ព័ត៌មានជាតិ
ផ្លូវលំជនបទ ៦ ខ្សែ ក្នុងខេត្តកំពតនិងតាកែវ លើកកម្ពស់គុណភាពប្រែក្លាយពីផ្លូវដីទៅជាផ្លូវកៅស៊ូ
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចុះទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៦ខ្សែ នៅក្នុងខេត្តកំពត និងខេត្តតាកែវ។




ខ្សែទី១៖ (KP3) ឈ្មោះផ្លូវ វត្តស្ទឹងឆ្មា (NR3)-ស្រែចែង(NR41) ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,០៩.គ.ម ទទឹង ៧ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៤ គឺឃុំក្រាំងស្នាយ ឃុំជ្រេស ឃុំស្រែសំរោង និងឃុំស្រែ ក្នុងស្រុកឈូក និងស្រុកជុំគីរី ខេត្តកំពត។
ខ្សែទី២៖ (KP1) ឈ្មោះផ្លូវ ឈូក-ច្រកសៀម ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០,៣៨.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៤ គឺ ឃុំដំបូកខ្ពស់ ឃុំក្រាំងស្បូវ ឃុំបានៀវ និងឃុំសត្វពង ក្នុងស្រុកឈូក និងស្រុកអង្គរជ័យ ខេត្តកំពត។
ខ្សែទី៣៖ (KP2) ឈ្មោះផ្លូវ ទូកមាស-ពោធិ៍តាស៊ុយ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១៣,២១.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៤ គឺ ឃុំទូកមាសខាងលិច ឃុំទូកមាសខាងកើត ឃុំបន្ទាយមាសខាងលិច និងឃុំបន្ទាយមាសខាងកើត ក្នុងស្រុកបន្ទាយមាស ខេត្តកំពត។
ខ្សែទី៤៖ (TK3) ឈ្មោះផ្លូវ អូរអន្សា-ហាន់ទា ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៣៥.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺ ឃុំកំពែង និងឃុំគោកព្រិច ក្នុងស្រុកគីរីវង់ ខេត្តតាកែវ។
ខ្សែទី៥៖ (TK៤) ឈ្មោះផ្លូវ ផ្លូវជាតិលេខ២-ធ្លាជ្រុំ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៨៩.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ គឺ ឃុំពេជសារ ឃុំព្រៃខ្លា និងឃុំក្រពុំឈូក ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។
ខ្សែទី៦៖ (TK៥) ឈ្មោះផ្លូវ ធ្លាជ្រុំ-ភូមិរូង ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៧,៨៨.គ.ម ទទឹង ៨ម៉ែត្រ ឆ្លងកាត់ឃុំចំនួន៣ គឺ ឃុំធ្លាប្រជុំ ឃុំធ្លក និងឃុំសំបូរ ក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ។
បើតាមមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ខ្សែផ្លូវទាំង ៦ ខ្សែខាងលើនេះ អនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី EDCF ។
ក្នុងឱកាសពិនិត្យគុណភាពផ្លូវទាំងនោះ រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់មន្ដ្រីបច្ចេកទេសឱ្យជួសជុល កែតម្រូវឡើងវិញចំពោះខ្សែផ្លូវខ្លះដែលរងការខូចខាតធ្ងន់ធ្ងរ និងដាក់ចូលក្នុងគម្រោងថែទាំប្រចាំដើម្បីទទួលបាននិងគុណភាពរឹងមាំ និងមានសោភណភាព សុវត្ថិភាព សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយប្រើប្រាស់បានយូរអង្វែង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


