ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣នាក់ ដែលធ្វើការនៅកាស៊ីណូបាវិត-ម៉ុកបាយ
ស្វាយរៀង ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណជនជ្រាបថា ករណីបុគ្គលិកទាំង៣៣នាក់នេះ ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
បច្ចុប្បន្ននេះអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលជាបុគ្គលិកកាស៊ីណូ ទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បាវិត។ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើគិតចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
បើសិនជាមានអាការៈខុសប្រក្រតីដូចជា ក្ដៅខ្លួន,ក្អក,កណ្ដាស់,ឈឺបំពង់ក,ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានភ្លាម និងរួសរាន់ទៅយកសំណាកដែលមានទីតាំងនៅ អតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬទំនាក់ទំនងមកលេខ ០៩៧ ៣០៥ ៤៥៦៧/០៤៤ ៧១២ ៥២២ របស់ក្រុមការងារ៕
ដោយ ៖ ភក្ដី

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


