វប្បធម៌ ជំនឿ
ល្បែងប្រជាប្រិយខ្មែរបង្កើតភាពស្និទ្ធស្នាល និងចូលរួមអភិរក្សវប្បធម៌ខ្មែរ
ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់យុវជនយុវនារីមួយចំនួនយល់ថា ការចូលរួមលេងល្បែងប្រជាប្រិយខ្មែរអាចបង្កើតនូវភាពសប្បាយរីករាយ ភាពស្និទ្ធស្នាល ពិសេសចូល រួមអភិរក្សវប្បធម៌ខ្មែរ ដែលបានបន្សល់ទុកមកពីដូនតា។


លោក ដុង វណ្ណៈ ដែលបានចូលរួមក្នុងការរៀបចំសង្ក្រាន្ត វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា បានបង្ហាញអារម្មណ៍រីករាយ ដែលចូលរួមមកលេងកម្សាន្ត កម្មវិធីសង្ក្រាន្តនេះ និងពិតជារំភើប ដែលកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ក៏ដូចជាជួយអភិរក្សវប្បធម៌ខ្មែរឲ្យក្មេងជំនាន់ក្រោយបានស្គាល់។
រីឯលោក សំភ័ស្ត មីងស៊ុង បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងអរគុណយ៉ាងខ្លាំង ដែលវិទ្យាស្ថាន បានប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីឲ្យសិស្សនិស្សិតយល់ដឹងពីល្បែងប្រជាប្រិយខ្មែរក៏ដូចជាបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។


ដោយឡែក កញ្ញា សុខ សម្ភស្ស ជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានលើកឡើងថា ខ្លួនពិតជាសប្បាយចិត្តយ៉ាងខ្លាំងសម្រាប់វិទ្យាស្ថាន ដែលបានប្រារព្ធពិធីសង្ក្រាន្តរួមទាំងមានលេងល្បែងប្រជាប្រិយ ដើម្បីចូលរួមអប់រំ និងថែរក្សាវប្បធម៌ អរិយធម៌ខ្មែរយើងថែមទាំងបានបញ្ចេញពីសមត្ថភាព ក្នុងការលក់ដូរថែមទៀតផង។
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយ ដើម្បីសិស្សនិស្សិតជួយថែរក្សា អភិរក្សនិងយល់ឲ្យកាន់តែច្បាស់ពីល្បែងប្រជាប្រិយ ដែលជាកេរ្តិ៍ ដំណែលពីដូនតា។
ក្នុងឱកាសនោះលោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថាន បានថ្លែងថា គោលបំណងដែលវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ប្រារព្ធពិធីសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបង្កើតជាល្បែងប្រជាប្រិយគឺចង់រំលឹកវប្បធម៌ប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងន័យអប់រំមួយ និងចង់បង្ហាញដល់សិស្សនិស្សិតឲ្យចងចាំប្រពៃណីជាតិខ្មែរ។
ក្នុងនោះ វិទ្យាស្ថាន អេស៊ីលីដា មានបង្កើតល្បែងប្រជាប្រិយ ជាច្រើនដូចជា ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ បោះអង្កុញ វាយក្អមជាដើម និងមានជាច្រើនថែមទៀត។ ក្រៅពីនោះ វិទ្យាស្ថានពាណិជ្ជសាស្ត្រ ក៏បានបើកទូលំទូលាយដល់ភ្ញៀវ ដែលចង់ចូលរួមលេងកម្សាន្ត និងដូចជាអ្នកអាជីវករ និងសិស្សនិស្សិត ដែលចង់បញ្ហាញពីសមត្ថភាពក្នុងលក់ដូរផលិតផលក្នុងពិធី សង្ក្រាន្តបានផងដែរ៕
អត្ថបទ៖ សុខា







-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


