ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារ រៀបចំទិវាបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»
ព្រះវិហារ ៖ នៅថ្ងៃទៅ២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសាលាខេត្តព្រះវិហារ មានការរៀបចំអបអរសាទរ ទិវាបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំង មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជសសយក និងប្រជាពលរដ្ឋសរុបប្រមាណជាង៤០០នាក់។

ទិវាអនាម័យបរិស្ថានត្រូវបានប្រារព្ធ ធ្វើឡើងយោងតាម អនុក្រឹត្យ លេខ៤៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។

យោងសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ដើម្បីធានាបានចលនាចូលរួម ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ និងធានាបាននូវ សោភ័ណ្ឌភាព កិច្ចគាំពារសុខភាពសាធារណៈ សូមរដ្ឋបាល ក្រុង-ស្រុក ឃុំ-សង្កាត់ គ្រឹះស្ថានសិក្សា សាលារៀន វត្តអារាម មន្ទីរពេទ្យ អង្គការជាតិ អន្តរជាតិ រោងចក្រ ក្រុមហ៊ុន សហគ្រាស សិប្បកម្ម អាជីវកម្ម រមណីយដ្ឋាន មណ្ឌលកំសាន្ត ភោជនីយដ្ឋាន អាហារដ្ឋាន អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត សូមចូលរួម ធ្វើអនាម័យ ដោយត្រូវប្រមូលសំរាមតាមដងផ្លូវ តាមមាត់ទឹកស្ទឹង បឹង ត្រពាំង ដោយវេចខ្ចប់ យកទៅចោលនៅទីលានចាក់សំរាមឱ្យបានត្រឹមត្រូវ និងរៀបចំ ដាំកូនឈើបង្កើនភាពបៃតងនៅតាមដងផ្លូវនៃអង្គភាព ស្ថាប័ន ទីតាំង លំនៅដ្ឋានរៀងៗខ្លួន តាមគោលដៅដូច ខាងក្រោម៖

លោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឡើងធ្វើរបាយការណ៍ស្តីពីការប្រារព្ធទិវា បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ដែលចង្អុលបង្ហាញដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឆ្នាំ១៩៩៥ និងសេចក្តីណែនាំរបស់ក្រសួងបរិស្ថានចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ និងស្របតាមយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ «ភាព ស្អាត ភាពបៃតង និងចីរភាព»។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីអ្នកពាក់ព័ន្ធនានា ក្នុងការចូលរួមចំណែក គ្រប់គ្រងបរិស្ថានអនាម័យបរិស្ថាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការលើកកម្ពស់អនាម័យ និងគុណភាពបរិស្ថាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបរិស្ថាន សំដៅការរស់នៅប្រកបដោយសុខមាលភាព និងចីរភាព។

អង្គពិធីក៏បានចូលរួមធ្វើសកម្មភាពអនាម័យបរិស្ថាន ដោយផែនទី១ ធ្វើសកម្មភាពចាប់ពីមុខសាលាខេត្ត កាត់តាមផ្សារកំពង់ប្រណាក ឆ្ពោះទៅរង្វង់មូលព្រះនរាយណ៍ បញ្ចប់នៅរង្វ់មូលនាគព័ន្ធ ចំណែកផែនទី២ ធ្វើសកម្មភាព អនាម័យបរិស្ថានចាប់ពីមុខសាលាខេត្ត ឆ្ពោះទៅវិមានឯករាជ្យតាមបណ្តោយផ្លូវម្លូព្រៃរហូត ដល់រង្វង់មូលនាគព័ន្ធ៕
ដោយ ៖ ជុន កុសល





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


