Connect with us

KPT+

រឿងក្ដីដ៏រន្ធត់ចំនួន ៥ ប្រភេទ បន្សល់ដល់បច្ចុប្បន្នមិនទាន់ដោះស្រាយចេញ

បានផុស

នៅ

និយាយអំពីរឿងស៊ើបអង្កេត មនុស្សមួយចំនួនចូលចិត្តតាមដានណាស់ ប្រសិនបើជារឿងពិតទៀត​ រឹតតែអង្គុយដាំស្ពៃវែកញែកលុះក្ស័យ។ ប៉ុន្តែ​រឿង​ខាងក្រោម​នេះ​ សុទ្ធសឹង​តែ​ជា​រឿង​ពិត​ទាំងអស់ ដែល​ប៉ូលិស​មិន​ទាន់​អាច​ដោះស្រាយ​ចប់​ចុង​ចប់​ដើម ខណៈ​មនុស្សសាហាវ​ទាំងនោះ ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅ​ឡើយ​ទេ៖

១. ឃាតក​តារានិករ (THE ZODIAC KILLER)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីឆ្នាំ១៩៦៨ដល់១៩៦៩ គាត់បានសម្លាប់មនុស្សនៅសាន់ហ្វ្រាន់ស៊ីស្កូ និង​ចំអក​ឱ្យ​ប៉ូលិស​ជារឿយៗ ។ ឃាតក​រូបនេះ​ជា​ជនជាតិ​ស្បែកស​ មានកម្ពស់ប្រហែល១,៧០ម៉ែត្រ ធ្លាប់​សម្លាប់​មនុស្ស​អស់​យ៉ាង​ហោច ៣៧នាក់។ គាត់ចូលចិត្ត​បន្សល់​ទុកនូវ​ភស្តុតាង​ឥត​បានការឲ្យ​ប៉ូលីស​ណាស់។

២. រឿងក្ដី ថារ៉ា ខាលីកូ (THE TARA CALICO CASE)

ថារ៉ាជានារីដ៏សកម្មក្នុងសង្គមមួយរូប នាងធ្វើការនៅធនាគារនិងកំពុង​សិក្សាខាងចិត្តសាស្ត្រ​ផងដែរ។ នាវេលាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨៨ ក្នុងប្រទេសម៉ិចស៊ិក ថារ៉ា​មានគម្រោងថានឹងទៅ​លេងវាយកូនប៉ាល់ ហើយផ្ដាំ​ម្ដាយនាងឲ្យទៅតាម​នាងផង ក្រែង​បែកកង់​តាមផ្លូវ ជាអកុសលនាងក៏បាត់ខ្លួនទៅ។ មួយឆ្នាំក្រោយមក គេរ​កឃើញរូបថតមួយសន្លឹក​ខាងលើនៅកន្លែងចំណត​ខាងក្រៅហាងលក់អាហារ Junior ក្នុងរដ្ឋផ្លរីដា។ ក្មេងប្រុសនោះ​ក៏​ជា​ជន​រងគ្រោះ​ដែល​បាត់​ខ្លួន​នៅ​តំបន់​ដូចគ្នានឹងថារ៉ាដែរ ម្ដាយថារ៉ាមិន​ជឿថានោះជាកូនស្រី​របស់​គាត់ទេ ​ប៉ុន្តែនារីក្នុងរូបមានស្នាមដូចនាងណាស់​ដោយសារ​តែ​ភស្តុតាង​មិន​គ្រប់គ្រាន់​ គេ​ក៏​បោះចោល​រូប​នោះ​ទៅ។ រហូតមកដល់ឆ្នាំ ១៩៩០ សាកសព​ក្មេងប្រុស​ខាង​លើក៏ត្រូវគេ​ប្រទះ​ឃើញ​នៅភ្នំ Zuni គេសន្មត់ថា ពួកគេ​ទាំងពីរត្រូវសម្លាប់នៅក្នុងប្រទេស​ម៉ិចស៊ិក មិន​មែន​រដ្ឋផ្លរីដាទេ។ មក​ទល់​បច្ចុប្បន្ន​ ម្ដាយ​ឪពុក​ថារ៉ា​បាន​លាចាកលោក​ ទាំង​មិនទាន់រក​ឃាតក​ឃើញ។

៣. ជើង​ខ្មោច​អាថ៌កំបាំង

ក្នុងឆ្នាំ២០០៧ មានក្មេងស្រីម្នាក់​រកឃើញស្បែក​ជើងប៉ាតាមួយតាមឆ្នេរ British កូឡុំបៀរ ហើយ​នៅក្នុងស្រោមជើង​ក្នុងស្បែកជើងនោះគឺមានជើងមនុស្ស តាំងពី​ពេលនោះ​មក​ គេ​តែង​ប្រទះ​ឃើញ​មាន​ជើង​មនុស្ស​ជា​ច្រើនមកទើរតាមឆ្នេរ។ យ៉ាងណាក្ដី​ គេ​នៅ​តែ​មិន​ទាន់​អាច​សន្មត់​ថា​ជា​ជើង​នរណា​មក​ពី​ណា​នៅឡើយទេ។ ក្រោយមកទៀត ​ប៉ូលិស​បានធ្វើការស្រាវជ្រាវ ​រហូតដឹងអត្តសញ្ញាណម្ចាស់​ជើងបីនាក់​ ដែលស្លាប់​ដោយសារ​ការ​ធ្វើអត្តឃាត។

៤. សាកសព​ក្មេង​ប្រុស​ក្នុង​ប្រអប់

នៅឆ្នាំ១៩៥៧ ក្នុងទីក្រុង Philadelphia សាកសពក្មេងប្រុស​មិនស្គាល់អត្តសញ្ញាណ​ម្នាក់ ​ត្រូវ​ប្រទះ​ឃើញ​ដោយ​អ្នក​ប្រមាញ់​សត្វ ក្មេងនោះមានអាយុប្រហែល៦ឆ្នាំ ខ្លួនប្រាណ​អាក្រាត​របស់គាត់​ពោរពេញដោយស្នាមជាំ គេ​សន្និដ្ឋាន​ថា​គាត់ស្លាប់ដោយសារការវាយសម្លាប់ត្រង់ក្បាល។ កាលណោះ ​អ្នកប្រមាញ់សត្វមិនហ៊ាន​ប្ដឹង​ប៉ូលីសទេ​ ព្រោះគាត់ប្រមាញ់សត្វខុសច្បាប់ ពីរថ្ងៃក្រោយ ​ទើប​មានសិស្សសាលាម្នាក់មកប្ដឹងហើយប៉ូលិសដាក់ឈ្មោះឲ្យរឿងក្ដីនេះថា “America’s Unknown Child” មានន័យថា ក្មេងប្រុសជនជាតិ​អាមេរិក ដែលមិនស្គាល់​អត្តសញ្ញាណ។ លុះ​ដល់ឆ្នាំ ២០០៣ គេបើកកកាយរឿងក្ដីនេះម្ដងទៀត មានស្ត្រីម្នាក់មក​សារភាព​ថា ​ម្ដាយ​គាត់​បានទិញកូនប្រុសនោះក្នុងឆ្នាំ១៩៥៤ ហើយ​សម្លាប់​កូន​នោះចោល​ដោយសារ​កំហឹង។ ប៉ុន្តែ​រឿង​ក្ដី​នៅ​តែ​បិទ​ដដែល ​ព្រោះ​ស្ត្រី​នោះ​មាន​សភាព​មិនប្រក្រតី។

៥.  នាវា​ខ្មោច (THE SS OURANG MEDAN)

នៅឆ្នាំ១៩៤៧ នាវា​អាមេរិក​មួយ​ឈ្មោះ “ផ្កាយ​ប្រាក់” បានជួបប្រទះនឹង​ទិដ្ឋភាព​ដ៏​រន្ធត់មួយ នាវា​នោះ​រាយប៉ាយ​ដោយ​សាកសព​របស់ជនជាតិហូឡង់ មុខរបស់​ពួកគេដូចបានឃើញ​អ្វីមួយ​យ៉ាង​សាហាវ​មុនពេលស្លាប់ សូម្បី​តែ​ឆ្កែ​ក៏​ងាប់​ដែរ ចំណែកឯសាកសពរបស់​មេនាវា ត្រូវគេរកឃើញនៅលើស្ពាន។ នាវាផ្កាយប្រាក់ក៏សម្រេចចិត្តអូសទាញនាវា​ខ្មោចនោះមក​កំពង់ផែជាមួយ ពេលនោះមានអព្ភូតហេតុដ៏ចម្លែកកើតឡើយ។ នាវាខ្មោច​ក៏ផ្ទុះរួច​លិចចូលក្នុងទឹកដូចបំបិទអាថ៌កំបាំងអ្វីមួយ ចំណុច​នេះ​ហើយ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​គិត​ថា​វា​ជា​រឿង​ផ្លូវ​ងងឹត៕

ប្រែសម្រួល៖ វារី

ចុចអាន៖Mary Ann Bevan ពីស្ត្រីស្រស់ស្អាតបំផុត ក្លាយជានារីសាច់ដុំមុខអាក្រក់

ចុចអាន៖កន្លែងទេសចរណ៍ ១០ កន្លែងលើពិភពលោក ល្បីព្រឺព្រួច និងរន្ធត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម