Connect with us

KPT+

មេរៀនជម្នះឧបសគ្គគ្រាលំបាកមិនបោះបង់ពីស្ថាបនិកមាន់បំពង KFC មុនជួបជោគជ័យ

បានផុស

នៅ

ប្រិយ​មិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ដឹង​ខ្លះ​មក​ហើយ​អំពី​ប្រវត្តិ​ជីវិត​របស់​ស្ថាបនិក​មាន់បំពង KFC (Kentucky ​Fried ​Chicken​) គឺ​លោក ​Colonel​ Sanders ។​ មុន​នឹង​ឈាន​ដល់​ជោគ​ជ័យ​សម្រាប់​បណ្តាញ​ភោជនី​យដ្ឋាន​ប្រភេទ​អាហារ Fast​Food នេះ​ឡើង សហគ្រិន​ជនជាតិ​អាមេរិក ដែល​ជា​និមិត្ត​រូប​នៃ​ប្រេន​ KFC​ នេះបាន​ឆ្លង​កាត់​បទ​ពិសោធ​លំបាក​ៗ​ជា​ច្រើន ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍​ទាំង​នេះហើយ​ដែល​បាន​ផ្តល់​ជា​មេរៀន​គំរូ​ដល់​សហគ្រិន​ជំនាន់​ក្រោយ​ៗ​ជា​ច្រើន ​ពិសេស​ការ​ជម្នះ​នឹង​ឧបសគ្គ​មិន​រា​ថយ​ ទោះ​បី​លោក​មាន​វ័យ​ច្រើន​ បើ​ធៀប​នឹង​កម្លាំង​សកម្ម​ក្នុង​កិច្ច​ការ​សហ​គ្រិន​នោះ​ក៏​ដោយ​ ហើយនេះជាចំណុច ៤ យ៉ាងដែលយើងអាចយកមករៀនសូត្របាន​៖

១. ដួល​ហើយ​ងើប​វិញ

បរាជ័យ​កើត​មាន​លើ​មនុស្ស​គ្រប់​គ្នា​មិន​ប្រកាន់​មុខ​ឬ​ឋានៈ ដែល​អាច​ចៀស​ផុត​ឡើយ​។ ប្រសិន​បើ​មិន​ធ្លាប់​ជួប​បរាជ័យ​ មាន​ន័យ​ថា​គឺ​ពុំ​ធ្លាប់​បាន​ព្យាយាម​សាក​ល្បង​អ្វី​ថ្មី​សោះ​ឡើយ​។ ត្រឡប់​មក​រឿង ​លោក ​Colonel Sanders​ វិញ​ គឺ​លោក​ធ្លាប់​បើក​ភោជ​នីយ​ដ្ឋាន​ដ៏​ជោគ​ជ័យ​មួយ​ប៉ុន្តែ​កាល​នោះ​អ្វី​ដែល​មិន​អាច​រំពឹង​ទុក​បានកើត​ឡើង ដោយ​សារ​អាជ្ញាធរ​ត្រូវ​លើកផ្លូវហាយវ៉េ​ដែលនៅ​ទល់​មុខ​ភោជនីយដ្ឋាន​របស់​គាត់ទៅ​ដាក់​ទី​តាំង​ថ្មី ដែល​ធ្វើឲ្យ​ភ្ញៀវ​របស់​គាត់​ខើច​ទៅៗរហូត​ដល់​ពេល​មួយ​ដែល​គាត់​ត្រូវ​ដាច់​ចិត្ត​លក់​ភោជនីយដ្ឋាន ហើយ​នៅ​ពេល​នោះ​គឺ​លោក​មាន​អាយុ ​៦៦ ​ឆ្នាំ​ទៅ​ហើយ ​។

គ្រប់​គ្នា​អាច​គិត​ថា​អស់​សង្ឃឹម​នឹង​ស្ថាន​ភាព​មួយ​នោះ​ ប៉ុន្តែ​លោក ​Sanders បែរ​ជា​មិន​រអ៊ូរ​បន្ទោស​សំណាង​អាក្រក់​ ឬ​នរណា​មួយ​នោះ​ទេ ជំនួស​វិញ​លោក​បែរ​ជា​ផ្តោត​លើ​វិធី​អ្វី​ដែល​លោក​អាច​ជម្នះ ​និង​ស្តារ​ស្ថាន​ភាព​នោះ​ឡើង​វិញ​។ ​ហេតុ​នេះ​បាន​ជា​គេ​ច្រើន​ហៅ​លោក​ថា មនុស្ស​ដួល​ហើយ ក្រោក​ឡើង​វិញ​។

២. ធ្វើ​អ្វី​ឲ្យសម្រេច​បាន​ជា​សមិទ្ធិផល​ពី​អ្វី​ដែល​អ្នក​មាន

ភាគ​ច្រើន​ពេល​ជួប​ស្ថាន​ភាព​មិន​ល្អ​មនុស្ស​ជា​ច្រើន​អាច​បន្ទោស ហើយ​ផ្តោត​លើ​អ្វី​ដែល​ពួក​គេ​គ្មាន​។ ប៉ុន្តែ​ជា​ការ​ពិត​ពួក​គេ​មើល​រំលង​លើ​អ្វី​ដែល​គេ​កំពុង​មាន​ក្នុង​ដៃ​​ ហើយ​នេះ​ជា​អ្វី​ដែល​លោក​ Sanders​ មិន​មើល​រំលង​ ។ ក្រោយ​ពេល​ភោជនីយ​ដ្ឋាន​លោក​ជួប​បញ្ហា លោក​សឹង​បាត់​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ក្នុង​កិច្ច​ការ​រក​ស៊ី​ ប៉ុន្តែ​លោក​នៅ​មាន​អ្វី​មួយ នោះ​គឺ​រូបមន្ត​ពិសេស​នៃ​មាន់​បំពង​របស់​លោក​ ។ ដូច​នេះសហគ្រិន​អាមេរិក​រូប​នេះ​ក៏​បង្កើត​ប្រភព​ចំណូល​ពី​រូបមន្ត​ដែល​លោក​មាន​ .លោក​ក៏​បាន​សម្រេច​លក់​ផ្គត់​ផ្គង់​មាន់​បំពង​ទៅ​ដល់​ភោជនីយដ្ឋាន​នា​នា​ ហើយ​ចំណុច​នេះក៏​បង្ហាញ​ជា​មេរៀន​ថា​សហគ្រិន​ចេះ​បង្កើត​ឱកាស​ពី​អ្វី​ដែល​ពួក​គេ​មាន​នៅ​ក្នុង​ដៃ​ជា​មូលដ្ឋាន​ដើម្បី​ផ្លាស់​ប្តូរ​ស្ថានភាព​ដែល​ជួប​បញ្ហា​។

. គ្មាន​លេស

គួរ​សម្គាល់​ដែរ​ថា​ដើម្បី​លក់​មាន់​បំពង​របស់​គាត់ សហគ្រិន​ Sanders ត្រូវ​​ចុះ​ដល់​កន្លែង​ភោជនីយដ្ឋាន​នានាដោយផ្ទាល់​ដើម្បី​លក់ ​។ មាន​ពេល​ច្រើន​ដង​ណាស់​ដែល​លោក​ត្រូវ​សម្រាក​នៅ​ក្នុង​ឡាន ហើយ​អ្វី​ដែល​គួរ​ស្ញើច​សរសើរ​នោះ​គឺ​លោក​មាន​វ័យ​ ៦៦ ​ឆ្នាំ​ទៅ​ហើយ​ ។ ក្នុង​ស្ថាន​ភាព​នេះ លោក​អាច​មាន​លេស​ដូច​ជា “ខ្ញុំ​ចាស់​ពេក​ហើយ​សម្រាប់់​រឿង​នេះ​” ឬ​ “ខ្ញុំ​មិន​អាច​ហត់​ហើយ​សម្រាក​ក្នុង​ឡាន​នោះ​ទេ​” ​។ ប៉ុន្តែ​ផ្ទុយ​មក​វិញ​នេះ​មិន​មែន​ជា​លេស​ក្នុង​កិច្ចការ​រក​ស៊ី​សម្រាប់​សហគ្រិន​ដែល​មាន​ដើម​កំណើត​នៅ​រដ្ឋ​ Indiana សហរដ្ឋអាមេរិក​រូប​នេះ​នោះ​ឡើយ​។ ជា​មេរៀន​ដែល​អ្នក​គ្រប់​គ្នា​អាច​រៀន​សូត្រ​ពី​លោក គឺ​ភាព​ជោគជ័យ​ស្រលាញ់​ពេញ​ចិត្ត​អ្នក​ដែល​ព្យាយាម​មិន​ប្រកាន់​ខ្លួន​ ហើយ​លោក ​Sanders ជា​ប្រភេទ​មនុស្ស​ដែល​ពុំ​បង្កើត​លេស​សម្រាប់​ភាព​ជោគ​ជ័យ​។

លោក ​Colonel​ Sanders ស្ថាបនិក KFC

.​ មិន​បោះ​បង់​ងាយ​ៗ​ដរាប​ណា​នៅ​តែ​មាន​ឱកាស

វា​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ពេក​ទេ​ក្នុង​របៀប​ដែល​អតីត​ម្ចាស់​ហាង​អាហារ​ត្រូវ​ចុះ​​លក់ ដូច​លោក​ Sanders ជា​ឧទាហរណ៍​។ ប្រាកដ​ណាស់ លោក​ក៏​ត្រូវ​ជួប​នឹង​ការ​បដិសេធ​មិន​ទិញ​ផង​ដែរ​។ ប៉ុន្តែ​ការណ៍​​នេះ​មិន​បាន​បញ្ឈប់​លោក​ពី​ការ​លក់​នោះ​ទេ ​។ លោក​នៅ​តែ​បន្ត​ចុះ​លក់ រហូត​ដល់​ពេល​ដែល​គេ​ហៅ​លោក​ថា​​ជា​មនុស្ស​មិន​ចុះ​ចាញ់​ងាយ​ៗ​ឡើយ​ បើ​លោក​នៅ​តែ​មាន​ឱកាស ​។ ហើយ​ដោយ​សារ​តែ​ភាព​មិន​ចុះ​ចាញ់​ងាយ​ៗ​ទើប​ធ្វើ​ឲ្យលោក​មាន​ហាង​ជា​ច្រើន​ទទួល​ទិញ ​ហើយ​​ដោយ​សារ​តែ​ភាព​ព្យា​យាម​នេះ ទើប​ធ្វើ​ឲ្យ ​KFC របស់​លោក​ទទួល​ភាព​ជោគ​ជ័យ​មក​ទល់​ពេល​នេះ ​។

ទន្ទឹមនោះ មេរៀន​ពី​ក្នុង​ចំណុចទាំងប៉ុន្មាន​នេះ​ក៏​បាន​បង្រៀន​ដែរ​ថា ដរាប​ណា​នៅ​​តែ​មាន​ឱកាស​សម្រាប់​កែ​ខៃ​ស្ថាន​ភាព​មិន​ល្អ ​គឺ​អ្នក​នៅ​តែ​អាច​ធ្វើ​បាន ​បើ​អ្នក​មាន​ឆន្ទៈ​ពិត​ប្រាកដសម្រាប់​ជម្នះ​រឿង​លំបាក​ៗ​ទាំង​នោះ ដើម្បី​ឈាន​ជើង​ទៅដល់​កន្លែង​អ្នក​ដែល​ចង់​បាន​ ៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម