ព័ត៌មានជាតិ
អំឡុងខែមេសានេះ មហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែងជាង ៥ គីឡូម៉ែត្រក្នុងក្រុងក្រចេះ នឹងបញ្ចប់ការស្ថាបទាំងស្រុង
កំណាត់ផ្លូវខេត្តលេខ ៣៧៧ ឬផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន ចាប់ពីរង្វង់មូលព្រាបស រហូតដល់រង្វង់មូលខ្លាស្ទុះ ស្ថិតនៅក្នុងសង្កាត់អូរឫស្សី និងសង្កាត់ក្រចេះ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ កំពុងពន្លឿនបញ្ចប់កិច្ចការសេសសល់ផ្សេងៗដែលគ្រោងរួចរាល់នៅអំឡុងខែមេសានេះ។
លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី ក្រុងក្រចេះបានឲ្យដឹងថា ផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែងជាង ៥ គីឡូម៉ែត្រ បានបញ្ចប់ដំណើរការអ៊ុតកៅស៊ូ AC រួចរាល់ជាស្ថាពរ នៅតែការងារគំនូសចរាចរណ៍ បរិក្ខារផ្លូវ និងកែលំអរនៅតាមឃឿនផ្លូវថ្មើជើងបន្ថែមទៀត។
ការស្ថាបនាមហាវិថីដ៏ធំកណ្តាលក្រុងនេះ មានរៀបចំសួនច្បារពុះចែកទ្រូងផ្លូវមានទំហំទទឹង ២ ម៉ែត្រ កំពស់ ២ តឹក។ ក្រុមការងារបច្ចេកទេសនឹងចាប់ផ្ដើមដំណើរការដាំបង្គោលភ្លើងក្នុងខែមិនា ហើយដាំស្មៅនិងផ្កាបញ្ចប់ក្នុងខែមេសា។
ការស្ថាបនាកំណាត់ផ្លូវខេត្តលេខ ៣៧៧ (ផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន) ជួយសម្រួលលំហូរចរាចរណ៍និងការដឹកជញ្ជូនកសិផលផ្សេងៗ៕




អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


