ព័ត៌មានជាតិ
អគ្គនាយកពន្ធនាគារចុះពិនិត្យពន្ធនាគារខេត្តពោធិ៍សាត់ ខណៈប្រធានពន្ធនាគារត្រូវផ្លាស់ប្ដូរ
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានចុះពិនិត្យដំណើរការការងារ ហេដ្ឋារចនាសម្ព័ន្ធ និងជួបសំណេះសំណាលជាមួយមន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ ព្រមទាំងសួរសុខទុក្ខជនជាប់ឃុំ។

ការចុះពិនិត្យនេះ គឺធ្វើឡើងបន្ទាប់ពីពិធីប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដោយលោកវរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ត្រូវបានចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មីខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ី សំអុល ដែលត្រូវដាក់ឱ្យចូលនិវត្តន៍។

ថ្លែងក្នុងពិធីខាងលើ លោក ឈន សាណាត បានផ្តាំផ្ញើដល់មន្ត្រីពន្ធនាគារខេត្តពោធិ៍សាត់ទាំងអស់ ត្រូវប្រមូលផ្តុំការយកចិត្តទុកដាក់ការគ្រប់គ្រងមន្ត្រី បន្តដឹកនាំ រក្សាឱ្យបានស្ថានភាពជាវិជ្ជមាន និងរក្សាឱ្យបាននូវប្រព័ន្ធគ្រប់គ្រងប្រកបដោយភាពសុខដុមបនីយកម្ម ជាពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដោយតម្កល់ប្រយោជន៍របស់អង្គភាពជាធំ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ជមួយនឹងភាពម្ចាស់ការលើភារកិច្ចដែលខ្លួនទទួលខុសត្រូវ។
លោកអគ្គនាយកពន្ធនាគារ បានចង្អុលបង្ហាញដល់ពន្ធនាគារខេត្តពោធិ៍សាត់ឱ្យបន្តពង្រឹងការអនុវត្តច្បាប់ ភ្ជាប់ជាមួយនឹងការពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេររកវត្ថុសម្ភារហាមឃាត់ ជាពិសេសសម្ភារៈបង្កហានិភ័យ គ្រឿងញៀន និងទូរស័ព្ទដៃ ដែលជាមធ្យោបាយទំនាក់ទំនងសកម្មភាពល្មើស ទាំងនៅក្នុង និងទៅខាងក្រៅពន្ធនាគារ។

បន្ថែមពីនេះ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារបន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ធ្វើយ៉ាងណាត្រូវធានាឱ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


