ព័ត៌មានជាតិ
មកមើលការដ្ឋានផ្លូវជាតិលេខពីរ កំពុងស្ថាបនាដោយក្រុមហ៊ុនកូរ៉េពង្រីកកាន់តែធំទូលាយ
ផ្លូវជាតិលេខពីរភ្ជាប់ពីរាជធានីភ្នំពេញ កាត់ខេត្តកណ្តាលទៅដល់ក្រុងដូនកែវ ខេត្តតាកែវ កំពុងដំណើរការសាងសង់ដោយក្រុមហ៊ុនសំណង់របស់កូរ៉េ។
ផ្លូវមួយខ្សែនៅភាគខាងត្បូងដែលចាយថវិកាសាងសង់ជាង ៥៦ លានដុល្លារ គឺជាបណ្តាញផ្លូវសេដ្ឋកិច្ចភ្ជាប់ទៅកាន់ប្រទេសវៀតណាមតាមរយៈច្រកទ្វារអន្តរជាតិភ្នំឌិន និងជាខ្សែផ្លូវភ្ជាប់ទៅព្រលានយន្តហោះថ្មីភ្នំពេញនៅស្រុកកណ្តាលស្ទឹង។
ដំណើរការស្ថាបនាផ្លូវប្រវែងជាង ៦០ គីឡូម៉ែត្រនេះ ធ្លាប់រងការស្តីបន្ទោសពីរដ្ឋមន្ត្រីក្រសួងសាធារណការ ដោយសារភាពយឺតយ៉ាវក្នុងការសាងសង់ ខណៈក្រុមហ៊ុន Hanshin ដែលជាក្រុមហ៊ុនរបស់កូរ៉េ ជាអ្នកទទួលបន្ទុកស្ថាបនាផ្លូវមួយខ្សែនេះ។
បើតាមគ្រោងការផ្លូវជាតិមួយខ្សែនេះត្រូវបញ្ចប់នៅឆ្នាំ២០២២ ដោយមានការជួសជុលពង្រីកចាប់ពីរង្វង់មូលតាខ្មៅខេត្តកណ្តាលដល់អូរចំបក់ក្រុងដូនកែវ រួមទាំងការស្ថាបនាផ្លូវខ្នែងមួយខ្សែទៀតចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម ផ្លូវជាតិលេខ ៣។
ខាងក្រោមនេះ ជារូបភាពខ្លះៗនៃកំណាត់ផ្លូវជាតិលេខ ២ ដែលទើបថតកាលពីប៉ុន្មានថ្ងៃមុននេះ។






-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


