ព័ត៌មានជាតិ
បដិសេធព័ត៌មានមិនពិតពីភាគីថៃ កម្ពុជាគាំទ្រកិច្ចប្រជុំ GBC ដើម្បីពង្រឹងបទឈប់បាញ់ ស្របតាមសេចក្តីថ្លែងការណ៍ប្រធានអាស៊ាន
កម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ នៅថ្ងៃទី២២ ខែធ្នូ។
ការបញ្ជាក់នេះធ្វើឡើង ខណៈដែលភាគីថៃបានផ្សព្វផ្សាយព័ត៌មាន មិនត្រឹមត្រូវមួយចំនួន ដែលប៉ះពាល់ដល់ការយល់ដឹងរបស់សាធារណជន អំពីជំហរពិតប្រាកដរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី។

ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នាយឧត្តមសេនីយ៍ Nattaphon Narkphanit ដែលជាសហប្រធាន GBC ថៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសន្ទនា និងដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិចំពេលមានភាពតានតឹងនៅតាមបណ្តោយព្រំដែន។
សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានបានស្វាគមន៍ការពិភាក្សាស្តីពីការបន្តបទឈប់បាញ់ និងបញ្ឈប់នូវអរិភាពទាំងឡាយ ខណៈដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្តែងក្តីសង្ឃឹមសម្រាប់ការបន្ថយភាពតានតឹងនៅដំណាក់កាលដំបូង។
លើខ្លឹមសារនៃកិច្ចពិភាក្សា កម្ពុជាបានស្នើឱ្យកិច្ចប្រជុំ GBC ផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន។ ទាំងនេះរួមមានការបញ្ឈប់ជាបន្ទាន់នូវអរិភាពគ្រប់ទម្រង់ ការគោរពពេញលេញចំពោះ និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្នុងក្របខ័ណ្ឌដូចគ្នា។
របៀបវារៈអាទិភាពមួយទៀតគឺការវិលត្រឡប់ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំងជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់ អាចត្រឡប់ទៅផ្ទះវិញ និងបោះជំហានជាបន្ទាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រួមជាមួយនឹងការធ្វើឱ្យសកម្មឡើងវិញជាបន្ទាន់នៃយន្តការដែលមានស្រាប់នៅក្នុងក្របខ័ណ្ឌនេះ រួមទាំងការកំណត់ព្រំដែន និងកិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌៕


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


