KPT+
អំណាចផ្លូវចិត្ត ពិតជាអាចព្យាបាលជំងឺបាន
ជំងឺផ្លូវចិត្ត អាចកើតឡើងគ្រប់ពេល គ្រប់វ័យ គ្រប់ភេទ មិនរើសអើងពូជសាសន៍ពណ៌សម្បុរទេ។ ប៉ុន្តែបើនិយាយពីអំណាចផ្លួវចិត្តវិញ កាន់តែអស្ចារ្យ មិនត្រឹមអាចព្យាបាលជំងឺផ្លូវចិត្តទេ ថែមទាំងអាចព្យាបាលជំងឺផ្សេងទៀត។ អត្ថនេះ នឹងណែនាំការសិក្សាពីអំណាចផ្លូវចិត្ត ពាក់ព័ន្ធការព្យាបាលជំងឺ ឲ្យគ្នាយើងបានដឹង។
១- ប្រសិទ្ធភាពថ្នាំ Placebo និងអំណាចផ្លូវចិត្ត
/cdn.vox-cdn.com/uploads/chorus_asset/file/8807955/PLACEBO_LEAD.jpg)
អ្នកស្រាវជ្រាវបានកំពុងខិតខំសិក្សាពីឥទ្ធិពលនៃការគិត អាចព្យាបាលរាងកាយពីជំងឺបាន។ មានការសន្និដ្ឋានថា ព្យាបាលដោយអំណាចផ្លូវចិត្ត (Mind-healing) ពិតជាអាចទៅរួចមែន និងកើតឡើងជាញឹកញាប់ ពេលយើងមានជំនឿមុតមាំ។
ជាក់ស្តែង Placebo (គំរូថ្នាំបញ្ឆោតសម្រាប់ការព្យាបាលដោយអំណាចផ្លូវចិត្ត) គ្មានប្រយោជន៍ និងប្រសិទ្ធភាពអ្វីទាំងអស់ដល់រាងកាយ បែរត្រូវគេទទួលស្គាល់ ពិតជាមានភាពអស្ចារ្យសម្រាប់ព្យាបាលបែបវេជ្ជសាស្ត្រនាពេលបច្ចុប្បន្ន។ អ្នកស្រាវជ្រាវជឿថា តាមរយៈអំណាចការគិត ការប្រើប្រាស់ថ្នាំពិតប្រាកដណាមួយ ធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ធូរស្រាល ទោះបីជាមិនទាន់ទទួលការព្យាបាលដោយចលនាក៍ដោយ។ ជំនឿនេះជាគន្លឹះជួយឲ្យអ្នកវិទ្យាសាស្ត្រ បង្កើតកម្មវីធីព្យាបាលតាមរយៈផ្លូវចិត្តនេះឡើង ប៉ុន្តែក៏មិនប្រាកដថា ច្បាស់លាស់គ្រប់ពេលនោះដែរ។
រាងកាយ ជាភស្តុតាងសម្រាប់បង្ហាញពីអត្ថប្រយោជន៍ Placebos និងការវះកាត់គ្មានប្រយោជន៍។ វះកាត់ រួមទាំងការប្រើប្រាស់ថ្នាំខ្លាំងៗ វាមានប្រសិទ្ធភាពប្រហាក់ប្រហែលគ្នានឹងថ្នាំ Placebo ប៉ុន្តែ។ អំណាចផ្លូវចិត្ត ឬជំនឿមុតមាំ អាចជាកម្លាំងចលករសំខាន់ក្នុងការព្យាបាលជំងឺ។ តាមការសិក្សាជាច្រើនដែលអ្នកវិទ្យាសាស្ត្រកត់ត្រាទុក ១/៣ នៃអ្នកជំងឺ មានភាពប្រសើរឡើង ក្រោយព្យាបាល គឺដោយសារអំណាចផ្លូវចិត្ត និងភាពជឿជាក់នេះឯង។
២- វិទ្យាសាស្ត្រ និងការព្យាបាលតាមផ្លូវចិត្ត

អ្នកឯកទេសបានបង្ហាញលទ្ធផលសិក្សាស្រាវជ្រាវជាច្រើន ដើម្បីពន្យល់ពីពេលវេលា ក៏ដូចជារបៀបព្យាបាលតាមផ្លូវចិត្ត ដោយសន្និដ្ឋានថា អំណាចផ្លូវចិត្តអាចជួយព្យាបាលជំងឺបន្តិចម្តងៗ ទាំងយើងមិនបានចាប់អារម្មណ៍។ អំណាចផ្លូវចិត្ត បង្កើតឲ្យមានភាពប្រទាក់ក្រឡាគ្នា រវាងជំនឿ និង ការពិត ជួយខួរក្បាល ទទួលយកអ្វីយើងកំពុងជឿជាក់ជាការពិត និងធ្វើអ្វីដែលត្រឹមត្រូវតាមជំនឿទាំងនោះ។ ប៉ុន្តែជំនឿ អាចព្យាបាលជំងឺ ក៏អាចធ្វើឲ្យយើងធ្លាក់ខ្លួនឈឺដូចគ្នា។
៣- វិធីសាស្ត្រព្យាបាលដោយអំណាចផ្លូវចិត្ត
បច្ចេកទេសព្យាបាលផ្លូវតាមចិត្ត នាំយើងឲ្យសះស្បើយពីជំងឺដោយមិនដឹងខ្លួន។ មានបច្ចេកទេស ២ យើងអាចធ្វើតាម គឺបច្ចេកទេសបុរាណ និងសម័យ។ បើយើងប្រើបច្ចេកទេសទាំងពីរ បានត្រឹមត្រូវ និងទៀងទាត់ យើងនឹងទទួលបានផលល្អសម្រាប់សុខភាពទាំងផ្លូវចិត្ត និងផ្លូវកាយ។
វិធីសាស្ត្រសាមញ្ញា រួមមាន សម្លឹងមើលដោយផ្ចង់អារម្មណ៍ ការសណ្តំ ចុចជីពចរ និងវិធីផ្សេងៗទៀត។ បច្ចេកទេសព្យាបាលដោយអំណាចផ្លូវចិត្ត អាចប្រើបញ្ចូលគ្នាជាមួយការព្យាបាលតាមបែបវេជ្ជសាស្ត្រ និងថ្នាំធម្មជាតិ។ មានជម្រើសជាច្រើន យើងអាចជ្រើសបាន ដូចជា ព្យាបាលដោយថ្នាំធម្មជាតិ ឱសថវេជ្ជសាស្ត្រ ព្យាបាលដោយអាហារ បច្ចេកទេសព្យាបាលដោយអារម្មណ៍ សណ្តំ និងវះកាត់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្ត្រេសខ្លាំងមែនអត់? នេះវិធីសាស្ត្រដោះស្រាយ
ចុចអាន៖ ធ្លាប់មានអារម្មណ៍ល្ហិតល្ហៃ ខួរក្បាលប្រែជាទទេស្អាតភ្លាមៗដែរទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


