KPT+
មុនសម្រេចចិត្តតចង្កា គួរដឹងប៉ុន្មានចំណុចនេះសិន
ការតចង្កាឱ្យមុខវែងស្រួចដើម្បីប្តូរទម្រង់មុខកំពុងពេញនិយមណាស់ដែរ ប៉ុន្តែរាល់ការវះកាត់ មិនថាការវះកាត់ធម្មតា ឬការវះកាត់កែសម្ផស្សទេសុទ្ធតែអាចមានផលវិបាក។ តើការតចង្កាអាចមានផលវិបាកអ្វីខ្លះ?

ជាធម្មតាគ្រូពេទ្យវះកាត់កែសម្ផស្សនឹងចាក់ថ្នាំសណ្តំឱ្យយើងមុននឹងធ្វើការវះកាត់តចង្កា។ បន្ទាប់មកគ្រូពេទ្យនឹងធ្វើការវះបន្តិចនៅខាងក្នុងមាត់ ឬក្រោមចង្កា។ គ្រូពេទ្យអាចប្រើឆ្អឹងពិត ជាលិកាខ្លាញ់ ឬស៊ីលីកូនតភ្ជាប់ពីមុខឆ្អឹងចង្កាយើង រួចចាប់វ៉ីសឱ្យជាប់។ ជាចុងក្រោយគ្រូពេទ្យនឹងដេរភ្ជាប់មុខរបួសវិញ។
បន្ទាប់ពីធ្វើការវះកាត់រួច យើងអាចត្រលប់ទៅផ្ទះវិញធម្មតា ប៉ុន្តែកន្លែងវះកាត់នឹងហើម។ យើងអាចត្រឡប់ទៅធ្វើការ ឬប្រកបរបរចិញ្ចឹមជីវិតវិញក្នុងរយៈពេលមួយសប្តាហ៍។
ការតចង្កាអាចមានផលវិបាកដូចជា៖

- ចង្កា តហើយអាចរំកិលចេញពីកន្លែងភ្ជាប់
- ចង្កា តមិនស៊ីមេទ្រី ឬសមនឹងទម្រង់មុខ
- អាចខូចសរសៃប្រសាទរំញោចធ្មេញខាងក្រោម ដែលនាំឱ្យបបូរមាត់ខាងក្រោមមិនអាចធ្វើចលនាបាន
- ខូចឫសធ្មេញមុខផ្នែកខាងក្រោម អញ្ចាញធ្មេញ សរសៃប្រសាទធ្មេញខាងក្រោម ឬសរសៃប្រសាទចង្កា
- អាចមានស្នាមជាអចិន្ត្រៃយ៍
- របួសអាចជាសះស្បើយយឺត ឆ្លងមេរោគ ឬមានការហូរឈាមនៅខាងក្នុងដែលអាចត្រូវធ្វើការវះកាត់យកចង្កា តចេញ
- មានផ្នត់ខ្លាំងនៅចន្លោះបបូរមាត់ក្រោម និងចង្កា (មានចង្អូរជ្រៅនៅក្រោមបបូរមាត់ខាងក្រោម)
ដើម្បីកាត់បន្ថយផលវិបាកនៃការតចង្កា យើងត្រូវជ្រើសរើសគ្រូពេទ្យវះកាត់កែសម្ផស្សដែលមានជំនាញត្រឹមត្រូវ និងត្រូវពិភាក្សាជាមួយគ្រូពេទ្យពីតម្រូវការរបស់យើងឱ្យបានច្បាស់លាស់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ នារីៗចង់វះកាត់សុដន់ឲ្យធំ កុំទាន់សិន ស្វែងយល់គុណវិបត្តិធំៗទាំងនេះ ក៏មិនទាន់ហួសពេលដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


