KPT+
សាកវិធីធ្វើសមាធិប៉ុន្មាននេះ បើមានអារម្មណ៍តានតឹងពិបាកគ្រប់គ្រង
ការធ្វើសមាធិជាទម្លាប់ល្អមួយសម្រាប់ដោះស្រាយភាពតានតឹងផ្លូវអារម្មណ៍ឲ្យបានធូរស្រាល។ ការអនុវត្តធ្វើសមាធិត្រូវបានគេប្រើតាមរបៀបផ្សេងៗគ្នាជាច្រើន និងធ្វើឱ្យមនុស្សដែលសមាធិមានចិត្តស្ងប់។ អ្នកជំនាញទូន្មានថា ការសមាធិ ៥ នាទី រាល់ថ្ងៃធ្វើឲ្យផ្លូវចិត្តក៏ដូចជារាងកាយមានសុខភាពល្អ។
ទីនេះជាវិធីសមាធិដែលណែនាំដោយអ្នកជំនាញ៖
វិធីសមាធិទី១៖ ផ្ដោតលើរាងកាយនិងការដកដង្ហើម

ការសមាធិផ្ដោតលើរាងកាយជាមូលដ្ឋានចម្បងដែលត្រូវធ្វើ ដោយតម្រូវឲ្យអ្នកអង្គុយតាំងអារម្មណ៍ឲ្យមូល។ អ្នកធ្វើសមាធិត្រូវតែអង្គុយក្នុងទីតាំងស្ងប់ស្ងាត់ដកដង្ហើមមួយៗឲ្យវែងៗពី ៣ ទៅ ៥ នាទី។ ប្រសិនបើអារម្មណ៍នៅតែមិននឹងនរ មិនអាចស្ងប់បាន ត្រូវរកកន្លែងស្ងាត់ផ្សេង ហើយធ្វើវាម្ដងហើយម្ដងទៀត រហូតដល់ធូរស្បើយអារម្មណ៍។
វិធីសមាធិទី២៖ បង្ហាញទង្វើល្អចំពោះមនុស្សជុំវិញ

ការធ្វើសមាធិទូទៅមួយទៀត គឺការអនុវត្តទ្រឹស្ដីនៃសេចក្តីស្រឡាញ់។ ចូលទៅក្នុងបន្ទប់និយាយដាក់ខ្លួនឯងនូវប្រយោគទាំងនេះ “ សូមឲ្យខ្ញុំបានជាសះស្បើយ។ សូមឱ្យខ្ញុំសប្បាយចិត្ត។ សូមឱ្យខ្ញុំមានសុខភាពល្អ។ សូមឲ្យខ្ញុំអាចរស់នៅដោយសុខស្រួល” ។ បន្ទាប់ពីនិយាយឃ្លាទាំងនោះច្រើនដងដាក់ខ្លួនឯង អ្នកអាចចាប់ផ្តើមជូនពរអ្នកដទៃនូវឃ្លាដូចគ្នានេះ ដោយចាប់ផ្តើមពីមិត្តភក្តិនិងក្រុមគ្រួសារ ព្រមទាំងមនុស្សគ្រប់គ្នាដែលអ្នកបានជួប។ ការនិយាយប្រយោគទាំងនេះ ជួយឲ្យគិតវិជ្ជមាននិងមានអារម្មណ៍ល្អទាំងខ្លួនអ្នក ទាំងជាមួយមនុស្សដែលអ្នកជូនពរ។
វិធីសមាធិទី៣៖ សកម្មភាពប្រចាំថ្ងៃ

ការបញ្ចេញសកម្មភាពក៏ជាផ្នែកមួយនៃការធ្វើសមាធិដែរ។ បើអ្នកស្មុគស្មាញនឹងកិច្ចការអ្វីមួយដែលកំពុងធ្វើ នោះត្រូវរកអ្វីធ្វើផ្សេងជំនួសសិន។ ជួនកាលការបោសជូតផ្ទះ រៀបចំបន្ទប់ លាងបង្គន់ ឬលាងចានជាដើម ក៏អាចបន្ធូរអារម្មណ៍តានតឹងបានដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការធ្វើសមាធិជាក្រុម កាត់បន្ថយបញ្ហាក្នុងគ្រួសារបានយ៉ាងស័ក្តិសិទ្ធិ
ចុចអាន៖ តោះថៅកែៗ! សិក្សាអត្ថប្រយោជន៍នៃការធ្វើសមាធិនៅកន្លែងធ្វើការ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


