ព័ត៌មានជាតិ
មនុស្យ១២៦នាក់ សង្ស័យវិជ្ជមានកូវីដ១៩ នេះបើតាមការយកសំណាកតាម Rapid Test
យ៉ាងហោចណាស់ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានមនុស្សដល់ទៅ១២៦នាក់ កំពុងជាប់សង្ស័យមានជំងឺកូវីដ១៩ នេះបើតាមការយកសំណាកដោយ Rapid Test ក្រោយជាប់ពាក់ព័ន្ធជាមួយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ផ្ទុកជំងឺកូវីដ១៩ តែទោះជាយ៉ាងណា ត្រូវមានការធ្វើតេស្តម្ដងទៀតនៅវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញ។

សូមបញ្ជាក់ថាមនុស្សទាំង១២៦នាក់នេះ មិនទាន់ទទួលស្គាល់ពីវិទ្យាស្ថានប៉ាស្ទ័រភ្នំពេញនៅឡើយទេ នៅរង់ចាំការប្រកាសជាផ្លូវការសិន ព្រោះថាការយកសំណាកតាម Rapid Test នៅមិនទាន់បញ្ជាក់ច្បាស់ថា អ្នកទាំង១២៦នាក់នោះឆ្លងកូវីដ១៩នោះទេ។ ក្រោយមានការផ្ទុះនិងសង្ស័យឆ្លងដោយផ្ទាល់និងដោយប្រយោលពីបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ផ្ទុកជំងឺកូវីដ១៩ អាជ្ញាធរខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី សម្រេចដាក់តំបន់បីក្នុងការបិទខ្ទប់មិនឲ្យចេញចូលជាបណ្ដោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ។ ដោយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្តបន្ទាយមានជ័យ បានដាក់តំបន់៣ជាតំបន់ក្រហម មានដូចជា៖
- បរិវេណទីតាំងបុរីដួងច័ន្ទទាំងមូល សិ្ថតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត
- ជុំវិញអគារស្នាក់នៅម៉ាវង្សា សិ្ថតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ប៉ែកខាងត្បូងចាប់ពីចំណុចផ្លូវវត្តស្រះត្រាច កែងផ្លូវខាងត្បូងកាស៊ីណូ Golden Planet ដល់ផ្លូវទំនប់ក៥ និងប៉ែកខាងជើង ចាប់ពីកែងផ្លូវវត្តស្រះត្រាចចំណុចប្រសព្វរវាងភូមិសាមគ្គីមានជ័យ និងភូមិព្រៃព្រិច ដល់ផ្លូវទំនប់ក៥។
- ជុំវិញបរិវេណកាស៊ីណូ និងសណ្ឋាគារប៉ោយប៉ែតផ្លាស សិ្ថតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ប៉ែកខាងជើង ចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាច និងផ្លូវដើមពុទ្រា ដល់ផ្លូវវត្តបាលិលេយ្យ និងប៉ែកខាងត្បូង ចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាច និងផ្លូវក្រោយផ្ទះសំណាក់ អ៊ូរីណា ដល់ផ្លូវវត្តបាលិលេយ្យ។




សូមរំលឹកថា ករណីផ្ទុះជំងឺកូវីដនៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនថៃខាងលើនេះ បានកើតមានឡើងដោយសារមានបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ បានស្នាក់នៅក្នុងបុរីដួងច័ន្ទ ផ្ទះលេខ១៣៤B ស្ថិតនៅក្នុង ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុង ប៉ោយប៉ែត ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩៕
អត្ថបទ៖ សន ផានិត
សូមចុចអាន៖ ខេត្តបន្ទាយមានជ័យ ដាក់ភូមិចំនួនពីរ ក្នុងសង្កាត់ប៉ោយប៉ែតជាតំបន់ក្រហម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


