ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារ សម្របសម្រួលវិវាទដីធ្លីរ៉ាំរ៉ៃរវាងឪពុក និងកូន ចំនួន ៤៥ ហិតា នៅស្រុករវៀង បានជោគជ័យ
ជម្លោះដីធ្លីលក្ខណៈគ្រួសាររវាងឪពុកម្ដាយ និងកូនបង្កើត កូនប្រសា នៅស្រុករវៀង ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមយន្តការសម្របសម្រួលប្រកបដោយតម្លាភាពពីរដ្ឋបាលខេត្តព្រះវិហារ។



កន្លងមក សំណុំរឿងដីធ្លីទំហំ ៤៥ ហិតា នៅចំណុចភ្នំជៀស ឃុំរមណីយ ស្រុករវៀង បានក្លាយជាប្រធានបទក្តៅក្នុងបណ្ដាញសង្គម ដោយមានការចោទប្រកាន់ថា អាជ្ញាធរស្រុករវៀង បានឃុបឃិតជាមួយភាគីកូនបង្កើត និងកូនប្រសា ដើម្បីរំលោភយកដីធ្លីពីឪពុកម្ដាយគឺ លោក ហៀប ហឿង និងលោកស្រី លឹង ហួរ។ ករណីនេះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ខណៈកូនប្រុសម្នាក់ទៀតរបស់ពួកគាត់គឺជាវីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងសមរភូមិមុខ។
ក្នុងកិច្ចប្រជុំសម្របសម្រួលក្រោមអធិបតីភាព លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ និងមន្ទីរជំនាញ អង្គប្រជុំបានបង្ហាញរបាយការណ៍បច្ចេកទេសយ៉ាងច្បាស់លាស់នាំទៅរកការបញ្ចប់ជម្លោះ ក្នុងនោះ ដី ២៧.៥១ ហិតា ជាដីស្ថិតក្នុងគម្រោងសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន (គ្រីនឆយខេមបូឌា) ដែលជាដីរដ្ឋ។ ដី ៥.២០ ហិតា ជាដីព្រៃសាធារណៈរបស់រដ្ឋតំបន់ភ្នំដែលត្រូវការពារដាច់ខាត និងដីចំនួន ១២.៩៧ ហិតា ជាដីអាស្រ័យផលជាក់ស្ដែង ដែលអាចយកដោះស្រាយបាន។ ការបង្ហាញទិន្នន័យច្បាស់លាស់បែបនេះបានជួយឲ្យភាគីជម្លោះ និងមហាជន យល់ឃើញថា ដីធ្លាប់តែចោទថាបាត់បង់ ៤៥ ហិតា នោះ ភាគច្រើនធំគឺជាដីរបស់រដ្ឋដែលបុគ្គលមិនអាចកាន់កាប់បានឡើយ។



ក្រោមការសម្របសម្រួលដោយយុត្តិធម៌ និងការចូលរួមមតិពីគ្រប់ភាគីពាក់ព័ន្ធ ជម្លោះដែលធ្លាប់តែល្អក់កករ ត្រូវបានដោះស្រាយបញ្ចប់ដោយមានការឯកភាពគ្នាពីភាគីទាំងសងខាង ហើយកូនដែលធ្លាប់តែប្តឹងឪពុកម្ដាយក៏បានលត់ជង្គង់សុំទោសឪពុកម្ដាយផងដែរ។
សូមជម្រាបថា កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំអគាររដ្ឋបាលសាលាស្រុករវៀង ជាលទ្ធផលនៃការសម្របសម្រួលភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម ៖ ដីទំហំ ២៧.៥១ ហិតា រក្សាជាដីរបស់រដ្ឋ (ដីសម្បទានសេដ្ឋកិច្ច)។ ដីទំហំ ៥.២០ ហិតា រក្សាជាដីសាធារណៈរបស់រដ្ឋ (ដីភ្នំ)។ ដីទំហំ ១២.៩៧ ហិតា ក្នុងនោះ ទំហំ ៤ ហិតា នៅផ្នែកខាងជើង ស្ថិតក្នុងយន្តការតុលាការ និង ដីទំហំ ៨.៩៧ ហិតា នៅផ្នែកខាងត្បូង ផ្តល់ជូនទៅឈ្មោះ ហៀប ហឿង និងប្រពន្ធឈ្មោះ លឹង ហួរ គ្រប់គ្រងជាកម្មសិទ្ធិ៕
អត្ថបទ ៖ ជុន កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


