ព័ត៌មានជាតិ
ផ្លូវមហាវិថីពីរង្វង់មូលព្រាបស ដល់រង្វង់មូលខ្លាស្ទុះក្រុងក្រចេះ ចាប់ផ្ដើមរៀបចំក្រាលការ៉ូឡាលម្អបន្ថែម
កំណាត់ផ្លូវខេត្តលេខ ៣៧៧ ឬផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន ចាប់ពីរង្វង់មូលព្រាបស រហូតដល់រង្វង់មូលខ្លាស្ទុះ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី និងសង្កាត់ក្រចេះ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ បានចាប់ផ្ដើមរៀបចំក្រាលការ៉ូឡាសួនច្បារ និងត្រៀមរៀបចំអ៊ុតក្រាលកៅស៊ូម្តងទៀត។
រចនាបថសួនច្បារនេះ មានទំហំទទឹង ២ ម៉ែត្រ កម្រាស់ ១តឹក ដោយអមទាំងសងខាងបណ្តោយដងផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលសម្រួលដល់ពលរដ្ឋធ្វើដំណើរថ្មើរជើង និងរត់ហាត់ប្រាណនាពេលព្រឹកនិងពេលរសៀល និងជាការលើកកម្ពស់សោភណ្ឌភាពផ្លូវក្នុងក្រុងឱ្យកាន់តែប្រសើរឡើង។



កម្មកររៀបសួនម្នាក់បានឱ្យដឹងថា តាមគម្រោងសួននេះត្រូវរៀបចំពីរង្វង់មូលខ្លាស្ទុះ រហូតដល់តារាបាល់ទាល់ខេត្ត។
ពាក់ព័ន្ធដុំការ៉ូឡារៀប កម្មករដដែលបានបញ្ជាក់ថាធ្វើឡើងដោយក្រុមការងារស្ថាបនាផ្លូវតែម្តង ហើយក្នុងមួយថ្ងៃធ្វើការទទួលបានប្រាក់ឈ្នួលពី ១២ ដុល្លា ទៅ ១៣ ដុល្លាក្នុងម្នាក់ៗ។
ផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន (រង្វង់មូលព្រាបស – រង្វង់មូលខ្លាស្ទុះ) ត្រូវបានពង្រីកពី ២ គន្លង ទៅជា ៤ គន្លងទៅមក និងមានរៀបចំជាសួនពុះចែកទ្រូងផ្លូវ និងការរៀបចំឃឿនចិញ្ចើមផ្លូវសងខាង បច្ចុប្បន្ន កំណាត់ផ្លូវភ្លោះមួយខ្សែនេះ ក៏ត្រៀមនឹងចាក់ក្រាលកៅស៊ូជាលើកទី២ផងដែរ៕




អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


