Connect with us

ព័ត៌មានជាតិ

ក្រុងកែបសម្រេចជោគជ័យប្រែក្លាយជា “ទីក្រុង​ទេសចរណ៍គ្មានផ្សែងបារី”

បានផុស

នៅ

ក្រុងកែបខេត្តកែប បាន​សម្រេចជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដែលត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ជា​ “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”។

ថ្លែង​នៅក្នុងពិធីប្រកាស​ទទួលស្គាល់​ “ក្រុងកែបជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានគូស​បញ្ជាក់​ថា ខេត្តកែបមានការរីកចម្រើននិងផ្លាស់ប្តូរមុខមាត់ជាបន្តបន្ទាប់ ក្នុងនោះការកែលម្អរចនាសម្ព័ន្ធរូបវ័ន្តស្រស់ស្អាត ជាពិសេសវិថីតេជោសន្តិភាពឆ្នេរអង្កោល ដោយមានការបំពាក់ភ្លើង និងការអភិវឌ្ឍកែលម្អឆ្នេរអង្កោលដ៏ស្រស់ស្អាត គួរជាទីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​ក្រុងកែបទទួលបាន​ជយលាភី​ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី មានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ចំពោះ​បណ្តាក្រុង/ស្រុក/ខណ្ឌ ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យ​ទេសចរណ៍បានល្អប្រសើរ ហើយ​ជយលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និងអង្គការសុខភាពពិភពលោកផងដែរ។

ខេត្តកែបជាខេត្តដែលមានសក្តានុពលសម្បូរបែប មានឆ្នេរសមុទ្រ និងកោះស្រស់ស្អាត, កសិទេសចរណ៍, ទេសចរណ៍ធម្មជាតិ, និងម្ហូបអាហារ គ្រឿងសមុទ្រស្រស់ៗ ដោយការអភិវឌ្ឍទេសចរណ៍ក្នុងខេត្ត បានបែងចែកជាប៉ូលទេសចរណ៍ ចំនួន ៤ គឺ ប៉ូលទេសចរណ៍តំបន់ទីក្រុងធម្មជាតិកែបចាស់, ប៉ូលទេសចរណ៍តំបន់បៃតងអង្កោល, ប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍, ប៉ូលទេសចរណ៍តំបន់សមុទ្រ និងប្រជុំកោះ

default

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម