ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះណែនាំរោងចក្រកាត់ដេរ ក្រោយពលរដ្ឋប្តឹងថាបង្កផ្សែងក្លិនមិនល្អ
រោងចក្រកាត់ដេរមួយកន្លែងដែលបង្កជាផ្សែង និង ក្លិនមិនល្អរំខានដល់ប្រជាលរដ្ឋ ត្រូវបានអាជ្ញាធរចុះទៅពិនិត្យ និង ណែនាំធ្វើកិច្ចសន្យាបញ្ឈប់ដុតបង្ហុយផ្សែង នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ពីពេលនេះតទៅទៀត នៅរោងចក្រមួយកន្លែង នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

អាជ្ញាធរបានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានពី ប្រជាពលរដ្ឋថា មានរោងចក្រកាត់ដេរមួយកន្លែង ដុតកម្ទេចក្រណាត់បង្ហុយផ្សែង និង ក្លិនមិនល្អ រំខានដល់ការរស់នៅរបស់ពលរដ្ឋនៅជុំវិញ ក្រោមការចង្អុលបង្ហាញពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារចម្រុះ សហការជាមួយមន្ទីរបរិស្ថាន ចុះត្រួតពិនិត្យរោងចក្រកាត់ដេរខាងលើតែម្តង។



ក្រោយត្រួតពិនិត្យ អាជ្ញាធរបានរកឃើញថា ទីតាំងនេះពិតជាបង្កការបំពុលបរិស្ថាន។ ទីតាំងនេះបានដុតកម្ទេចក្រណាត់ក្នុងឡចំហាយ បណ្ដាលឱ្យផ្សែងហុយ និងសាយភាយក្លិនមិនល្អ។ ក្នុងនោះផងដែរអាជ្ញាធរបានបញ្ជាក់ថា ទីតាំងនេះមានវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ប៉ុន្តែមិនមានច្បាប់អនុញ្ញាតសិប្បកម្ម និងច្បាប់បរិស្ថាន នោះទេ។

ជាមួយគ្នាអាជ្ញាធរបានធ្វើការណែនាំម្ចាស់ទីតាំង ត្រូវបញ្ឈប់ការដុតកំទេចក្រណាត់ ក្នុងឡចំហាយ, ត្រូវស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ, ត្រូវទទួលរងការផាកពិន័យតាមច្បាប់។ ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និងសុំគោលការណ៍ថ្នាក់លើផ្អាកការធ្វើអាជីវកម្មជាបណ្ដោះអាស្នន។ រដ្ឋបាលខណ្ឌ នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច៕ ដោយ៖សុខា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


