សុខភាព
ការស្រាវជ្រាវថ្មីបង្ហាញថា ញ៉ាំកាហ្វេខ្ទង់៤ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយការវិវត្តជំងឺទឹកនោមផ្អែម
ការស្រាវជ្រាវថ្មីមួយបានអះអាងថា ការផឹកកាហ្វេលើសពី៤ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយឱកាសនៃការវិវត្តជំងឺទឹកនោមផ្អែម ព្រមទាំងជំងឺលើសឈាមនិងជំងឺបេះដូង។ អ្នកស្រាវជ្រាវបានសិក្សាឃើញថា សូម្បីតែកាហ្វេដែលគ្មានជាតិកាហ្វេអ៊ីនក៏អាចមានគុណប្រយោជន៍ដល់សុខភាពដែរ។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Navarre ប្រទេសអេស្ប៉ាញ និងសាកលវិទ្យាល័យ Catania ប្រទេស អ៊ីតាលីបានរកឃើញពីទំនាក់ទំនងនៃការប្រើប្រាស់កាហ្វេនិងរោគសញ្ញានៃការរំលាយអាហារ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ការផឹកកាហ្វេចាប់ពី ៣ ទៅ ៤ ពែងក្នុងមួយថ្ងៃ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះនៃហានិភ័យនិងការវិវត្តជំងឺទឹកនោមផ្អែម ប្រមាណជា ២៥% បើប្រៀបធៀបនឹងការទទួលទានតែមួយពែងឬតិចជាងពីរពែងក្នុងរយៈពេល ២៤ម៉ោង។

ការធ្វើរោគវិនិច្ឆ័យពី ៨ ប្រទេសផ្សេងៗគ្នាត្រូវបានត្រួតពិនិត្យនិងបង្ហាញពីទំនាក់ទំនងវិជ្ជមានដ៏សំខាន់រវាងការផឹកកាហ្វេនិងហានិភ័យនៃជំងឺទឹកនោមផ្អែម។ ជំនួយការសាស្រ្តាចារ្យ Giuseppe Grosso មកពីសាកលវិទ្យាល័យ Catania បានពិនិត្យឡើងវិញនូវឯកសារដែលទាក់ទងអំពីការផឹកកាហ្វេបានបង្ហាញថា polyphenols ដែលផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងកាហ្វេអាចពាក់ព័ន្ធនឹងការការពាររោគសញ្ញាមេតាប៉ូលីស ជាពិសេសគឺអាស៊ីត phenolic និង flavonoids ។ អ្នកជំនាញ Estefania Toledo មកពីសាកលវិទ្យាល័យ Navarre និង Ciberobn ដែលជាមជ្ឈមណ្ឌលជីវគីមីអេស្ប៉ាញបាននិយាយដែរថា ការញ៉ាំកាហ្វេនឹងធ្វើឲ្យថយចុះនូវហានិភ័យនៃជំងឺទឹកនោមផ្អែម និក៏ដូចជាថយចុះហានិភ័យនៃជំងឺលើសឈាមផងដែរ៕
ប្រែសម្រួល៖ មួង ពិសី
ប្រភព៖ Mail Online
ចុចអាន៖ ញ៉ាំកាហ្វេចង់បានសុខភាពមាំទាំ កុំភ្លេចដាក់លាយគ្រឿងទំាងនេះចូល
ចុចអាន៖ ជឿទេថា កាហ្វេបង្កើនថាមពលខួរក្បាលមនុស្សយើងបានពិតមែន?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


