ព័ត៌មានជាតិ
ជប៉ុនផ្តល់កម្ចីជិត៣រយលានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងទឹកស្អាត និងអគ្គិសនីក្នុងរាជធានី
រដ្ឋាភិបាលជប៉ុនបានផ្ដល់កម្ចីក្នុងទំហំទឹកប្រាក់ជិត៣០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការអនុវត្តគម្រោងចំនួនពីរ គឺគម្រោងទឹកស្អាត និងគម្រោងអគ្គិសនី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ បានធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស នាព្រឹកថ្ងៃទី៨ ខែតុលា ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក UENO Atsushi ឯកអគ្គរាជជប៉ុនប្រចាំកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ជប៉ុនបានផ្ដល់ឥណទានសម្បទានជាទឹកប្រាក់ក្នុងចំនួន ២១.៥២៦.០០០.០០០ យ៉េន ឬប្រមាណ ១៤៣.៥ លានដុល្លារ អាមេរិក សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងបានផ្ដល់ឥណទានសម្បទានក្នុងទឹកប្រាក់ចំនួន ២២.៩១១.០០០.០០០ យ៉េន ឬប្រមាណ ១៥២.៧ លានដុល្លារ អាម៉េរិក សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីដំណាក់កាលទី៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកការបន្តផ្តល់ជំនួយហិរញ្ញវត្ថុពីសំណាក់ជប៉ុននាពេលនេះ ថាគឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
គួររម្លឹកថា កម្ពុជា-ជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី៩ ខែមករា ឆ្នាំ ១៩៥៣ ដែលចូលមកដល់ឆ្នាំ២០២៥ នេះ ទំនាក់ទំនងប្រទេសទាំងពីរ បានឈានដល់វ័យ៧២ឆ្នាំហើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីររីកលូតលាស់ឥតឈប់ឈរ និងគ្មានភាគីណាមួយបំបែកបានឡើយ ទាំងទំនាក់ទំនងផ្នែកការទូត យោធា និងពាណិជ្ជកម្ម។ តាមរយៈចំណងមិត្តភាពជិតស្និទ្ធ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា ពោលគឺជប៉ុនបានផ្ដល់ជំនួយជាច្រើន លើការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ស្ពាន ថ្នល់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ វិស័យការពារជាតិ ជំនួយលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយជាច្រើនផ្សេងទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


