ព័ត៌មានជាតិ
ផ្លូវជនបទ ១៤ ខ្សែប្រវែង ១៣៤ គីឡូម៉ែត្រក្នុងខេត្តក្រចេះ បើកការដ្ឋានលើកកម្ពស់ជាផ្លូវកៅស៊ូនិងបេតុង
ផ្លូវជនបទសរុបចំនួន ១៤ខ្សែ ប្រវែង ១៣៤,៤០ គីឡូម៉ែត្រ នៅក្នុងខេត្តក្រចេះ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ជាផ្លូវកៅស៊ូ និងបេតុង។
ផ្លូវជនបទ ចំនួន ១៤ ខ្សែនេះ គឺជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក (WB) ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។

លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការនិងជានាយកគម្រោងបានធ្វើរបាយការណ៍សង្ខេបអំពីសវតាគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានទទួលថវិកាហិរញ្ញប្បទានឥណទានពីធនាគារពិភពលោកដែលត្រូវសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលមានប្រវែងសរុប ២៨៣.២ គ. ម ស្ថិតក្នុងខេត្តគោលដៅចំនួន៣ រួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ផ្អែកលើយុទ្ធសាស្ដ្រនៃគោលនយោបាយជាតិនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវអនុវត្តនូវយុទ្ធសាស្រ្តគន្លឹះចំនួន ៥ ដែលកម្មវិធីអាទិភាពរបស់ក្រសួង ក្នុងគោលបំណងលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះក្រសួងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដើម្បីផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀតដែលជាមូលដ្ឋានគ្រឹះនៃកំណើនប្រាក់ចំណូលរបស់គ្រួសារនៅតំបន់ជនបទ។
ជាក់ស្ដែងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទទាំង ១៤ខ្សែ ប្រវែងសរុប ១៣៤,៤០គីឡូម៉ែត្រនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ១៥ ២១៨គ្រួសារ ស្មើនឹងប្រជាជនប្រមាណ ៧៦ ០០០នាក់ ក្នុងភូមិចំនួន ៣៥ ឃុំចំនួន ១១ ក្នុងស្រុកចិត្របុរី ស្រុកស្នួល ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ ដោយជួយបង្កើនការតភ្ជាប់ និងគាំទ្រ ក៏ដូចជា សម្រួលដល់ការប្រកបការងារប្រចាំថ្ងៃ ចំណេញពេលវេលា និងថវិកា ហើយធានាបាននូវការប្រើប្រាស់ផ្លូវបានគ្រប់រដូវកាល ជាពិសេស សម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ចូលទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិកាំពីរ និងអន្លង់ផ្សោតផងដែរ៕





អត្ថបទ៖ ប្រុញ វិធិន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


