KPT+
ឈប់ច្រឡំ ៣ វិធីនេះ មិនបានជួយសន្សំសាំង ក្នុងឡាន-ម៉ូតូ សូម្បីតែបន្តិចណាសោះ
ក្នុងអំឡុងនៃតម្លៃសាំងកាន់តែឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ មនុស្សជាច្រើនកំពុងប្រើបច្ចេកទេសបើកបរ ដែលអាចជួយសន្សំសំចៃ និងជាពិសេស គឺដើម្បីសន្សំប្រាក់ក្នុងហោប៉ៅរបស់ពួកគេ។ ប៉ុន្តែសព្វថ្ងៃនេះ នៅតែមានជំនឿមិនពិត បន្ថែមទៀតអំពីការសន្សំសំចៃប្រេង តោះទៅមើលថាជាអ្វី។
១ ចាក់ប្រេងសាំងនៅពេលព្រឹកនិងពេលយប់ នឹងទទួលបានប្រេងបន្ថែមទៀត?
ដោយសារតែច្បាប់តម្រូវឲ្យស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ត្រូវរក្សាទុកប្រេងនៅក្នុងធុងក្រោមដី។ ហើយសីតុណ្ហភាពត្រូវបានគ្រប់គ្រងគ្រប់តាមពេលវេលា ដូច្នេះលក្ខខណ្ឌអាកាសធាតុ មិនបានប៉ះពាល់ដល់ការពង្រីកប្រេងទេ។ ការចាក់ប្រេងនៅពេលព្រឹក ឬពេលរសៀល គឺទទួលបាននៅបរិមាណប្រេងដូចតែគ្នានោះទេ។

២ ការបំពេញធុងពាក់កណ្តាលជាមួយឧស្ម័ន កាត់បន្ថយការហួត ធ្វើឲ្យរថយន្តមិនធ្ងន់ ?
ការបំពេញធុងពាក់កណ្តាល ឬពេញធុង មានភាពខុសគ្នានៃទម្ងន់ត្រឹមតែ ១០-២០ គីឡូក្រាមប៉ុណ្ណោះ។ នេះធ្វើឲ្យមានភាពខុសប្លែកគ្នាបន្តិចបន្តួច ទាក់ទងនឹងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ប៉ុន្តែវាប្រាកដណាស់ថា ប្រេងឥន្ធនៈកន្លះធុង នឹងត្រូវការការបញ្ចូលប្រេងញឹកញាប់ជាង បើប្រៀបធៀបទៅនឹងធុងពេញ។ វាជាការល្អបំផុត ក្នុងការបំពេញធុងលើសពី ៣/៤ នៃធុង ហើយត្រលប់វាវិញ នៅពេលដែលបរិមាណប្រេងត្រូវបានកាត់បន្ថយមកត្រឹម ១/៤ នៃធុង ដើម្បីការពារការខូចខាតដល់ស្នប់ធីក និងរក្សាសម្ពាធឲ្យបានត្រឹមត្រូវនៅក្នុងធុង។
៣ កំដៅម៉ាស៊ីនយាន្តជំនិះ មុនពេលបើកបរ ជួយសន្សំសំចៃប្រេង ?
ដោយសារប្រទេសយើង មានអាកាសធាតុក្ដៅ ការកំដៅម៉ាស៊ីន គឺមិនចាំបាច់ទាល់តែសោះ។ ហើយម៉ាស៊ីនកាលបើវាដំណើរការកាន់តែយូរ អាចនឹងឆេះ។ ជាការល្អបំផុត ក្នុងការប្រើល្បឿនទាប ខណៈពេលដែលម៉ាស៊ីនត្រជាក់ រហូតទាល់តែប្រេងម៉ាស៊ីនត្រូវបានបញ្ជូន ដើម្បីរំអិលផ្នែកទាំងនោះយ៉ាងពេញលេញ។ វានឹងរក្សាម៉ាស៊ីន ក្នុងរយៈពេលយូរ។

ទោះយ៉ាងណាក៏ដោយ មានមធ្យោបាយជាច្រើន ក្នុងការបើកបររថយន្តឬម៉ូតូ ដែលអាចជួយសន្សំសំចៃប្រេងសាំង ដូចជាការប្រើប្រាស់ល្បឿនថេរ។ ចៀសវាងការកើនឡើង ដើម្បីបំប៉ោងសំបកកង់ សមស្របតាមការណែនាំរបស់អ្នកផលិត។ កុំឲ្យសម្ពាធកង់រថយន្តខ្សោយពេក រួមទាំងផែនការធ្វើដំណើរត្រឹមត្រូវ។ ចៀសវាងការកកស្ទះចរាចរណ៍ ទាំងនេះអាចជួយសន្សំប្រាក់យ៉ាងច្រើន នៅក្នុងកាបូបរបស់អ្នកផងដែរ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖សាំងកំពុងឡើងតម្លៃស្រឺតៗ ប្រើគន្លឹះ ៦ នេះ ធានាជួយសន្សំសំចៃបានច្រើន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


