ព័ត៌មានជាតិ
សណ្ឋាគារ ផ្ទះសំណាក់ធំៗក្នុងខេត្តក្រចេះ ភ្ញៀវកក់កើនឡើងជាង ៩០% ក្នុងព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ
សល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ៖ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នឹងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។
ស្របនឹងពេលវេលាកាន់តែខិតជិតមកដល់នោះ សណ្ឋាគារ ផ្ទះសំណាក់ ក្នុងទីរួមខេត្ត ទទួលបានសន្ទុះភ្ញៀវកក់កើនឡើងខ្លាំងរហូតដល់ ៩៥%។ ក្នុងនោះរួមមាន សណ្ឋាគារមេគង្គដលហ្វីន សណ្ឋាគារសន្តិភាព និងសណ្ឋាគារឧត្តមសម្បត្តិ៍ ជាដើមដែលជាសណ្ឋាគារដ៏ល្បីប្រចាំខេត្ត។


អាជ្ញាធរខេត្តបានឲ្យដឹងថា ក្នុងខេត្តក្រចេះមានសណ្ឋាគារសរុបចំនួន ១៥ កន្លែង។ គិតត្រឹមដើមខែមិនាមកដល់ថ្ងៃទី ២៤ នេះ អត្រាការកក់បន្ទប់សណ្ឋាគារសម្រេចបានប្រមាណ ៩៥% នៃបន្ទប់សណ្ឋាគារទូទាំងខេត្តទាំងមូល។
មន្ទីរទេសចរណ៍ខេត្តក្រចេះបានបង្ហាញពីបញ្ជីសណ្ឋាគារ សម្រាប់ផ្ដល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាកំឡុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆាប់ៗខាងមុខនេះរួមមាន៖
១. សណ្ឋាគារ លីជឺ មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
២. សណ្ឋាគារ ហ៊រ ប៊ុន្នី មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
៣. សណ្ឋាគារ មេគង្គដលហ្វីន មានបន្ទប់ស្នាក់នៅ ភោជនីយដ្ឋាន និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៤. សណ្ឋាគារ ឧត្តមសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៥. សណ្ឋាគារ ឡាក់ឡាយវើល៍ មានបន្ទប់ស្នាក់នៅ និងសាលប្រជុំ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ។
៦. សណ្ឋាគារ ឆ្នេរទន្លេ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៧. សណ្ឋាគារ មហាឧត្តម មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ។
៨. សណ្ឋាគារ រីវើល៍ដូហ្វីន មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។ ៩. សណ្ឋាគារ មុំប្រជាប្រិយ មានបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់បេនឡានខេត្ត។
១០. សណ្ឋាគារ ផ្សោតមាស មានបន្ទប់ស្នាក់នៅ និងម៉ាស្សា ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។
១១. សណ្ឋាគារ សន្តិភាព មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ជាប់មាត់ទន្លេ និងកំពង់ផែ។
១២. សណ្ឋាគារ ជ័យសម្បត្តិ៍ មានបន្ទប់ស្នាក់នៅ ស្ថិតនៅសង្កាត់អូរឬស្សី ក្រុងក្រចេះ៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


