របស់វាអាចឱ្យយើងមានអារម្មណ៍ល្អ បន្ធូរអារម្មណ៍ កាត់បន្ថយភាពតាន់តឹង និងការថប់បារម្ភបាន។

ដោយសារមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នា បើយើងចូលចិត្តក្លិនរុក្ខជាតិមួយណា ឬក្លិនរុក្ខជាតិណាដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ ឬធូរស្បើយ យើងអាចជ្រើសរើសក្លិនរុក្ខជាតិនោះមកបន្ថយភាពតានតឹងរបស់យើងបាន។ ការហិតក្លិនក្រអូបពីរុក្ខជាតិមិនត្រឹមតែធ្វើឲ្យអារម្មណ៍ល្អទេ ថែមទាំងគ្មានផលប៉ះពាល់ទៀតផង។ លើសពីនេះទៅទៀតបើមានរុក្ខជាតិទាំងដូចដែលបានរៀបរាប់ខាងលើនៅក្នុងទីធ្លាផ្ទះ ពួកវានឹងបន្ថែមសោភ័ណភាពដល់ផ្ទះរបស់យើងមួយកម្រិតទៀត៕
ចុចអាន៖ទម្លាប់អស់សង្ឃឹមលើសពី ៣ នាទី ជីវិតអាចនឹងជួបតែទុក្ខសោកជាប់ខ្លួនរហូត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


