ព័ត៌មានជាតិ
លក់តែតាមចិញ្ចើមផ្លូវ ក្នុងមួយថ្ងៃបុរសម្នាក់អាចលក់ផ្លែទន្លាប់អស់ ២០០គីឡូក្រាម
ផ្លែទន្លាប់ដែលនាំចូលពីបរទេសដោយគ្មានជាតិចត់ មានតែរសជាតិផ្អែម ធ្វើឱ្យបុរសម្នាក់ទទួលយកមកលក់បន្តក្នុងមួយថ្ងៃអាចលក់អស់ជាង ២០០គីឡូក្រាម ដោយសារតែគាត់ដាក់លក់តាមដងផ្លូវ ហើយមានតម្លៃថោកជាងនៅទីផ្សារ។

លោក សោម វីរៈ ជាអ្នករស់នៅក្រុងបាត់ដំបង បានរៀបរាប់ថា លោកជាអ្នករកស៊ីលក់ផ្លែឈើជាយូរមកហើយ បើដល់រដូវផ្លែទុរេន គឺលោកលើកយកផ្លែទុរេនតាមចំការសំឡូតមកដឹកលក់តាមរថយន្តរបស់លោកនៅតាមផ្លូវក្បែរមាត់ស្ទឹងសង្កែ គឺលក់នៅពេលថ្ងៃរសៀលដល់យប់ ដែលសម្បូរមនុស្សម្នាទិញយកទៅពិសា។ ប៉ុន្តែក្រោយពីផុតរដូវផ្លែទុរេន លោកក៏បានទិញផ្លែឈើប្រភេទផ្សេងៗ យកមកលក់តាមរថយន្តដដែល ដូចជាសាវម៉ាវ ផ្លែក្រូចចិន និងផ្លែទន្លាប់ជាដើម ហើយទីតាំងគឺលោកលក់តាមដងផ្លូវដូចពីមុន ដែលភ្ញៀវធ្វើដំណើរឆ្លងកាត់ឃើញក៏អាចជួយទិញយកទៅពិសាផងដែរ។

លោកវីរៈ បានបញ្ជាក់បន្ថែមថា សម្រាប់ផ្លែទន្លាប់ ដែលលោកលើកពីគេយកមកលក់នេះ គឺគេបានបញ្ជាក់ថាការនាំចូលគឺមកពីប្រទេសចិន ព្រោះប្រទេសសៀមយើងលេងទិញយកមកលក់ហើយ ដោយសារតែបញ្ហាព្រំដែន ហើយសម្រាប់ផ្លែទម្លាប់នេះ គឺលោកលក់ក្នុងតម្លៃទាបជាងទីផ្សារ។

លោកក៏បានសង្កត់ធ្ងន់ថា ដោយសារផ្លែឈើទាំងនេះលោកបានលើកផ្ទាល់ពីឈ្មួញនាំចូល ដូច្នេះផ្លែទន្លាប់លោកលក់ត្រឹមតែ ៥.០០០ រៀលក្នុងមួយគីឡូក្រាម ដោយឡែកចំពោះទីផ្សារគឺតម្លៃចាប់ពី ៦.០០០ រៀល ទៅ ៧.០០០រៀលក្នុងមួយគីឡូក្រាម ហើយម្យ៉ាងទៀតលោកលក់យកចំណេញតិចតែឲ្យសម្បូរអ្នកទិញច្រើន វាប្រសើរជាងលក់យកចំណេញច្រើនទីបំផុតបាត់ម៉ូយអស់។ ដូច្នេះនៅក្នុងមួយថ្ងៃលោកលក់បានជាង ២០០ គីឡូក្រាមក៏លោកអាចរកប្រាក់ចំណូលបានសម្រាប់ទ្រទ្រង់ក្នុងជីវភាពគ្រួសារផងដែរ ដែលពីមុនលោកធ្លាប់លក់បានក្នុងមួយថ្ងៃជិត ៥០០ គីឡូក្រាមឯណោះ ប៉ុន្តែក្រោយពីមានសង្គ្រាមព្រំដែនកម្ពុជាថៃទើបលោកលក់បានថយបែបនេះ តែទោះបីជាយ៉ាងណាក៏លោកដាច់ខាតមិនយកផ្លែឈើពីប្រទេសសៀមមកលក់ទៀតឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


