ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង សន្យានឹងជួយកៀរគរមូលនិធិ គាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា
លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង បានសន្យានឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងការផ្សព្វផ្សាយកម្មវិធីមនុស្សធម៌ ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង ដើម្បីកៀរគរមូលនិធិគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។

ការលើកឡើងនេះ ធ្វើនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងឱកាស លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូត បានទទួលជួបជាមួយ លោក ឃាន តួក អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសម្តែងការគួរសម សំណេះសំណាល និងពិភាក្សាការងារ។

ក្នុងដំណើរទស្សនកិច្ចរបស់ លោក ឃាន តួក ក្នុងប្រទេសកូរ៉េនេះ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយ ពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ដល់សហគមខ្មែរ ដែលរស់នៅប្រទេសកូរ៉េ និងមានបំណងស្វែងរកការគាំទ្រ និងកៀរគរមូលនិធិបន្ថែម សម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។ ជាមួយគ្នានេះ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូត បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពក្នុងការផ្សព្វផ្សាយជួយដល់មន្ទីរពេទ្យ។
ឯកអគ្គរាជទូត បានសន្យាថានឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងផ្សព្វផ្សាយបន្ថែមដល់បងប្អូនប្រជាជនខ្មែរ ដែលរស់នៅប្រទេសកូរ៉េ និងគ្រោងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដោយភ្ជាប់សកម្មភាពមនុស្សធម៌នេះទៅនឹងសកម្មភាពរបស់ស្ថានទូត ដែលគ្រោងធ្វើនាពេលខាងមុខ៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


