ព័ត៌មានជាតិ
អាជីវកររាប់រយនាក់ ដែលធ្លាប់លក់ដូរនៅផ្សារក្រោមនិងផ្សារលើច្បារអំពៅ កំពុងព្រួយបារម្ភដោយគ្មានកន្លែងលក់
អាជីវកររាប់រយនាក់ កំពុងព្រួយបារម្ភ ដែលពីមុនធ្លាប់លក់ដូរនៅផ្សារក្រោមនិងផ្សារលើច្បារអំពៅ ក្រោយអាជ្ញាធរអនុញ្ញាតបើកឲ្យលក់ឡើងវិញ បែរជាពួកគាត់គ្មានកន្លែងលក់ទៅវិញ។
តាមការរៀបរាប់ពីបងប្អូនអាជីវករលក់ដូរតូចតាចតាមកញ្ច្រែងល្អី បានឲ្យដឹងថា ពួកគាត់ប្រមាណជាង៦០០នាក់ ត្រូវបាត់បង់កន្លែងលក់បន្ទាប់ពីអាជ្ញាធរអនុញ្ញាតឲ្យមានការលក់ដូរឡើងវិញ។
អាជីវករលក់ដូរនៅផ្សារក្រោមច្បារអំពៅបានដឹងថា ពួកគាត់សប្បាយចិត្តណាស់ពេលដែលសាលារាជធានីភ្នំពេញអនុញ្ញាតឲ្យបើកផ្សារលក់ដូរឡើងវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភានេះតទៅ។ ប៉ុន្តែអ្វីៗត្រូវខកចិត្ត ដោយសារតែពួកគាត់ដែលលក់ដូរតាមកញ្ជើ ល្អី តូចតាចមិនមានឲ្យលក់ដូរដូចមុន គឺបានត្រឹមអ្នកមានតូបលក់ដូរប៉ុណ្ណោះ។ អាជីវករបន្តថា ពួកគាត់ពីមុនមក គឺលក់ដូរជុំវិញផ្សារប្រមាណជា៣០ឆ្នាំមកហើយ ហើយមិនដឹងថា ពួកគាត់មានអ្វីសង្ឃឹមរកលុយទិញអង្ករឲ្យកូនចៅហូបបានបើគេមិនឲ្យលក់។


តាមការអះអាងរបស់អាជីវករ គឺបងប្អូនអាជីវករលក់តាមកញ្ច្រែងកញ្ជើ ដែលរកលុយបានមួយថ្ងៃសម្រាប់មួយថ្ងៃត្រូវ បានបញ្ចប់បន្ទាប់ពីការបិទខ្ទប់អស់ជាច្រើនថ្ងៃមកហើយ ដែលពួកគាត់សរុបមិនក្រោម៦០០នាក់។

ទាក់ទិនទៅនិងការមិនអនុញ្ញាតឲ្យមានការលក់ដូរជុំវិញផ្សារនេះ លោក សាន់ ប៊ុនណា ប្រធានគ្រប់គ្រងផ្សារបន្លែច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងថា លោកមិនហ៊ានបញ្ចេញយោបល់ទេ សូមសួរទៅសាលារាជធានី ព្រោះផែនការនេះ គឺសាលារាជធានីភ្នំពេញបានដាក់ឲ្យថ្នាក់ក្រោមអនុវត្ត។ ដោយឡែកបងប្អូនអាជីវករបានសំណូមពរដ៏ទទូចសុំឲ្យប្រមុខរាជរដ្ឋាភិបាល ជួយដល់ពួកគាត់ផង បើពុំដូច្នោះពួកគាត់ច្បាស់ជាដាច់បាយហើយ៕
អត្ថបទ៖ នរា
សូមចុចអាន៖ រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តកសិករដាំដុះបន្លែសុវត្ថិភាពដើម្បីកាត់បន្ថយការនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



