Connect with us

KPT+

ឪពុកល្អម្នាក់ មិនគ្រាន់តែផ្គត់ផ្គង់លុយកាក់ តែត្រូវគិតដល់គ្រួសារជាទីមួយ

បានផុស

នៅ

បុរសគ្រប់រូបសុទ្ធតែអាចក្លាយជាឪពុក តែទោះជាយ៉ាងណា​  ដើម្បីក្លាយជាឪពុកល្អម្នាក់ទើបជារឿងដែលពិបាកសម្រាប់បុរស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសមួយចំនួនបានទាក់ទងស្រីៗដោយចេតនាមិនមានទំនួលខុសត្រូវ ហើយក៏បានបង្កើតកូនជាមួយនាង។ បែបនេះមិនហៅថាបុរសអស្ចារ្យទេ មនុស្សប្រុសអស្ចារ្យជាបុរសណាម្នាក់ដែលអាចរួមចំណែក ក្នុងការផ្គត់ផ្គង់ ផ្តល់ក្តីស្រឡាញ់ និងចិញ្ចឹមបីបាច់ក្មេងនោះឲ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន។ ឪពុកល្អម្នាក់ មិនត្រឹមតែខំប្រឹងប្រែងធ្វើការ រកប្រាក់ផ្គត់ផ្គង់គ្រួសារ ឬគ្រាន់តែផ្តល់ជម្រកល្អសម្រាប់កូនៗ មានអាហារពេញៗតុ ឬក៏បញ្ជូនពួកគេទៅរៀនសាលាថ្លៃៗដែរ។ ប៉ុន្តែឪពុកល្អត្រូវស្គាល់ពីភាពជាឪពុក ដែលវាមិនមែនគ្រាន់តែផ្តល់តែសម្បកក្រៅប៉ុណ្ណោះ តែជាបុរសដែលមានចំណុចទាំងនេះ៖

ឆ្លៀតពេលដើម្បីគ្រួសារ ទោះបីជារវល់យ៉ាងណាក៏ដោយ

ជាឪពុកល្អម្នាក់មិនថារវល់ការងាយ៉ាងណានោះទេ គាត់តែងតែអាចឆ្លៀតពេលដើម្បីភរិយានិងកូនៗ នៅដែលពួកគេត្រូវការគាត់ និងអាចកំដរក្រុមគ្រួសារនៅពេលថ្ងៃឈប់សម្រាក។ មិនថាមានបញ្ហាធំឬតូចក្ដី ក្នុងនាមជាមេគ្រួសារ ជាប៉ាៗគេរមែងព្យាយាមអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហា ដោយមិនទុកភរិយានិងកូនៗឲ្យប្រឈមនឹងឧបសគ្គតែឯងឡើយ។

ព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីថែរក្សាគ្រួសារ

ឪពុកគម្រូសុខចិត្តលះបង់នូវតម្រូវការ និងបំណងប្រាថ្នាផ្ទាល់ខ្លួនដើម្បីជាប្រយោជន៍រួមរបស់គ្រួសារទាំងមូល។ សូម្បីតែនៅពេលដែលគាត់នឿយហត់ អស់កម្លាំងក៏ដោយ គាត់ក៏នៅតែឆ្លៀតចំណាយពេលខ្លះជាមួយគ្រួសារដែរ។ លើសពីនេះទៅទៀតគាត់ជាឪពុកដែលព្យាយាមធ្វើគ្រប់យ៉ាងដើម្បីធានាថា ភរិយានិងកូនៗមានសុភមង្គលពិតប្រាកដ។ គាត់មិនដែលធ្លាប់ទុកឲ្យគ្រួសារនៅកំព្រា ខ្វះភាពកក់ក្ដៅឡើយ។

លះបង់ជានិច្ច

ក្នុងនាមជាឪពុកម្នាក់មិនត្រឹមតែដើរតួនាទីជាឪពុកប៉ុណ្ណោះទេ តែគាត់ក៏ដើរតួជាគ្រូផងដែរ។ ជាធម្មតាឪពុក តែងតែចង់ការពារ និងចង់បង្រៀនកូនៗពីមេរៀនសំខាន់ៗនៅក្នុងជីវិត។ គាត់ប្តេជ្ញាខ្លួនឯងដើម្បីធានាថាក្រុមគ្រួសារត្រូវបានយកចិត្តទុកដាក់និងត្រូវបានមើលថែរក្សា ហើយនឹងមិនបោះបង់គ្រួសារដើម្បីការពារខ្លួនទេ  តែគាត់សុខចិត្តរ៉ាប់រងការលំបាក ដើម្បីឲ្យគ្រួសារបានទទួលសេចក្ដីសុខវិញ។ ឪពុកល្អមិនស្ទាក់ស្ទើរក្នុងការលះបង់ខ្លួនឯងដើម្បីឱ្យគ្រួសាររបស់គាត់មានសុភមង្គលឡើយ។

ធ្វើជាគំរូល្អសម្រាប់កូនៗធ្វើតាម

គាត់នឹងបង្រៀនកូនប្រុសពីរបៀបស្រឡាញ់មនុស្សស្រី ដោយការស្រឡាញ់ភរិយារបស់គាត់អស់ពីចិត្ត ដើម្បីឲ្យកូនមើលនិងធ្វើគំរូតាម។ គាត់នឹងបង្រៀនកូនស្រីពីរបៀបការពារខ្លួន និងធ្វើអ្វីដែលត្រឹមត្រូវ។ ជាទូទៅគាត់នឹងមិននៅគ្រប់កន្លែងដែលកូនគាត់ត្រូវការទេ ប៉ុន្តែនឹងស្ថិតនៅក្នុងការចងចាំរបស់ពួកគេគ្រប់ពេលវេលា ដោយសារគំរូល្អដែលគាត់បានទុកឲ្យបុត្រធីតា។

ជាមនុស្សម្នាក់ដែលបង្រៀនកូនឲ្យមានគុណធម៌

សេចក្ដីសប្បុរស ស្មោះត្រង់ អត់ធ្មត់ យោគយល់ និងសេចក្តីស្រឡាញ់ ទាំងនេះជាអ្វីដែលកូនៗរៀនបានពីគ្រួសារច្រើនជាងនៅសាលា។ នោះហើយជាមូលហេតុដែលឪពុកល្អគ្រប់រូបខិតខំប្រឹងប្រែងបង្រៀនគោលការណ៍ទាំងនេះដល់កូនៗ របស់គាត់។ គាត់បង្រៀនដោយធ្វើជាគំរូល្អសម្រាប់ពួកគេឲ្យពួកគេធ្វើតាម តាមការរស់នៅប្រចាំថ្ងៃ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ៥​ មូលហេតុ​ធ្វើ​ឲ្យក្មេងសម័យឥឡូវ មិនសូវមានសុជីវធម៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព​នៅ​កម្ពុជា​ថា ​ការ​ដំឡើង​ពន្ធ​អាមេរិក នឹង​មិន​នាំ​ដល់​ការ​រើរោងចក្រ ធ្វើ​ឱ្យ​ពលរដ្ឋខ្មែរបាត់បង់ការងារ​ទេ

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម