ព័ត៌មានជាតិ
ពលករខ្មែរ២០នាក់ លួចឆ្លងពីថៃចូលខ្មែរ ត្រូវកម្លាំងចម្រុះឃាត់បញ្ជូនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃ
បន្ទាយមានជ័យ ៖ ពលករខ្មែរចំនួន២០នាក់ លួចឆ្លងដែនពីប្រទេសថៃចូលមកខ្មែរ តាមច្រករបៀងត្រូវកម្លាំងចំរុះឃាត់បានទាំងយប់បញ្ជូនទៅធ្វើចត្តាឡីស័ក១៤ថ្ងៃនៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចគោលដៅទំនប់ដាច់ ភូមិសូរិយា ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ បានប្រាប់ឲ្យដឹងថា ដោយអនុវត្ត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងព្រំដែន៥០៣ និង ប៉ូលិស ៩១១ ចេញល្បាតនៅចំណុចគោលដៅទំនប់ដាច់បានប្រទះឃើញពលករខ្មែរចេញពីប្រទេសថៃមាន ប្រុស ស្រី២០នាក់បានឃាត់សួរនាំ។ កម្លាំងចំរុះបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងបន្តទៀតថា ពលករខ្មែរទាំង២០នាក់នេះក្រោយពីសមត្ថកិច្ចសួរនាំពួកគាត់បានប្រាប់ឲ្យដឹងថា ពួកគាត់មកពីប្រទេសថៃក្រោយពីអាជ្ញាធរថៃធ្វើការរឹតបណ្តឹងនៅកន្លែងធ្វើការងារស្របពេលកូវីដ.១៩កំពុងឆ្លងខ្លាំងផងទើបពួកខ្លួនវិលត្រឡប់មកស្រុកកំណើតវិញតាមច្រករបៀងសំណាងណាស់តម្រួតថៃមិនបានកាក់។

បន្ទាប់ពីធ្វើការសាកសួររួចកម្លាំងសមត្ថកិច្ចចម្រុះបានប្រគល់ពួកគាត់ជូនផ្នែកជំនាញបញ្ជូនទៅធ្វើចត្តាឡីស័ក នៅកន្លែងបានកំណត់ឲ្យគ្រប់១៤ថ្ងៃទើបអាចឲ្យវិលទៅផ្ទះវិញបាន៕
ដោយ ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


