KPT+
មកស្គាល់ពីដំណើររថភ្លើង មានរយៈពេលវែងជាងគេ លើលោក ទាំង ៦
ខាងក្រោមនេះ ជាដំណើរកម្សាន្តលើរថភ្លើង ដែលចំណាយពេលយូរជាងគេលើពិភពលោក នាពេលបច្ចុប្បន្ននេះ ៖
១ ព័រទុយហ្គាល់-សិង្ហបុរី (១១,៦៥៤ ម៉ាយ)

អ្នកជំនាញបាននិយាយថា ការធ្វើដំណើរលើរថភ្លើងនេះ មានចម្ងាយ ១១,៦៥៤ ម៉ាយក្នុងរយៈពេល ២១ ថ្ងៃ ដែលអនុញ្ញាតឲ្យមានការស្នាក់នៅមួយយ ប់ដើម្បីធ្វើការតភ្ជាប់ និងតម្រៀបទិដ្ឋាការ និងឯកសារផ្សេងៗទៀត។ ការធ្វើដំណើរ តម្រូវឲ្យមានការផ្លាស់ប្ដូរខ្លីៗ រវាងស្ថានីយ ត្រូវបានគណនាដោយអ្នកប្រើប្រាស់គេហទំព័រ Reddit ដោយមានជំនួយពីអ្នកចូលចិត្តរថភ្លើងជនជាតិអង់គ្លេស លោក Mark Smith ។
២ ទីក្រុងមូស្គូ ទៅទីក្រុងព្យុងយ៉ាង (៦,៣៧៩ ម៉ាយ)

នេះគឺជាសេវារថភ្លើងដែលវែងជាងគេ បំផុតក្នុងពិភពលោក រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២០ នៅពេលដែលសេវាកម្មពីរុស្ស៊ីទៅកាន់កូរ៉េខាងជើងត្រូវបានផ្អាក។ ដំណើរការដោយផ្លូវដែករដ្ឋកូរ៉េ លាតសន្ធឹងពី ១០,២៦៧ គីឡូម៉ែត្រ និងឈប់ចុះចត ១៥៧ កន្លែង ដោយចំណាយពេល ៨ ថ្ងៃកន្លះ ក្នុងការធ្វើដំណើរដើម្បីទៅដល់គោលដៅ។
៣ ផ្លូវដែកឆ្លងកាត់ស៊ីបេរី (៥,៧៧២ ម៉ាយ)

រថភ្លើងនេះ ធ្វើដំណើរជាង ១០,០០០ គីឡូម៉ែត្រ ក្នុងរយៈពេលជិតមួយសប្តាហ៍ និងឆ្លងកាត់តំបន់ជាច្រើនរាប់មិនអស់។ វាឆ្លង់កាត់ ប្រទេសរុស្ស៊ី ចិន និងម៉ុងហ្គោលី និងទន្លេសំខាន់ៗចំនួន ១៦ ស្ពានចំនួន ៤៩៧ ទីក្រុងធំៗចំនួន ៨៧ ស្ថានីយចំនួន ៨៧៦ និងទ្វីបចំនួន ២។
៤ Toronto ទៅ Vancouver (២,៧៧៥ ម៉ាយ)

រថភ្លើងនេះ ឆ្លងកាត់ទ្វីបជាច្រើន និងចំណាយពេល ៤ យប់ ដើម្បីទៅដល់ទីក្រុង Vancouver ពី Toronto ។ ការធ្វើដំណើរនៅលើផ្លូវប្រវត្តិសាស្ត្រនៃប្រទេសកាណាដា និងឆ្លងកាត់វាលស្មៅ ចម្លាក់ដ៏ស្រស់ស្អាតនៃ Rockies និងឆ្នេរខាងលិចដ៏ស្ងប់ស្ងាត់។ អ្នកធ្វើដំណើរតាមរថភ្លើង គឺទទួលបានទិដ្ឋភាពនៃសម្រស់ពិត នៃប្រទេសកាណាដា។
៥ សៀងហៃទៅ ឡាសា (ប្រទេសចិន) – ២,៧១៧ ម៉ាយ

មិនត្រឹមតែជារថភ្លើងដែលជិះយូរជាងគេ ក្នុងប្រទេសចិនប៉ុណ្ណោះទេ វាគឺជាការធ្វើដំណើររថភ្លើងដែលវែងជាងគេបំផុតនៅលើពិភពលោក។ ធ្វើដំណើរឆ្លងកាត់ខេត្តចំនួន ៨ នៃប្រទេសចិន រថភ្លើង Shanghai-Lhasa ធ្វើដំណើរចំកណ្តាលភ្នំ និងអនុញ្ញាតឲ្យអ្នកទស្សនានូវទិដ្ធភាពដ៏អស្ចារ្យ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតនៃប្រទេសដ៏ធំនេះ។
៦ ប៉ាស៊ីហ្វិកឥណ្ឌា ស៊ីដនី ទៅ ភើត (អូស្ត្រាលី) ២៧០៤ ម៉ាយល៍

ប៉ាស៊ីហ្វិកឥណ្ឌា ជាប់ក្នុងបញ្ជីនៃការធ្វើដំណើរតាមរថភ្លើង វែងជាងគេលើពិភពលោក។ ការធ្វើដំណើរពីឆ្នេរសមុទ្រមួយទៅឆ្នេរសមុទ្រមួយទៀត និងធ្វើឲ្យមានការឆ្លងទ្វីប។ រថភ្លើងនេះធ្វើដំណើរឆ្ពោះទៅទិសខាងកើត បំប្លែងទិដ្ឋភាពដ៏អស្ចារ្យនៃបង្អួច ពីអគារខ្ពស់ៗទៅជ្រលងភ្នំព្រៃ ច្រាំងថ្មភក់ និងទៅទេសភាពដ៏អស្ចារ្យ។
រថភ្លើងនេះ នឹងឆ្លងកាត់ភ្នំ Blue Mountains តំបន់ស្ងួតនៃ South Wales និងទេសភាពវាលខ្សាច់នៃ Broken Hill រូបចម្លាក់នៅវាលខ្សាច់ និងវិចិត្រសាល Pro Hart ក្នុងអំឡុងពេលដំណើរផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលមេដឹកនាំនយោបាយលើពិភពលោក ១០ រូប ល្បីថាសង្ហាខ្លាំង ទាក់ទាញ ស្រីៗឲ្យលង់ស្នេហ៍
ចុចអាន៖មិនថាពិភពលោកជឿនលឿន តែ ប៊ូតង់ នៅតែប្រកាន់ខ្ជាប់ទំនៀមទម្លាប់បានល្អ នេះមូលហេតុពិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


