KPT+
ហេតុអ្វីស្រីៗភាគច្រើននិយមកាត់សក់ខ្លី ក្រោយពេលបែកបាក់ស្នេហា
ជារឿយៗ យើងតែងតែប្រទះឃើញថា ក្រោយពេលបែកបាក់ស្នេហា មនុស្សស្រីភាគច្រើន រមែងនិយមកាត់សក់របស់ខ្លួនឲ្យខ្លីជាងមុន។ តើមានមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យនាងសម្រេចចិត្តធ្វើរឿងនេះ ក្រោយពេលបែកបាក់គ្នាពីមិត្តប្រុស?

នាងកំពុងតែរីករាយជាមួយសេរីភាពថ្មី៖ ចំពោះគូស្នេហ៍ខ្លះ ពេលកំពុងស្រឡាញ់គ្នា ក៏ចាប់ផ្តើមដាក់កម្រិតទៅលើដៃគូម្ខាងទៀត លើការតុបតែងខ្លួន និងរបៀបរស់នៅផ្សេងៗ។ ដូច្នេះក្រោយពីចែកផ្លូវគ្នា ការកាត់សក់ខ្លីរបស់នារីគឺបង្ហាញពីការចាកចេញពីបន្ទុកនិងសម្ពាធ ក្នុងការធ្វើរឿងរ៉ាវណាមួយដែលនាងស្រឡាញ់ពេញចិត្តសម្រាប់ខ្លួនឯង ដោយមិនចាំបាច់ត្រូវធ្វើការតាមបង្គាប់របស់នរណាម្នាក់ឡើយ។

នាងជាមនុស្សស្រីថ្មីម្នាក់ផ្សេងទៀត៖ ក្រោយពេលមនុស្សស្រីកាត់សក់ខ្លីរួច វានឹងបង្ហាញពីភាពថ្មីប្លែករបស់នាងដែលទម្លាប់ទុកសក់វែងដដែលៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍វាក៏បានបង្ហាញពីភាពជាមនុស្សថ្មីរបស់នាង ក្រោយពេលដែលស្នេហាចាស់ បានបាត់បង់ទៅ។ ការកាត់សក់ខ្លីក៏បានបញ្ជាក់ប្រាប់ទៅមនុស្សទូទៅថា នាងលែងមាន ជីវិតពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវស្នេហាចាស់ៗនាគ្រាអតីតទៀតហើយ។ គ្រប់យ៉ាងនឹងចាប់ផ្តើមថ្មី ប្រៀបដូចជាសក់ដែលកាត់ចោលហើយ វាក៏ចាប់ផ្តើមដុះមកវិញម្ដងទៀតអ៊ីចឹង។

នាងត្រឡប់មកចាប់អារម្មណ៍ទៅលើរូបរាងកាយរបស់ខ្លួនជាថ្មីវិញ៖ ក្រោយពេលកាត់សក់ខ្លីរួច វាជួយឲ្យស្រីៗមានពេលចាប់អារម្មណ៍ខ្លាំងទៅលើការរៀបចំខ្លួនជាមួយនឹងម៉ូតសក់ថ្មី ជាជាងចំណាយពេលនឹកគិតពីភាពឈឺចាប់នៃរឿងរ៉ាវស្នេហាចាស់ៗ។ ការកាត់សក់ខ្លី ក៏អាចជួយឲ្យនាងឆាប់ភ្លេចរឿងមួយចំនួនជាមួយអតីតមិត្តប្រុសបានខ្លះដែរ។ ហេតុផលគឺថា ការទុកសក់វែងដដែលៗ ជួនកាលទៅវាក៏បានរំឭកពីរឿងរ៉ាវ ឬសកម្មភាពចាស់ៗ ដែលធ្លាប់មានជាមួយគ្នាផងដែរ។

នាងបង្ហាញពីភាពរឹងមាំទៅកាន់អតីតមិត្តប្រុស៖ ការកាត់សក់ខ្លីរបស់ស្រីៗ បានបង្ហាញដែរថា នាងពិតជារឹងមាំច្រើន ក្រោយពេលដើរចេញពីមិត្តប្រុសចាស់។ មូលហេតុដោយសារ នាងបានសម្រេចចិត្តយ៉ាងក្លាហាន ក្នុងការកាត់សក់របស់ខ្លួនឯង ដោយមិនមានការស្តាយស្រណោះបន្តិចឡើយ ហើយវាក៏ប្រៀបបានដូចជាស្នេហារបស់នាង និងអតីតមិត្តប្រុស ដែលមិនត្រូវមានរឿងអ្វីពាក់ព័ន្ធជាមួយគ្នាតទៅទៀតនោះដែរ។

នាងព្រមការបើកចិត្តទទួលយកស្នេហាថ្មី៖ ការកាត់សក់ខ្លី ក៏បានបង្ហាញពីការបើកចិត្តទទួលយកស្នេហាជាថ្មីពីបុរសដទៃ និងបានឆ្លុះបញ្ចាំងឲ្យឃើញថា នាងបានត្រៀមលក្ខណៈដើម្បីបើកចិត្តទទួលយកស្នេហាពីមនុស្សប្រុសម្នាក់ផ្សេងដែលអាចជួយឲ្យនាង មានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ elite daily
ចុចអាន៖ ពេលដែលមនុស្សស្រីនិយាយពាក្យថា «យើងបែកគ្នាចុះ!»
ចុចអាន៖ មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


