Connect with us

KPT+

លទ្ធផលប្រកួកស្នូកឃ័រ ជាង ៧០ ជ័យលាភី ដែល ស្រួង ភាវី ទទួលបាន និងមិនធ្លាប់មានអ្នកដឹង

បានផុស

នៅ

អ្នកនាង ស្រួង ភាវី កំពុងត្រៀមខ្លួនតំណាងកម្ពុជា សម្រាប់ការប្រកួតកីឡាស្នូកឃ័រ ក្នុងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៣ ខាងមុខ។ នាង គឺជាកីឡាការិនីប្រភេទកីឡាស្នូកឃ័រ ដែលកំពុងមានឈ្មោះបោះ សំឡេងខ្លាំង ដោយបច្ចុប្បន្នអ្នកនាងកំពុងឈរនៅចំណាត់ថ្នាក់លេខ១ ក្នុង ប្រទេសកូរ៉េខាងត្បូង និងលេខ ៣ នៅលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ស្រួង ភាវី បានឱ្យ “កម្ពុជាថ្មី” ដឹងថា នាងសូមអធ្យាស្រ័យ ដោយសារនាងបានប្ដូរផ្ទះ ទើបនាងមិនបានចាំ និងមិនមានរូបថតពានរង្វាន់ជ័យលាភី ដែលនាងធ្លាប់ទទួលកន្លងមក។ បើទោះជាកំពុងត្រៀមប្រកួតកីឡាស្នូកជាបន្តយ៉ាងណាក្ដី អ្នកនាង ស្រួល ភាវី បានឆ្លៀតពេលបាន​ស្រង់នូវ ឆ្នាំ ឈ្មោះកម្មវិធីប្រកួត ឬពានរង្វាន់ និងចំណាត់ថ្នាក់ ដែលនាងបានទទួលកន្លងមកជូន “កម្ពុជាថ្មី” ផ្សព្វផ្សាយដូចតទៅ៖

២០១៣          The 10th Woman Amateur Tournament, លេខ ២

២០១៣          The Ansankorea’s confederation Tournament, លេខ ១

២០១៣          The 11th Woman Amateur Tournament, លេខ ១

២០១៣          The Korea Minister of Culture Tournament, លេខ ១

២០១៣          The 16th Busan Head of Haeundae-gu District Tournament, លេខ ២

២០១៣          The 7th Ulsan-city confederation Tournament, លេខ ១

២០១៣          The Mayor of Ansan Tournament, លេខ ២

២០១៤           The Grand prize by Seoul city billiards Federation, លេខ ៣

២០១៤           The Longoni cue user Tournament, លេខ ២

២០១៤           The 4th Mister Pizza Tournament in Seoul, លេខ ៣

២០១៥           Victory Krema tournament (Doubles match), លេខ ៣

២០១៥           The 14th Billplex tournament, លេខ ២

២០១៥           Zancar safety tournament, លេខ ២

២០១៥           Jennifer shim international Tournament in New York USA, លេខ ២

២០១៥           3 Cushion (Carom) Festival tournament, លេខ ១

២០១៥           The 6th mayor of Andong-City tournament, លេខ២

២០១៦           5th anniversary of Daegu Carom federation’s tournament, លេខ ១

២០១៦           Daegu Carom Association’s 5th Anniversary Women’s Tournament, លេខ ១

២០១៧          Woman Tournament of Seoul Billiard Federation, លេខ ១

២០១៧          Woman Tournament of Seoul Billiard Federation, លេខ ៣

២០១៧          Woman Tournament of Seoul Billiard Federation, លេខ ៣

២០១៧          Woman Tournament of Seoul Billiard Federation, លេខ ១

២០១៧          Woman Tournament of Gyeonggi-do Billiard Federation, លេខ ២

២០១៧          The 5th “Korea Jeong Jung Ang” Woman Tournament, លេខ ១

២០១៧          The 5th “Korea Jeong Jung Ang” Team Tournament, លេខ ២

២០១៧          The 1st Team tournament of Hwaseong-city, លេខ ១

២០១៧          Woman Tournament of Danpoong miin, លេខ ៣

២០១៧          Woman Tournament of President of Korea Sports federation, លេខ ១

២០១៧          Hanbat’s Cup Korea Woman Tournamen, លេខ ១

២០១៧          The chairman of the Korea Sports Council’s Cup Korea National

Convention Tournament, លេខ ៣

២០១៧          Danpoong Mi-in’s Cup Korea national Convention Tournament, លេខ ៣

២០១៧          The 5th National Land Central Championships, លេខ ១

២០១៧          The 16th Gyeonggi-do Federation President’s Cup Championship, លេខ ២

២០១៧          The 13th Korea Athletic Association President’s Cup 3-Cushion, លេខ ៣

២០១៧          Seoul Billiards Federation 3-Cushion Women’s Division, លេខ ១

២០១៧          The 1st Hwaseong City Scotch Championship, លេខ ១

២០១៧          The 1st Gangjin Celadon National Billiards Competition, លេខ ១

២០១៨           Woman Tournament of Seoul Billiard Federation, លេខ ២

២០១៨           The 6th National Land Central Championships, លេខ ២

២០១៨           Inje Omijabae 3-Cushion Festival: Champion, លេខ ១

២០១៨           UMB Turkey World Women’s 3-Cushion Championship, លេខ ៣

២០១៨           The 14th Korea Sports Association President’s Cup National Billiards

Competition, លេខ ១

២០១៨           Zanka Championship Asia 3-Cushion Competition, លេខ ១

២០១៨           Yeongwol Donggang Cup National 3-Cushion Competition, លេខ ១

២០១៨           The 7th National Land Central Championships, លេខ ៣

២០១៩           Muan onion pear national billiards competition, លេខ ៣

២០១៩           Korea Billiards Federation President’s Cup National Billiards Competition,

លេខ ២

២០១៩           KBF Super Cup 3-Cushion Tournament, លេខ ១

២០១៩           2nd Asian 3-Cushion Women’s Championship, លេខ ១

២០១៩           The 15th Korea Sports Association President’s Cup National Billiards

​​ Competition, លេខ ១

២០១៩           Cheorwon ODAE-Rice CUP National Billiards Competition, លេខ ១

២០១៩           Taebaek Mountain Cup National Billiards Competition, លេខ ២

២០១៩           UMB Spain Women’s 3-Cushion Championship, លេខ ២

២០១៩           MBN Women’s Sports Awards, Special Award

២០១៩ The 2nd Silk Road CUP 3 Cushion Masters, លេខ ១

២០២០          The 3rd Silk Road CUP 3 Cushion Masters, លេខ ១

២០២០          The 7th National Land Central Championships, លេខ ២

២០២០          The 9th Harimbae Seoul Billiards Federation Grand Prix Open 3 Cushion,

លេខ ៣

២០២០          The 1st Sepas Cup Seoul Billiards Federation Grand Prix Open 3 Cushion,

លេខ ១

២០២០          The 14th Harimbae 3-Cushion Masters, លេខ ១

២០២០          The 15th Harimbae 3-Cushion Masters, លេខ ១

២០២១          The 1st Korea Billiards Grand Prix Survival 3-Cushion, លេខ ២

២០២១          The 1st Korean Billiards Grand Prix League Match 3 Cushion, លេខ ២

២០២១          BlueOne Resort LPBA Championship, លេខ ១

២០២១          TS Shampoo LPBA Championship: 3rd place

២០២១          Huons LPBA Championship, លេខ ២

២០២១          Ever Collagen LPBA Taebaek Championship, លេខ ១

២០២២          SK Carrental World Championship, លេខ ១

២០២២          Welcome-Bank PBA Team League Final, លេខ ២

២០២២          2566 Buddhist Grand Prize

២០២២          BlueOne Resort LPBA Championship, លេខ ១

អ្នកកនាង ស្រួង ភាវី បានឱ្យ “កម្ពុជាថ្មី” ដឹងថា នាងចង់តំណាងកម្ពុជា ប្រកួតកីឡាប៊ីយ៉ាការ៉ុម ក្នុងស៊ីហ្គេម ២០២៣ ខាងមុខនេះ​ ដោយ​ហេតុថា ​ដ្បិតកន្លង​មក​នាងគឺជាកីឡាការិនីកម្ពុជាចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នា​នា​នៅ​ក្នុង​ប្រទេស​កូរ៉េ​ ឬ​ក្រៅ​ប្រទេសក៏​ពិតមែន ប៉ុន្តែ​នាងមិន​ធ្លាប់​បាន​ប្រកួត​ក្នុង​ស៊ីហ្គេម​ដែល​តំណាង​ឱ្យកម្ពុជា​នោះ​ទេ​។​ ប្រសិន​បើ​ទទួល​បាន​បេក្ខភាព​នេះ​ នាងនឹង​ខិតខំ​ឱ្យ​ពី​កម្លាំង​កាយ​ចិត្ត​ធ្វើ​យ៉ាងណា​​យក​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​​ឱ្យ​ទាល់​តែ​បាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​មហា​អស្ចារ្យ​នេះ​។

ស្រួង ភាវី លើកឡើងថា៖ “ខ្ញុំ​គិត​ថា ​ប្រសិន​បើ​បាន​ចូលរួម​ប្រកួត​មែន​នោះ​ វា​មោទកភាព​មួយ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​ក្រុម​គ្រួសារ​ និង​ប្រទេស​ជាតិ​។ ជា​ពិសេស​ទៀត​នោះ​ខ្ញុំ​អាច​មាន​ឱកាស​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​ខ្ញុំ​មាន​បាន​ពី​ការ​ខិត​ខំ​ហ្វឹកហាត់​មិន​ខ្លាច​នឿយហត់​កន្លង​មក​​ និង​បាន​ប្រកួត​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ផង​ ហើយ​នឹង​បាន​ឱ្យ​ជន​រួម​ជាតិ​របស់​យើង​គាត់​បាន​ទស្សនា​ផ្ទាល់​ផង”។

គួររម្លឹក​ថា កាល​ពី​ថ្ងៃ​ទី១២ ខែកក្កដា កន្លងទៅនេះ កីឡាការិនី​ស្នូឃ័រឆ្នើម​កម្ពុជា ស្រួង ភាវី បង្ហាញ​អារម្មណ៍​នៅ​លើ Facebook ថានាងពិត​ចង់​​តំណាង​ជាតិ​ដើម្បី​ចូល​រួម​ប្រកួត​​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ​ដែល​ប្រទេស​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ ខណៈកីឡា​ស្នូឃ័រ​លើ​វិញ្ញាសា​ប៊ីយ៉ាស្នូឃ័រ​ការ៉ុម​​ដែល​ជា​ជំនាញ​របស់​កីឡាការិនី ស្រួង ភាវី មិន​​ធ្លាប់​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវ​ការ​ក្នុង​កីឡា​ស៊ីហ្គេម​ទេ។ លុះនៅថ្ងៃទី​១៣ ខែ​កក្កដា ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍​បាន​អនុម័ត​ជា​ផ្លូវ​ការ​នូវ​​ប្រភេទ​កីឡា​ចំនួន ​៣៩ ​សម្រាប់​ការ​ប្រកួត​ដណ្តើម​មេដាយ​នៅ​ក្នុង​ស៊ីហ្គេម ឆ្នាំ​២០២៣ ​ដែល​ក្នុងនោះក៏មាន ​កីឡា​ប៊ីយ៉ា​ស្នូឃ័រ​ ផង​ដែរ។

កាលពី​ពេល​ថ្មី​ៗ​នេះ អ្នកនាង ស្រួង ភាវី ទើប​តែ​សាង​ស្នាដៃថ្មីដ៏រំភើបរីករាយចំពោះមុខឪពុកម្តាយបង្កើតរបស់ខ្លួននៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាងបានឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោក PBA-LPBA Championship។

អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ នាងបានចាកចេញពីប្រទេសកម្ពុជា មករស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ដើម្បីរៀបការជាមួយលោក Kim ជនជាតិកូរ៉េ រស់នៅ Cheongju ភាគ​ខាងជើង​ខេត្ត Chungcheong។ នាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ។ ការចាប់ផ្តើមដំបូងរបស់ នៅឆ្នាំ ២០១១ នាងគ្រាន់តែទៅមើលស្វាមីជនជាតិកូរ៉េលេងស្នូកឃ័រប៉ុណ្ណោះ ប៉ុន្តែដោយឃើញទេពកោសល្យរបស់នាង ស្វាមីនាងបានបង្រៀនអំពីរបៀបលេង និងនាំកីឡាករល្អៗមកបង្ហាត់នាងបន្ថែម ដោយលោកស៊ូនៅធ្វើការមើលថែផ្ទះជំនួសនាងវិញ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម