ព័ត៌មានជាតិ
កម្ពុជាឆ្លើយតបការចោទប្រកាន់របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក
នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលធ្វើឡើងតាមប្រពន្ធ័វីដេអូ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា លោក រ៉ូបឺត អូប្រាយអិន ជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានសម្ដែងការព្រួយបារម្ភ អំពីវត្តមានកងទ័ពជើងទឹកបរទេស និងបុគ្គលិក នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម និងបានអះអាងថា វត្តមានកងទ័ពជើងទឹកបរទេសនៅកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការដោះស្រាយវិវាទដោយសន្តិវិធី ការលើកកម្ពស់សុវត្ថិភាពនាវាចរណ៍ និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅក្នុងតំបន់។
ឆ្លើយតបការចោទប្រកាន់ដដែលៗនេះ ត្រូវបានលោក ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាតំណាងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបានបញ្ជាក់ថា កម្ពុជាគ្មានមូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីរបស់ខ្លួនទេ ហើយទៅថ្ងៃមុខ ក៏នឹងពុំមានដែរ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បញ្ជាក់យ៉ាងដូចនេះថា “ខ្ញុំសូមឆ្លើយតបទៅនឹងការព្រួយបារម្ភ ដែលបានលើកឡើងថា ប្រទេសកម្ពុជា មានផែនការឲ្យដាក់បរិក្ខារ និងកម្លាំងយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម។ ខ្ញុំចាំបាច់ត្រូវតែឆ្លើយតប ពីព្រោះការចោទប្រកាន់ម្តងហើយម្តងទៀត និងការផ្សព្វផ្សាយរឿងដែលគ្មានមូលដ្ឋានបែបនេះ អាចធ្វើឱ្យអន្តរាយដល់ការជឿទុកចិត្តគ្នា និងបង្កអរិភាពរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។ ដូចដែលខ្ញុំបានបញ្ជាក់រួចមកហើយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ ហើយនាយករដ្ឋមន្រ្តីរបស់ខ្ញុំ ក៏បានធ្វើការបញ្ជាក់ដូចគ្នានេះ ម្តងហើយម្តងទៀតថា កម្ពុជាគ្មាន ហើយថ្ងៃមុខ ក៏នឹងពុំមានដែរ នូវមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីរបស់ខ្លួន។

ខ្ញុំសូមបញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ឯករាជ្យ និងអព្យាក្រឹត តាមសេចកី្តចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលហាមឃាត់ដាច់ខាតនូវវត្តមានមូលដ្ឋានយោធាបរទេស នៅក្នុងប្រទេសកម្ពុជា”។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន លើកឡើងទៀតថា “ក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យ និងឯករាជ្យ មានបូរណភាពទឹកដីពេញលេញ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស្របច្បាប់ និងមានសិទ្ធិស្មើគ្នាដូចប្រជាជាតិដទៃទៀតក្នុងតំបន់ ក៏ដូចជានៅជុំវិញពិភពលោក ប្រទេសកម្ពុជា មានសិទ្ធិពេញលេញ និងមិនអាចកាត់ផ្តាច់បាន ក្នុងការកែលំអមូលដ្ឋានកងទ័ពជើងទឹក កំពង់ផែ ឬហេដ្ឋារចនាសម្ព័ន្ធនាវាចរណ៍របស់ខ្លួន ដើម្បីបំពេញសេចកី្តត្រូវការក្នុងពេលបច្ចុប្បន្ន ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស គឺដោយហេតុផលនេះហើយ ដែលមជ្ឈមណ្ឌលសមុទ្ររបស់យើងនៅឯមូលដ្ឋានទ័ពជើងទឹករាមត្រូវបានផ្លាស់ទៅទីតាំងថ្មី ប៉ុន្តែក៏នៅតែស្ថិតក្នុងតំបន់គម្រោងជាមួយគ្នា”។

បើតាមលោកបណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន សកម្មភាពទាំងនេះ ផ្ទុយស្រឡះពីការចោទប្រកាន់ដែលថា “មជ្ឈមណ្ឌលនេះត្រូវបិទចោល នាយករដ្ឋមន្រ្តីរបស់ខ្ញុំ បានអញ្ជើញមិត្តភក្តិបរទេស ដែលចាប់អារម្មណ៍ទាំងអស់ ឲ្យចូលរួមធ្វើហិរញ្ញប្បទានទ្រទ្រង់ដល់មជ្ឈមណ្ឌលនេះ។ យើងស្វាគមន៍ចំពោះការផ្តល់ជំនួយ និងការបន្តផ្តល់ជំនួយពីសហរដ្ឋអាមេរិក អូស្រ្តាលី កូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសដទៃទៀត ដរាបណាជំនួយនេះមិនរារាំងយើងក្នុងការអនុវត្តសិទ្ធិអធិបតេយ្យរបស់ខ្លួន”។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ កាលពីថ្មីៗនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ក៏បានបញ្ជាក់ជូនថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំនោះដែរ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងអព្យាក្រឹតភាព ក្នុងកិច្ចការពារជាតិ និងអធិបតេយ្យ ដោយមិនអនុញ្ញាតឱ្យមានវត្តមានយោធាបរទេសណាមួយ នៅក្នុងទឹកដីកម្ពុជាឡើយ៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា