Connect with us

ព័ត៌មានជាតិ

ពលរដ្ឋកោះតាស៊ុយ កណ្តាល​ទន្លេ​​មេគង្គ​ ចាប់ផ្តើម​មាន​អគ្គិសនីប្រើប្រាស់ជាលើកដំបូង

បានផុស

នៅ

អនុវត្តតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឃុំកោះតាស៊ុយ គឺជាឃុំមួយក្នុងចំណោងឃុំទាំង ៨ នៃស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលមានការអភិវឌ្ឍរីកចម្រើនគួរ​ឲ្យ​កត់​សម្គាល់។

ក្នុងនោះវិស័យអគ្គីសនីបានដើរតួរយ៉ាងសំខាន់ ដោយសារភូមិសាស្រ្តឃុំកោះតាស៊ុយជាយូរឆ្នាំមកហើយ ពុំមានអគ្គីសនីប្រើប្រាស់នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លាង សាគុណ ជំទប់ទី១ នៃឃុំកោះតាស៊ុយបានឱ្យដឹងថា កាលពីថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុន ហ៊ាង ពៅ បានវិនិយោគតភ្ជាប់បណ្តាញអគ្គីសនីទៅកាន់កោះតាស៊ុយ ដោយរាយបណ្ដាញខ្សែភ្លើងអូស​កាត់ទន្លេមេគង្គសម្រាប់តភ្ចាប់​​ឲ្យពលរដ្ឋប្រើប្រាស់។

ប្រជាពលរដ្ឋរស់នៅលើកោះ ក្រោយទទួលបានប្រពន្ធ័អគ្គីសនីប្រើប្រាស់មក មានភាពងាយស្រួលក្នុងការរស់នៅ និងការ​ប្រកបមុខរបរក៏​កាន់តែប្រសើរជាងមុន។

ឃុំកោះតាស៊ុយ ជាឃុំមួយក្នុងចំណោមឃុំទាំង ៨ នៅក្នុងស្រុកព្រែកប្រសព្វខេត្តក្រចេះ ស្ថិតនៅកណ្តាលទន្លេមេគង្គ ដែល​មាន ៣ ភូមិ គឺភូមិចុងកោះ កណ្ដាលកោះ និងភូមិក្បាលកោះ ហើយ​មាន​ពលរដ្ឋសរុបរស់នៅ​ចំនួន ១២៧ គ្រួសារ។ នៅលើ​កោះមានផ្ទៃដីសរុបចំនួន ២,៣២៧ ហិចតា ដែល​ផ្ទៃដីបង្កបង្កើនផលមានចំនួន ៩៩៥,៧០ ហិកតា។ ប្រជាពលរដ្ឋប្រមាណជា ៩៥% ប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វជាមុខរបរចំបង។

ទន្ទឹមនោះ ឃុំកោះតាស៊ុយក៏មានការអភិវឌ្ឍលើប្រពន្ធ័ហេដ្ឋារចនាសម្ពន្ធ័មួយចំនួន ដូចជា ផ្លូវបេតុង វត្តអារាម សាលារៀន មណ្ឌលសុខភាព។ អ្វីដែលពិសេសធ្វើឲ្យប្រជាជននឹកស្មានមិនដល់នោះ គឺការតភ្ជាប់ប្រព័ន្ធភ្លើងមកលើកោះតែម្តង ព្រោះប្រជាជនមិនធ្លាប់គិតទេថា ឃុំកោះតាស៊ុយជាកោះនៅកណ្ដាលទឹកទន្លេមេគង្គ នឹងមានភ្លើងប្រើប្រាស់ដូច​គេឡើយ​៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម