ព័ត៌មានជាតិ
គម្រោងកែលម្អ លើកកម្ពស់បរិស្ថាន និងសោភណភាពក្នុងក្រុងក្រចេះ សម្រេចបានលទ្ធផលបន្តបន្ទាប់
ក្រសួងសាធារណការ និងអាជ្ញាធរខេត្តក្រចេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍ក្រុងរបៀង ៤ ដើម្បីឲ្យគម្រោងដំណើរការទាន់ពេលវេលា និងប្រកបដោយគុណភាព។
គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងរដ្ឋបាលខេត្តក្រចេះ កាលពីពេលថ្មីៗនេះ បានចុះត្រួតពិនិត្យវឌ្ឍនភាព អនុគម្រោងក្រុងរបៀង៤ ក្នុងក្រុងក្រចះរួមមាន៖ ១-អនុគម្រោងទីលានទុកដាក់សំរាម ២-អនុគម្រោងការសាងសង់បណ្តាញលូរំដោះទឹកភ្លៀងនិងស្ថានីយបូមទឹក ៣-អនុគម្រោងលម្អរសោភណ្ឌភាពក្រុង ៤-អនុគម្រោងកែលម្អទីលានចាក់សំរាមចាស់ ។

ក្រោយពីបានចុះត្រួតពិនិត្យរួចមក ក្រុមការងារបានរៀបចំកិច្ចប្រជុំនៅសាលប្រជុំរបស់រដ្ឋបាលខេត្ត ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងគោលបំណងដើម្បីឲ្យគម្រោងបានដំណើរការទាន់ពេលវេលា និងប្រកបដោយគុណភាព។
តាមការវាយតម្លៃ មន្ត្រីជំនាញក៏បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃគម្រោងទាំង ៤ ដែលបានកំពុងតែដំណើរការសាងសង់ ក្នុងនោះគម្រោងទីលានចាក់សំរាមបានបញ្ចប់តាំងពីអំឡុងខែសីហា ឆ្នាំ2023។


ការដឹកជញ្ជូនសំរាមនៅក្រុងក្រចេះក្នុងមួយថ្ងៃមានចាប់ពីចន្លោះ ២០ ទៅ ២៥ តោន ក្នុងនោះក្រុមប្រឹក្សាបច្ចេកទេសក៏បានផ្ដល់វគ្គសិក្សាខ្លីៗនៅក្នុងការគ្រប់គ្រងថវិកា និងគ្រប់គ្រងគម្រោងតាមរយៈក្រុមប្រឹក្សាបច្ចេកទេស ក្នុងនោះក៏មានគម្រោងនៃការគ្រប់គ្រងទឹកកខ្វក់ផងដែរ។



គម្រោងទី២ ដែលជាគម្រោងគ្រប់គ្រងប្រព័ន្ធរំដោះទឹកភ្លៀង ក៏បានអនុម័តនៅក្នុងការសាងសង់រយៈពេល ១៧ ខែ ចាប់ផ្ដើមសាងសង់ចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់ ១០០% នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ហើយបើគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុនបានដំណើរការសាងសង់សម្រេចបាន ៨៤.៨២% ។
ដោយឡែកគម្រោងកែលម្អក្រុងក្រចេះ ចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រើរយៈពេល ១២ ខែ ហើយក្រុមប្រឹក្សាបច្ចេកទេសក៏បានត្រួតពិនិត្យនិងអនុម័តដំណើរការសាងសង់ចាប់ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
គម្រោងកែលម្អក្រុងក្រចេះ គឺមានការកែលម្អទីតាំងរង្វង់មូលព្រាបស .ទីតាំងសម្រាប់ហាត់ប្រាណ និងកន្លែងសម្រាប់កុមារលេង និងការបំពាក់សូឡានៅតាមមាត់ទន្លេប្រវែង ២.៦ គីឡូម៉ែត្រ និងការកែលម្អរង្វង់មូលនាគបាញ់ទឹក ឱ្យមានសោភ័ណ្ឌភាពស្អាត រហូតមកដល់ពេលនេះក្រុមហ៊ុនសម្រេចបាន ៧៥.៩១%៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


