ព័ត៌មានជាតិ
ផ្លូវបេតុងខ្នងទំនប់អាងកំពីងកំពួយប្រវែង ៨គីឡូម៉ែត្រសាងសង់បញ្ចប់រួចរាល់
រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃអាងទឹកកំពីងពួយត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត ក្រោយអាជ្ញាធរបានស្ថាបនាផ្លូវបេតុងខ្នងទំនប់ប្រវែង ៨ គីឡូម៉ែត្រ បានបញ្ចប់រួចរាល់។
លោក ស្រេង សុខា អភិបាលស្រុកបាណន់ខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយចាក់បេតុងខ្នងទំនប់រួចរាល់ អាជ្ញាធរនឹងបន្តធ្វើខឿនផ្លូវបន្ថែមទៀត។


លោក ស្រេង សុខា បានដាក់ក្តីរំពឹង ក្រោយពេលហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អកាន់តែល្អប្រសើរ រមណីយដ្ឋានអាងកំពីងពួយនឹងអាចស្រូបទាញកំណើនភ្ញៀវទេសចរបន្ថែមទៀត ខណៈតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនេះត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយក្នុងចំណោមតំបន់ទេសចរណ៍ដ៏ពេញនិយមទាំង ៤ ក្នុងខេត្តបាត់ដំបង។
អាងកំពីងពួយ គឺជារមណីយដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិនៅប៉ែកខាងលិចនៃទីរួមខេត្ដបាត់ដំបង ស្ថិតនៅក្នុងភូមិតាង៉ែន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះដោយធ្វើដំណើរចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ មានចម្ងាយប្រហែល ៣៥ គីឡូម៉ែត្រដោយប្រើរយៈពេលប្រហែល ៤៥ នាទី ទៅ ១ ម៉េាង។

រមណីយដ្ឋាននេះជាសោកនាដកម្មដ៏ធំមួយនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលត្រូវបានសាងសង់ឡើងដោយប្រជាជនខ្មែររាប់ម៉ឺននាក់។ ទំនប់ដ៏ធំស្កឹមស្កៃនេះប្រើកម្លាំងមនុស្សសុទ្ធសាធ ប្រើចបកាប់ដី និងរែកដោយបង្គីរ ហើយស្ថាបនិកទាំងនោះភាគច្រើនបានបាត់បង់ជីវិតអស់ទៅហើយ។
អាងកំពីងពួយមានបណ្ដោយ ៦០០០ ម៉ែត្រ និងទទឹង ១៩០០ ម៉ែត្រ អាចផ្ទុកទឹកបាន ១១០,០០០,០០០ ម៣ (មួយរយដប់លានម៉ែត្រគូប) នៅរដូវវស្សា ដែលជាប្រភពទឹកសម្រាប់វិស័យកសិកម្ម។ ទិដ្ឋភាពគួរឲ្យគយគន់នៃអាងកំពីងពួយ គឺផ្ទៃបឹងមានសភាពធំល្វឹងល្វើយជុំវិញពទ័្ឋទៅដោយភ្នំ ដែលអំណោយផលយ៉ាងប្រសើរដល់អ្នកទេសចរជិះទូក ស្ទូចត្រី និងមុជទឹកកំសាន្ដ។ លើសពីនេះអ្នកទេសចរអាចសំរាក ពិសារអាហារ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ទ្វារទឹកដ៏ធំពីរកន្លែងក្នុងរមណីយដ្ឋាននេះមានទឹកហូរគ្រប់រដូវ៕
បន្តចុចអាន៖ អាងស្តុកទឹកដ៏ធំ ២ ជាប់ទាក់ទិននឹងអតីតកាលដ៏ឈឺចាប់របស់កម្ពុជា
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


