KPT+
នៅពីក្រោយជីវិតដ៏ហ៊ឺហា របស់លោកស្រី Nita Ambani ប្រពន្ធសេដ្ឋីអាជីវកម្មនៅ ឥណ្ឌា
អ្នកស្រី Nita Ambani មានវ័យ ៥៨ឆ្នាំហើយ ប៉ុន្តែសម្រស់វិញមិនចាញ់ស្រីស្អាតវ័យ២០ឆ្នាំនោះទេ កាលពីដើមឡើយ អ្នកស្រីគឺជាអ្នករាំរបាំ bharatanatyam ដ៏ជំនាញម្នាក់ គាត់មិនមែនជាកូនអ្នកមានដូចប្ដីរបស់របស់គាត់ទេ។ ថ្ងៃមួយជាថ្ងៃដែលគាត់ឡើងសម្ដែងអ្នកស្រី Kokilaben Ambani ត្រូវជាម្ដាយក្មេកគាត់នាពេលបច្ចុប្បន្នពេញចិត្តនឹងអ្នកស្រីនីតាយ៉ាងខ្លាំង ដោយសារតែនាងមានសម្រស់ស្រស់ស្អាតទាក់ទាញខុសពីនារីដទៃទៀត រួចក៏សុំឲ្យនាងរៀបការនិងកូនប្រុសច្បងរបស់គាត់តែម្ដង។

ចាប់តាំងពីពេលនោះមក ជីវិតធម្មតាៗរបស់អ្នកស្រីនីតាក៏ប្រែក្លាយជាជីវិតមហាសេដ្ឋីប្រាក់រាប់ពាន់លាន សូម្បីតែរបស់របរប្រើប្រាស់ដូចជា ក្រែម ទូរស័ព្ទ សំលៀកបំពាក់ គាត់តែងតែកម្មង់ឲ្យគេធ្វើជាពិសេសសម្រាប់គាត់ដោយមិនទិញនៅតាមហាងសោះឡើយ លើសពីនេះទៀតគាត់ចូលចិត្តកុម្ម៉ង់ឲ្យគេដាំពេជ្រឬធ្វើពីមាស ដូចជាក្រែមមួយដើមនេះមានតម្លៃដល់ទៅ៥ម៉ឺនដុល្លារឯណោះ។

បើនិយាយអំពីសំលៀកបំពាក់វិញ សុទ្ធតែធ្វើអំពីសរសៃអំបោះមាសនិងដាំពេជ្យតម្លៃថ្លៃកប់ពពក អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺអ្នកស្រីមិនដែរពាក់ស្បែកជើងដដែលៗសូម្បីតែម្ដង។ ពិតណាស់គាត់មានស្បែកជើងថ្លៃៗរាប់ពាន់គូសម្រាប់ផ្លាស់ប្ដូរជារៀងរាល់ថ្ងៃដូចគ្នានឹងកាបូបរបស់គាត់ដែរ។ ងាកមកមើលតម្លៃយានជំនិះរបស់សេដ្ឋីនីរូបនេះវិញ អ្នកនឹងចំហមាត់ជាមិនខាន អ្នកស្រីមានយន្តហោះឯកជនតម្លៃ ២៨លានដុល្លា និង Audi A9 Chameleon តម្លៃ ១២លានដុល្លារ បើអ្នកគិតថាវាមានតម្លៃថ្លៃអ្នកសាកក្រឡេកមើល Iphone 6 សេរីចាស់តម្លៃដល់ទៅ ៤៨លានដុល្លា ជាមួយនឹងការរចនាម៉ូដស្រោមមាសដាំពេជ្យពណ៌ផ្កាឈូកប៉ុនមេដៃនៅខាងក្រោយទូរស័ព្ទដែលមនុស្សធម្មតាមិនអាចធ្វើបានឡើយ។

ជាក់ស្ដែងអ្នកស្រីនីតាមិនមែនជាមនុស្សស្រីហ៊ឺហាចាយលុយប្ដីទាំងស្រុងនោះទេ បច្ចុប្បន្នគាត់គឺជាសហម្ចាស់នៃក្រុម IPL ឥណ្ឌាម៉ុមបៃ និងជាស្ថាបនិកផង ជាប្រធានផងនៃសាលាអន្តរជាតិ Dhirubhai Ambani។ ក្រៅពីនេះ គាត់មានការងារសប្បុរសជនជួយមនុស្សឲ្យមានជីវិតប្រសើរឡើងជាងមុន ដោយបើកអង្គការ Reliance Foundation ដែលជាកន្លែងសម្រាប់ជួយមនុស្សក្រីក្រឲ្យមានចំណេះដឹង និងសុខភាពប្រសើរឡើង៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ទម្លាយទម្លាប់សន្សំលុយ ពីមហាសេដ្ឋី ៨ រូប មកពីជុំវិញពិភពលោក
ចុចអាន៖មេវិទ្យាស្ថានឱសថមួយរបស់ ឥណ្ឌា ក្លាយជាមហាសេដ្ឋីមានជាងគេបំផុត ក្នុងឆ្នាំ ២០២២
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


