ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់នៅក្នុងចម្ការ
ស្របពេលមេឃកំពុងភ្លៀងខ្លាំង ស្ត្រីចំណាស់ម្នាក់កំពុងដាំដំណាំក្នុងចម្ការ ត្រូវរន្ទះបានបាញ់ស្លាប់យ៉ាងអា
ណោចអធម៌ នៅតំបន់ព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងនៅវេលាម៉ោងជិត៣:០០នាទីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចក្នុងចម្ការក្បែរភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពខាងលើបានបន្ថែមថា ស្ត្រីជនរងគ្រោះស្លាប់មានឈ្មោះ ភឿន អាយុជាង៥០ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិឃុំកន្លែងកើតហេតុខាងលើ។ ក្នុងពេលដែលគ្រោះធម្មជាតិដោយរន្ទះបាញ់នេះ ជនរងគ្រោះកំពុងដាំដំណាំនៅក្នុងដីចម្ការស្របពេលដែលមានភ្លៀងធ្លាក់ខ្លាំងផងនោះ ក៏បង្ករជាផ្គររន្ទះ បាញ់ត្រូវស្ត្រីរងគ្រោះតែម្តង។
សពស្ត្រីរងគ្រោះត្រូវបានសមត្កិច្ចប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពសណី៕
អត្ថបទ ៖ សៅ សារិទ្ធ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


