ព័ត៌មានជាតិ
កម្ពុជា និងឡាវ បញ្ជាក់ជាថ្មីចំពោះចំណងមិត្តភាពដ៏រឹងមាំ ជាប្រទេសជាប់ព្រំដែននឹងគ្នា
ជាប្រទេសមានព្រំដែនជាប់គ្នា កម្ពុជា និងឡាវ បានគូសបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដ៏រឹងមាំ ខណៈក្នុងឆ្នាំ២០២៦នេះ ជាខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា និងឯកអគ្គរដ្ឋទូតឡាវ ដែលត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។

ជំនួបពិភាក្សាដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ភាគីទាំងពីរ បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងឡាវ ដែលបានពូនជ្រុំកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ចំណងទាក់ទងកម្រិតខ្ពស់។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអរគុណលោកឯកអគ្គរដ្ឋទូតឡាវ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូតក្នុងការពង្រឹងទំនាក់ទំនងភាពដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងកម្ពុជា-ឡាវ តាមរយៈការសម្របសម្រួលដំណើរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ជាក់ស្ដែង ដោយឆ្នាំ២០២៦នេះ គឺជាខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងឡាវ និងដើម្បីអបអរខួបនេះ ប្រទេសទាំងពីរកំពុងរៀបចំដំណើរព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទៅកាន់ប្រទេសឡាវ នាពេលខាងមុខផងដែរ។ នេះបើតាមសេចក្ដីប្រកាសក្រសួងការបរទេសកម្ពុជាស្ដីពីលទ្ធផលជំនួបខាងលើ។
លោកឯកអគ្គរដ្ឋទូត បូរកែវ ភូមិវង្សសៃ បានថ្លែងអំណរគុណដល់ភាគីកម្ពុជា ជាពិសេសក្រសួងការបរទេស ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក្នុងអំឡុងពេលដែលលោកបំពេញបេសកកម្មនៅកម្ពុជា។ ខណៈលោក ប្រាក់ សុខុន បានបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឯកអគ្គរាជទូតថ្មី៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


